ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ លក់ដាច់ខ្លំាង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពីមុខ​ឱសថស្ថាន​មួយ​កន្លែង​មាន​អ្នក​ទៅ​ទិញ​ថ្នាំ​បាន​ឈរ​តម្រង់​ជួរ​គ្នា ។ អ្នកលក់​បាន​ដាក់​ខ្សែ​ខណ្ឌ​មិន​ឲ្យ​អ្នកទិញ​ថ្នាំ និង​សម្ភារ​ពេទ្យ​ចូល​ទៅ​ជិត​ខ្លួន​ឡើយ ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ ១៩ ដែល​ឆ្លង​តាម​ផ្លូវដង្ហើម ។…

រាជធានី​ភ្នំពេញ ៖ នៅ​ពីមុខ​ឱសថស្ថាន​មួយ​កន្លែង​មាន​អ្នក​ទៅ​ទិញ​ថ្នាំ​បាន​ឈរ​តម្រង់​ជួរ​គ្នា ។ អ្នកលក់​បាន​ដាក់​ខ្សែ​ខណ្ឌ​មិន​ឲ្យ​អ្នកទិញ​ថ្នាំ និង​សម្ភារ​ពេទ្យ​ចូល​ទៅ​ជិត​ខ្លួន​ឡើយ ដើម្បី​ការពារ​ជំងឺ​កូ​វី​ដ ១៩ ដែល​ឆ្លង​តាម​ផ្លូវដង្ហើម ។ អ្នកទិញ​ស្រែក​ទិញ​ថ្នាំ ឬ​របស់របរ​នានា​បន្ទាប់​មក អ្នកលក់​យក​មក​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ។ លុយ​ដែល​អ្នកលក់​ទទួល​ពី​អ្នកទិញ​ត្រូវ​បាញ់​អាកុល​សម្លាប់​មេរោគ មុន​ទទួលយក​ទៅ​ទុក ។ ចំណែក​ថ្នាំពេទ្យ ឬ​សម្ភារ​ពេទ្យ​ដែល​អ្នកទិញ​ក៍​ដូច​គ្នា​មុន​អ្នកទិញ​ទទួលយក​បាន​បាញ់​អាកុល​សម្លាប់​មេរោគ​ដែរ ។

នៅ​ក្នុង​ចំណោម​អ្នកទិញ​ដែល​បាន​ទៅ​កន្លែង​លក់​ថ្នាំ ៥ នាក់ នៅ​ពេល​នោះ​មាន​ពីរ​នាក់​រក​ទិញ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វី​ដ ១៩ ។ បុរស​ម្នាក់​ត្រូវការ​ទិញ​ឧបករណ៍​នេះ​ពីរ​ដើម ។ ចំណែក​ស្ត្រី​ម្នាក់​ទៀត​ទិញ ៤ ដើម ។ «​ខ្ញុំ និង​ស្វាមី​មាន​អាកា​រៈ​ឈឺ​កំពង់​ករ ពួក​យើង​បារម្ភ​ខ្លាច​កើត​កូ​វី​ដ ១៩ ដូច្នេះ​ទិញ​យក​ទៅ​ធ្វើតេស្ត ដើម្បី​ការពារ​ខ្លួន​ជា​មុន​កុំ​ឲ្យ​ឆ្លង​ទៅ​កូន​ៗ និង​ដើម្បី​កុំ​ឲ្យ​ជំងឺ​ឈឺ​ធ្ងន់​ទាន់ ឆាប់​ទទួល​បានការ​ព្យាបាល​» ស្ត្រី​ម្នាក់​និយាយ ដោយពេល​នោះ​គាត់​មាន​ពាក់​ម៉ាស​ការពារ​ផង ។

កម្ពុជា​បាន​កំពុង​ប្រឈម​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ ១៩ ជា​ថ្មី​ជាមួយ​មេរោគ​បំប្លែង​អូ​មេ​ក្រុង ។ នៅ​ពេល​សង្ស័យ​ដោយ​មាន​អាកា​រៈ​ក្តៅខ្លួន ឬ​ឈឺ​ករ និង​បាន​ទាក់ទង​ផ្ទាល់​ជាមួយ​អ្នក​កើត​ជំងឺ​កូ​វី​ដ ១៩ ពលរដ្ឋ​បាន​ទៅ​ទិញ​ឧក​បរ​ណ៍​ធ្វើតេស្តរ​ហ័យ​មក​ធ្វើតេស្ត​ដោយ​ខ្លួនឯង ។

អ្នកលក់​ថ្នាំពេទ្យ​នៅ​ក្នុង​សង្កាត់​និរោធ​និយាយ​ថា ក្នុង​មួយ​ថ្ងៃ​លោក​លក់​ឧបករណ៍​តេស្ត​រហ័ស​នេះ​ពី ៥០ ទៅ ១០០​ប្រអប់​តូច ដែល​ស្មើ​ចំនួន​ឧបករណ៍​ពី ១០០ ទៅ ២០០ ។ បុរស​អ្នកលក់​ថ្នាំពេទ្យ​ដែល​សូម​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​និយាយ​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ឧបករណ៍​តេស្ត​បាន​ឡើងថ្លៃ ។ លោក​បាន​ទិញ​ពី​អ្នក​បោះ​ដុំ​ក្នុង​តម្លៃ ៧០ ដុល្លារ​មួយ​ប្រអប់​ធំ​តែ​ឥឡូវ​បាន​ឡើង​ដល់ ៩០ ដុល្លារ​មួយ​ប្រអប់​ធំ សម្រាប់​ឧក​រណ៍​ផលិត​នៅ​ប្រទេស​កូរ៉េ ។ លោក​ថា ការ​ឡើងថ្លៃ​នៅ​ពេល​មាន​តម្រូវការ​ច្រើន ។

នៅ​កន្លែង​លក់​ថ្នាំពេទ្យ​គេ​អាច​ទិញ​ឧបករណ៍​តេស្ត​រហ័ស​នេះ​ក្នុង​តម្លៃ​ពី ៣ ដុល្លារ ទៅ ៥ ដុល្លារ​ក្នុង​មួយ​ឧបករណ៍ ។​តម្លៃ​នេះ ថោក​ជាង​កាលពី​ពេល​ដំបូង​ៗ ដែល​ឧក​រណ៍​តេស្ត​រហ័ស​នេះ​ន​បាន​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល ។ កាលពី​ឆ្នាំទៅ​ឧក​រណ៍​តេស្ត​រហ័ស​នេះ មាន​តម្លៃ​ជាង ១០ ដុល្លារ​ក្នុង​មួយ​គ្រឿង ។

នៅ​ពេល​ជំងឺ​កូ​វី​ដ ១៩ រាតត្បាត អាកុល និង​ម៉ាស់ បាន​ក្លាយជា​ទំនិញ​យុទ្ធសាស្ត្រ​មួយ ដែល​ពលរដ្ឋ​ត្រូវ​ទិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ហើយ​នៅ​ពេល​នេះ​ទំនង​ឧក​រណ៍​តេស្ត​រហ័ស​នេះ​ក៍​សំខាន់​ដែរ ។ ក្រៅពី​ការ​ទិញ​មក​ប្រើប្រាស់​ក្នុង​គ្រួសារ គេ​សង្កេត​ឃើញ​ថា​នៅ​តាម​កម្មវិធី​ជួបជុំ​នានា ទាំង​ផ្លូវការ​និង​មិន​ផ្លូវការ មុន​ចូល​ប្រជុំ មុន​ជួបជុំ​គ្នា តម្រូវ​ឲ្យ​មានការ​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វី​ដ ១៩ នេះ​ជា​មុន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ