ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឈុ​ល ! សមត្ថកិច្ច​ព័ទ្ធ​ផ្ទះសំណាក់ លី​ហ្សា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​ឡោម​ព័ទ្ធ​ផ្ទះសំណាក់​លី​ហ្សា ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ផ្លូវ​K៥ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​ឡោម​ព័ទ្ធ​ផ្ទះសំណាក់​លី​ហ្សា ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ផ្លូវ​K៥ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ដោយ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌឫស្សីកែវ និង​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​រា​ជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ឈាន​ទៅ​ឆែកឆេរ​ផ្ទះសំណាក់​នេះ គឺ​បន្ទាប់​ពី​ជនសង្ស័យ​បាន​ធ្វើ​សក​កម្ម​ភាព​ឆក់​កាបូប​នៅ​ក្នុង​ខណ្ឌចំការមន រួចរ​ត់ទៅ​សម្ងំ​លាក់ខ្លួន និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះសំណាក់​ខាងលើ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ សុវណ្ណ ឧត្ដម​រង្សី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រៀន​ជួសជុល​ទូ​ស័ព្ទ​, ២-​ឈ្មោះ ពុទ្ធ សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៣-​ឈ្មោះ សេង សុខ​លាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ៤-​ឈ្មោះ ហា៑ង ម៉េ​ង​លាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ៥-​ឈ្មោះ លី មិ​ញ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ៦-​ឈ្មោះ ហួរ វណ្ឌ​ឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ៧-​ឈ្មោះ ឈឹ​ម លី​ម​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង ៨-​ឈ្មោះ ម៉េ​ង សេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១២ និង​៣៩​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ ខណ្ឌ​ចំកា​មន រួច​គេចខ្លួន​បាត់ ។ ដោយ​មានការ​ស្រាវជ្រាវ​សមត្ថកិច្ច​ក៏​បាន​ឈាន​ទៅ​ឆែកឆេរ ផ្ទះសំណាក់ លី​ហ្សា ចំនួន​៤​បន្ទប់ គឺ​បន្ទប់​លេខ​១០៣, ១០៧, ១១១ និង​បន្ទប់​លេខ​១១៤ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​មុខសញ្ញា​ឆក់​ជា​បន្តបន្ទាប់​ចំនួន​៨​នាក់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​៥​គ្រឿង និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៨​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕