ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​រោគ​​ប្រចណ្ឌ! ទោះប្រពន្ធមានផ្ទៃពោះ ចាប់​វាយ​​ដល់​សន្លប់​​

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ទៅ​ផឹកស្រា​.​ស​ក្លែម​សាច់​ឆ្កែ​ជាមួយ​មិត្តភក្តិ​ក្នុងភូមិ​តាំងពី​ថ្ងៃ ដល់​ល្ងាច​រហូត​ស្រវឹង​យ៉ាង​ជោកជាំ ក៏​ដើរ​ត្រឡប់​ផ្ទះ​វិញ ស្រាប់តែ​កើត​ចិត្ត​ប្រចណ្ឌ​ប្រពន្ធ​របស់​ខ្លួន​ជាមួយ​អ្នក​ជិតខាង ក៏​ចាប់​ប្រពន្ធ​វាយ​ទាត់​ធាក់​គ្នា បណ្តាល​ឱ្យ​សន្លប់ ហើយ​​ត្រូវ​អ្នក​ជិតខាង​ឃើញ​ទាន់ ប្រញាប់​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត លុះ​សភាព​ធ្ងន់ធ្ងរ​ពេក​ត្រូវ​ក្រុម​គ្រូពេទ្យ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​វិញ ។

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ទៅ​ផឹកស្រា​.​ស​ក្លែម​សាច់​ឆ្កែ​ជាមួយ​មិត្តភក្តិ​ក្នុងភូមិ​តាំងពី​ថ្ងៃ ដល់​ល្ងាច​រហូត​ស្រវឹង​យ៉ាង​ជោកជាំ ក៏​ដើរ​ត្រឡប់​ផ្ទះ​វិញ ស្រាប់តែ​កើត​ចិត្ត​ប្រចណ្ឌ​ប្រពន្ធ​របស់​ខ្លួន​ជាមួយ​អ្នក​ជិតខាង ក៏​ចាប់​ប្រពន្ធ​វាយ​ទាត់​ធាក់​គ្នា បណ្តាល​ឱ្យ​សន្លប់ ហើយ​​​​ត្រូវ​អ្នក​ជិតខាង​ឃើញ​ទាន់ ប្រញាប់​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត លុះ​សភាព​ធ្ងន់ធ្ងរ​ពេក​ត្រូវ​ក្រុម​គ្រូពេទ្យ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​វិញ ។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ កក្កដា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​ក្នុងភូមិ​ដី​.​ស​ថ្មី ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។

ជនសង្ស័យ​ជា​ប្តី​ឈ្មោះ​ហួ​ន តែម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​កសិករ មាន​ប្រពន្ធ​ឈ្មោះ​រុន ណា​ក់ អាយុ​៣០​ឆ្នាំ រង​របួសធ្ងន់​សន្លប់​។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​ដៃដល់​ជា​ប្តី បាន​ចេញពីផ្ទះ​តាំងពី​ថ្ងៃ ទៅ​ជួបជុំ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​នៅ​ក្នុងភូមិ រហូត​ដល់​ពេល​ល្ងាច ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្នុង​សភាព​ទ្រេតទ្រោត ។ ពេល​ទៅ​ដល់​ក្បែរ​ប្រពន្ធ ជន​ដៃដល់​ចាប់ផ្តើម​ជេរ​បញ្ចោរ ឮ​សូរ​ដល់​ផ្ទះ​ពីរ ផ្ទះ​បី តែ​គ្មាន​នរណា​ហ៊ាន​ចេញ​មក​ឃាត់​នោះ​ឡើយ ។

ប្រភព​ដដែល​បញ្ជាក់​ថា ពេល​នោះ​ប្រពន្ធ ក៏​មិន​បាន​តបត​អ្វី​នោះ​ដែរ ដោយ​កំពុង​អង្គុយ​ភ្លេចខ្លួន​នៅ​ក្នុងផ្ទះ ស្រាប់តែ​បុរស​ជា​ប្តី​បាន​ឡើង​ទៅ​ទាត់​មួយ​ជើង​ចំ​កណ្តាល​មុខ និង​ដាល់​មួយ​ដៃ​ចំ​ថ្គាម​ខាងឆ្វេង រួច​ចាប់​បោច​សក់​បោក​ផ្តួល​ទៅ​ខាងក្រោយ បណ្តាល​ឱ្យ​ប៉ះ​ចំ​ឈើ​ជ្រុង​នៅ​ក្បែរ​នោះ​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង (​របួស​ឆ្អឹងជំនីរ និង​ពោះ​) ខណៈ​ស្ត្រី​រង​គ្រោះ កំពុង​តែ​មាន​ផ្ទៃពោះ​៥​ខែ​ផង​ដែរ​។ បច្ចុប្បន្ន គេ​មិន​ទាន់​ដឹង​ថា កូន​នៅ​ក្នុង​ផ្ទៃ​នាង​អាច​នឹង​ស្លាប់ ឬ​យ៉ាងណា​នៅឡើយ​ទេ ព្រោះ​គ្រូពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ឃើញ​សភាព​មិន​ស្រួល ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។

ជនសង្ស័យ​ត្រូវ​កំលាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​ត្រង់ ចុះ​ទៅ​ធ្វើការ​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង រួច​ក៏​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​ឱ្យ​ចាត់ការ​បន្ត​តាម​នីតិវិធី ។