ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែកុម្ភៈនេះ ឧស្សាហ៍ឃើញត្រីផ្សោតច្រើនក្បាល​បណ្តែតខ្លួនលេង​នៅព្រែក​ទឹក​សាប​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃនប់ ៖ ប្រភព​ព័ត៌មាន​ពី​ពល​រដ្ឋ​ប្រា​ប់​ថា មាន​ហ្វូង​ត្រីផ្សោតជាច្រើន​ក្បាល ​ត្រូវ​បាន​ពលរដ្ឋ​ប្រទះឃើញ បង្ហាញខ្លួន​នៅ​ដងព្រែក​ទឹកសា​ប (ជិត​ស្ពាន​ទឹ​ក​សា​ប) ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ បើ​តាម​ពលរដ្ឋ​ប្រាប់​ថា…

ស្រុក​ព្រៃនប់ ៖ ប្រភព​ព័ត៌មាន​ពី​ពល​រដ្ឋ​ប្រា​ប់​ថា មាន​ហ្វូង​ត្រីផ្សោតជាច្រើន​ក្បាល ​ត្រូវ​បាន​ពលរដ្ឋ​ប្រទះឃើញ បង្ហាញខ្លួន​នៅ​ដងព្រែក​ទឹកសា​ប (ជិត​ស្ពាន​ទឹ​ក​សា​ប) ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

បើ​តាម​ពលរដ្ឋ​ប្រាប់​ថា ក្នុង​ខែកុម្ភៈ២០២២នេះ ឧស្សាហ៍​ប្រទះឃើញ​ត្រីផ្សោត​ច្រើន​ក្បាលបណ្តែត​ខ្លួន​លេង​ទឹក
នៅ​ព្រែក​ទឹកសាប ហើយ​វត្តមាន​ត្រីផ្សោត​នេះ ​បាន​បង្ហាញ​ឲ្យ​ឃើញថា តំបន់​នេះ​មាន​សុវត្ថិភាព មិន​មានការ​រំខាន​ឬ​សម្លា.ប់ តាមរយៈ​ការចូលរួម​ថែរក្សា​អភិរក្ស​ពី​ពលរដ្ឋ ។

មន្ត្រី​ថ្លែង​ថា វ​ត្ត​មាន​ត្រីផ្សោត​តាម​ដងព្រែក​ទឹកសាប​នេះ ជាផ្នែក​មួយ​ជួយ​ដល់​វិស័យ​ទេសចរណ៍​ធម្ម​ជាតិ អាច​ឲ្យ​អ្នក​ទេសចរណ៍​ដែល​ធ្វើដំណើរ​កម្សាន្ត​តាម​ដងព្រែក​ទស្សនា​ផង​ដែរ ។

អនាគត​តទៅ​ព្រែក​ទឹកសាប​នៃ​ស្រុក​ព្រៃនប់ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​មិនខា​ន​ឡើយ ។ ប៉ុន្តែ​ប្រសិន​បើ​គ្មាន​ការ​អភិរក្ស​ទេ ត្រីផ្សោត​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នេះ និង​មាន​មហន្តរាយ​ដោយសារ តែ​ក្រុម​អ្នកនេសាទ​មិន​ខាន​​​​​ឡើយ ៕​

អត្ថបទសរសេរ ដោយ