ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! ផ្អើល​ម៉ាស្សា​កោស​ជប់​«​សំណាងល្អ​»​ទាំង​យប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ «​សំណាងល្អ​» ម៉ាស្សា កោស​ជប់ ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​១៦៩​អឺ​សូន្យ ផ្លូវ​លេខ​៤៣០ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​

រាជធានី​ភ្នំពេញ ៖ «​សំណាងល្អ​» ម៉ាស្សា កោស​ជប់ ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​១៦៩​អឺ​សូន្យ ផ្លូវ​លេខ​៤៣០ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ ព្រមទាំង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក គង់ សំសា​រ៉េ​ត ព្រះរាជា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ប្រាប់​ថា ទីតាំង​ខាងលើ​មានការ​រកស៊ី​ផ្លូវភេទ​ជ្រក​ក្រោម​យីហោ ម៉ាស្សា​កោស​ជប់ «​សំណាងល្អ​» ដែល​ស្ថិត​នៅ​ភូមិ​កើតហេតុ​ខាងលើ កម្លាំង​របស់​ក្រសួង​ចុះ​មក​ស៊ើបអង្កេត​ទីតាំង​ខាងលើ​បាន​យ៉ាង​ច្បាស់លាស់ ហើយ​បាន​សុំ​គោលការណ៍​ពី​លោក គង់ សំសា​រ៉េ​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ឆែកឆេរ​រហូត​ដល់​ឃាត់ខ្លួន​បាន​មនុស្ស​១០​នាក់ ក្នុង​នោះ​ប្រុស​ម្នាក់ និង​ស្រី​៩​នាក់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1E-6301 រថយន្ត​១​គ្រឿង​ម៉ាក KIA VISTO ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-6362 ស្រោមអនាម័យ​ប្រើប្រាស់​រួច​មួយ​ចំនួន និង​មិន​ទាន់​ប្រើប្រាស់​មួយ​ចំនួន ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​៧​នាក់ ព្រមទាំង​មេការ ប្រុស​ម្នាក់ និង​ស្ត្រី​២​នាក់ និង​វត្ថុ​តាង ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​មន្ទីរ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ​បន្ត ៕