ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! ឃើញ​ប្រពន្ធ​ដេក​លក់​ភ្លាម លូន​ទៅ​កៀប​ជើង​នារីរង​គ្រោះ​​និង​គំ​រា​.​ម បើ​ហ៊ាន​និយាយ

2 ឆ្នាំ មុន
  • រតនគិរី

បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​អណ្តូង​មាស ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំ​លោ​.​ភ​សេពសន្ថវ​:​បាន​សម្រេច ហើយ​បញ្ជូន​ទៅ

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​អណ្តូង​មាស ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំ​លោ​.​ភ​សេពសន្ថវ​:​បាន​សម្រេច ហើយ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ​តាំង​ជិ ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី យោង​តាម​ពាក្យបណ្តឹង​របស់​ឪពុក​ជន​រង​គ្រោះ​។ ហើយ​ការ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក លាង អ៊ូ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ផង​ដែរ​។

បើ​តាម​លោក សោម ចាន់​ដា​រ៉ា អធិការ​នគរបាល​ស្រុក​អណ្តូង​មាស បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ សល់ លិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ជនជាតិ​ចា​រ៉ា​យ មុខរបរ​កសិករ បាន​ធ្វើ​សកម្មភាព​រំ​លោ​.​ភ​សេពសន្ថវៈ​បាន​សម្រេច​នៅ​ចំណុច​រោង​ចាំចំការ​របស់​ឈ្មោះ សេវ លិ ស្ថិត​នៅ​ក្នុងភូមិ​តាំង​ជិ ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្ត​រត​គិរី​។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ចាប់​រំ​លោ​.​ភម​កលើ​ជន​រង​គ្រោះ​បាន​សម្រេច​១​លើក​ពិតប្រាកដ​មែន នៅ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយ​ខ្លួន​បាន​នាំ​ប្រពន្ធ​ទៅ​លេង​ផ្ទះ​របស់​ឪពុក​ជន​រង​គ្រោះ ហើយ​ក៏​បាន​បបួល​ជន​រង​គ្រោះ​ទៅ​ដេក​នៅផ្ទះ​ជាមួយ​ប្រពន្ធ​ដែរ​។ លុះដល់​ពេល​យប់​ជ្រៅ ប្រពន្ធ​ដេក​លក់ ខ្លួន​ក៏​លូន​ទៅ​ខ្ទប់មាត់ និង​កៀប​ជើង​ជន​រង​គ្រោះ រួច​ក៏​ចាប់រំលោភ​.​តែ​ម្តង ថែម​ទាំង​គំ​រា​.​ម​ថា បើ​ប្រាប់​ឱ្យ​គេ​ដឹង គេ​នឹង​ស​ម្លា​.​ប់​ចោល​ភ្លាម​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បន្ត​ថា លុះដល់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ សមត្ថកិច្ច​ក៏​បាន​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​ជន​រង​គ្រោះ​អាយុ​៤២​ឆ្នាំ ជនជាតិ​ចា​រ៉ា​យ រស់នៅ​ភូមិ​-​ឃុំ​កន្លែង​កើតហេតុ​។ ឯ​ជន​រង​គ្រោះ អាយុ​១៦​ឆ្នាំ ជនជាតិ​ចា​រ៉ា​យ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ធ្វើ​កោសល្យវិច័យ​បញ្ជាក់​ថា ពិតជា​ករណី​រំលោភ​.​ពិតប្រាកដ​មែន​។ ចំណែកឯ​ជនសង្ស័យ​វិញ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្តូង​មាស ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ