ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ក្រុមហ៊ុន​កូរ៉េ​វិនិយោគ​នៅ​ថៃ វៀតណាម វិនិយោគ​នៅ​កម្ពុជា ​ផង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានានីភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​កម្ពុជា សម្ដេច ​ហ៊ុន សែន បាន​ស្នើ​ទៅ​ប្រធានាធិបតី​កូរ៉េ គាំទ្រ​ដល់​រូបមន្ត​ ១​ បូក…

រាជធានានីភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​កម្ពុជា សម្ដេច ​ហ៊ុន សែន បាន​ស្នើ​ទៅ​ប្រធានាធិបតី​កូរ៉េ គាំទ្រ​ដល់​រូបមន្ត​ ១​ បូក ។ តាម​សម្តេច​នាយក​រដ្ឋមន្ត្រី​ រូបមន្ត​ ១​ បូក មាន​ន័យ​ថា ​បើសិនជា​ក្រុមហ៊ុន​កូរ៉េ​មានការ​វិនិយោគ​នៅ​ថៃ និង​វៀតណាម​ក៏​អាច​បន្ថែម​ការ​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​ ។

សម្តេច​នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ទៅ​លោក ​Moon Jae-In ប្រធានាធិបតី​កូរ៉េ នៅ​ក្នុង​ជំនួប​មួយ​ដែល​ធ្វើ​ឡើង​នៅ​សាធារណរដ្ឋ​កូរ៉េ ទី​ដែល​សម្តេច​កំពុង​ចូលរួម​កិច្ចប្រជុំ​សន្តិភាព​ពិភពលោក​ឆ្នាំ​ ២០២២​ ។ ក្នុង​ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១១​ ខែកុម្ភៈ​នោះ ប្រមុខ​ដឹកនាំ​កម្ពុជា​បាន​ស្នើ​ទៅ​ភាគី​កូរ៉េ​ច្រើន​ចំណុច​ទៀត​ ។ ក្រៅពី​សំណើ​លើ​ការ​ធ្វើ​ពាណិជ្ជ​កម្មក៍​មាន​សំណើ​មនុស្សធម៌​ដែរ​ ។

សម្តេច​ ហ៊ុន សែន បាន​ស្នើ​ឲ្យ​កូរ៉េ គាំទ្រ​ ឬ ​មាន​កិច្ច​សហប្រតិបត្តិការលើ​ផ្នែក​កសិ-ឧស្សាហកម្ម និង​ការ​កែ​ច្នៃ​ផលិតផល ដូច​ជា​ផលិតផល​កសិកម្ម​ជាដើម ដើម្បី​ធ្វើការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​កូរ៉េ និង​បាន​ជំរុញ​ភាគី​កូរ៉េ​ឲ្យ​ព​ន្លឿ​ន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​កូរ៉េ ឲ្យ​ឆាប់​បាន​ចូល​ជា​ធរមាន​ ។

ក្រៅពី​នេះ​កម្ពុជា បាន​ស្នើ​ឲ្យ​កូរ៉េ​ ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស​តាម​រយៈ​ការ​ផ្ដល់​អាហារូបករណ៍ និង​ការ​បណ្ដុះបណ្ដាល​ផ្សេង​ៗ រួម​នឹង​ការ​បង្កើន​កូតា​នាំ​ពលករ​កម្ពុជា​មក​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ជាដើម​ ។ ​ទាក់ទង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា សម្តេច​ ហ៊ុន សែន បាន​បញ្ជាក់​ថា ​នៅ​ពេល​នេះ​ជា​ឱកាសល្អសម្រាប់​អ្នក​វិនិយោគ ដោយសារ​កម្ពុជា​មានច្បាប់​វិនិយោគ​ថ្មី​ ។

លោក ​Moon Jae-In បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​កូរ៉េ​ប្រមាណ​ជា ​៣០០ ​ក្រុមហ៊ុន កំពុង​តែ​វិនិយោគ​នៅ​កម្ពុជា ។ លោក​ប្រធានាធិបតី ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​កូរ៉េ​នឹង​ចូល​ជា​ធរមាន​ឆាប់​ៗ​ហើយ​វា​នឹង​ជំរុញ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង ​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ​ស ម្រេច​បាន​ជាង​ ៨៨៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ឆ្នាំ​ ២០២០​ ។ បើ​យោង​តាម​ទិន្នន័យ​របស់​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ ។ កម្ពុជា បាន​នាំ​ចេញ​ទំនិញ​សរុប​គិត​ជា​ទឹកប្រាក់​មាន ​៣១៨​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​កូរ៉េ​ខាងត្បូង​ខណៈ​កម្ពុជា បាន​នាំ​ចូល​ពី​កូរ៉េ​ខាងត្បូង​គិត​ជា​ទឹកប្រាក់ ​៥៦៧ ​លាន​ដុល្លារ​អា​មេ​រិ​ក​ ។ ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កូរ៉េ​ខាងត្បូង ភាគច្រើន​ជា​សម្លៀក​បំពាក់ និង​ផលិតផល​ស្បែកជើង និង​កាបូប​ជាដើម ​។ ចំណែក​កូរ៉េ​ខាងត្បូង​នាំ​ចូល​មក​កម្ពុជា ដូច​ជា​ភេសជ្ជៈ គ្រឿង​អេ​ឡិច​ត្រូ​និក ឱសថ និង​រថយន្ត​ដឹក​ទំនិញ​ ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​កូរ៉េ​ត្រូវ​គេ​រំពឹង​ថា ផ្តល់​ផលប្រយោជន៍​ជា​ច្រើន ដោយ​បង្កើត​ឲ្យ​មាន​ពិពិធ​កម្ម​ទីផ្សារ ដែល​កម្ពុជា​អាច​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ ដូច​ជា​សម្លៀក​បំពាក់ កាបូប ស្បែកជើង​ជាដើម​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ