ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

F & N ចែក​ខ្សែ​.​ក​មាស​១​តម្លឹង ១៩​រង្វាន់ ទូ​ទាំង​ប្រទេស​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ

7 ឆ្នាំ មុន

នៅ​រាត្រី​ថ្ងៃ​សៅរ៍ ទី​១៦ កក្កដា កន្លង​ទៅ​នេះ ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ី ធី អិន ក្រុមហ៊ុន F&N បាន​ប្រគល់​រង្វាន់​ជូន​ដល់ អ្នក​ឈ្នះ​រង្វាន់​ទាំងអស់​ដែល​មក​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ​គ្នា​ដូច​ជា សៀមរាប កំពង់ឆ្នាំង កំពង់ចាម កំពង់ធំ ព្រៃវែង

នៅ​រាត្រី​ថ្ងៃ​សៅរ៍ ទី​១៦ កក្កដា កន្លង​ទៅ​នេះ ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ី ធី អិន ក្រុមហ៊ុន F&N បាន​ប្រគល់​រង្វាន់​ជូន​ដល់  អ្នក​ឈ្នះ​រង្វាន់​ទាំងអស់​ដែល​មក​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ​គ្នា​ដូច​ជា សៀមរាប កំពង់ឆ្នាំង កំពង់ចាម កំពង់ធំ ព្រៃវែង បាត់ដំបង តាកែវ កំពត ភ្នំពេញ កណ្តាល និង​ខេត្ត​ព្រះ​សីហ​នុ បាន​ជួបជុំ​គ្នា ដើម្បី​ទទួល​រង្វាន់​ភ្លាម​ៗ ។ សូម​ជំរាប​ផង​ដែរ​ថា រង្វាន់​ទាំង​១៩​រង្វាន់​នេះ បាន​ធ្វើការ​ចាប់​រង្វាន់​ដោយ​ក្រុមហ៊ុន F&N ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​រាត្រី​កម្សាន្ត ស៊ី ធី អិន នៅ​វេលា​ម៉ោង ៧​ល្ងាច កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​០៩ កក្កដា ដែល​សម្បក​ផលិតផល​ទាំងអស់​បាន​ប្រមូល​មក​ពី​គ្រប់​ខេត្ត​/​ក្រុង​។

សូម​បញ្ជាក់​ថា ក្រៅពី​រង្វាន់​ធំ​នេះ ក្រុមហ៊ុន F &N ក៏​បាន​ប្រគល់​រង្វាន់​ខ្សែ​.​ក​មាស​ទម្ងន់​១​ជី ចំនួន​១៥០​ខ្សែ ទូ​ទាំង​ខេត្ត​/​ក្រុង ដែល​បាន​ធ្វើការ​ចាប់​រង្វាន់ និង​ប្រគល់​រង្វាន់​ភ្លាម​ៗ​នៅ​តាម​តំបន់​នីមួយ​ៗ​ចំនួន​៥​តំបន់​ផ្សេង​គ្នា​ផង​ដែរ ។

F &N ជា​ក្រុមហ៊ុន​ដែល​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ទឹកដោះគោ​ខាប់ Tea Pot ទឹកដោះគោ​ស្រស់ Tea Pot Extra ទឹកដោះគោ​ខា​ណេ​សិន និង​ទឹកដោះគោឆៅ​ម៉េ​ក​ណូ​លា គី​ង​កុ ភ្លឹ​ស ដែល​មាន​ក្រុមហ៊ុន​គៀង​ហ៊ួ​ត ជា​តំណាង​ចែកចាយ​ផ្ដាច់មុខ​សម្រាប់​ទីផ្សារ​ក​ម្ព​ជា​។

ទឹកដោះគោ​ខាប់ Tea Pot មាន​រសជាតិ​ផ្អែម​ត្រជាក់​សាក​សម​សម្រាប់​ភេសជ្ជៈ និង​បង្អែម​គ្រប់មុខ ទឹកដោះគោ​ស្រស់ Tea Pot Extra ជួយ​បន្ថែម​ក្លិន​ឈ្ងុយ ផ្តល់​រសជាតិ​រឹតតែ​ឆ្ងាញ់​។  ចំណែកឯ​ទឹកដោះគោឆៅ​ម៉េ​ក​ណូ​លា គី​ង​កុ ភ្លឹ​ស ចំរាញ់​ចេញពី​ស្លឹក​គី​ង​កុ និង​មាន​វីតាមីន​បេ​12 ជួយ​បង្កើន​ការ​ចង​ចាំ​បាន​ល្អ កាន់តែ​ឈ្លាសវៃ​៕