ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី Live Your Music របស់​ស្រា​បៀរ Heineken ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​កក្រើក​កោះ​ពេជ្រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វគ្គ​ផ្ដាច់​ព្រ័ត​នៃ​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់​ស្រា​បៀរ Heineken ដែល​មានឈ្មោះ​ថា Live Your Music បាន​រៀបចំ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ កក្កដា ២០១៦

រាជធានី​ភ្នំពេញ ៖ វគ្គ​ផ្ដាច់​ព្រ័ត​នៃ​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់​ស្រា​បៀរ Heineken ដែល​មានឈ្មោះ​ថា Live Your Music បាន​រៀបចំ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ កក្កដា ២០១៦ ទទួល​ជោគជ័យ​ខ្លាំង​ជាមួយ​ការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​មិត្ត​អ្នកគាំទ្រ​ស្រា​បៀរ Heineken ក្នុង​កម្មវិធី​រាត្រី​ពិសេស​នោះ ។

សម្រាប់​កម្មវិធី​ផ្ដាច់ព្រ័ត្រ​នេះ ស្រា​បៀរ Heineken បាន​សហការ​ជាមួយ​ក្រុមហ៊ុន EDM Cambodia ដើម្បី​រៀបចំ​កម្មវិធី​នេះ ដោយ​មានការ​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បី​ៗ​ប្រចាំ​កម្ពុជា ដូច​ជា Nikki Nikki, Bross La & Seav JKs, DJ Maily, Qas3, RXTHY, Vutha x Yoku, Scareface a និង DJ Lin ដែល​បាន​បង្ក​បរិយាកាស​រាត្រី​រាំរែក​មួយ​ដែល​មិន​អាច​បំភ្លេច​បាន ។ ក្រៅពី​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បី​ៗ កម្មវិធី​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​បំផុត​ក្នុង​រាត្រី​នោះ គឺ​កម្មវិធី «Takeover» ឬ «​បន្តវេន​» អនុញ្ញាត​ឲ្យ​អ្នកចូលរួម «​បន្តវេន​» គ្រប់គ្រង​ជ្រើសរើស​តន្ត្រី​ពី​ឌី​ជេ ដោយ​ប្រើ​ខ្សែ​កងដៃ​ពិសេស​ម៉ាក Heineken អាច​បំភ្លឺ​ពណ៌​ក្រហម ឬ​បៃតង ដែល​អ្នកចូលរួម​អាច Vote ឬ​បោះ​ឆ្នោត​បទ​ចម្រៀង​បន្ទាប់ តើ​បទ​មួយ​ដែល​គេ​ចង់​ស្ដាប់ ដោយ​មាន​ផ្ទាំង​អេ​ក្រង់ LED ធំ​មួយ​គួរ​ឲ្យ​ទាក់ទាញ ។

កម្មវិធី​តន្ត្រី​ផ្ទាល់ Live Your Music របស់​ស្រា​បៀរ Heineken គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ម៉ាក​សញ្ញា​នេះ ក្នុង​ការ​ពង្រឹង​វិស័យ​តន្ត្រី​ទូ​ទាំង​ប្រទេស​កម្ពុជា ជាមួយ​ការ​ប្រារព្ធ​ធ្វើ​កម្មវិធី​ធំ​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប នៅ​តាម​បណ្ដា​ក្លិប​ល្បី​ៗ​ក្នុង​ខេត្ត​-​ក្រុង​ទាំងនោះ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់​ស្រា​បៀរ Heineken ក្នុង​គោលបំណង​ពង្រឹង​ខ្លួន​នៅ​ក្នុង​វិស័យ​តន្ត្រី​ផ្ទាល់​នេះ ឲ្យ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ក្នុង​ប្រទេស​កម្ពុជា ៕