ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈូស​ឆាយ​ធ្វើ​ផ្លូវ និង​ចាក់​ដី​បាត​ផ្ទះ ស្រាប់តែ​ប្រទះ​ឃើញ​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ​៤​គ្រា​.​ប់​ផ្អើល

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បុរស​ម្នាក់​កំពុង​តែ​ឈូស​ឆាយ​ធ្វើ​ផ្លូវ និង​ចាក់​ដី​បាត​ផ្ទះ ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ​ចំនួន​៤​គ្រាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ក្រោយមក​ក៏​បាន

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​កំពុង​តែ​ឈូស​ឆាយ​ធ្វើ​ផ្លូវ និង​ចាក់​ដី​បាត​ផ្ទះ ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ​ចំនួន​៤​គ្រាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ក្រោយមក​ក៏​បាន​ប្រគល់​គ្រា​.​ប់​ទាំងនោះ​ជូន​អង្គភាព​បោះ​សំអាត​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ ដើម្បី​កម្ទេច​ចោល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​គោក​រកា ឃុំ​តា​បែន ស្រុក​ស្វាយចេក​។

បើ​តាម​លោក​វរសេនីយ៍ឯក ជា ឈ្លូ​ញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ប្រាប់​ថា គ្រា​.​ប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៤​គ្រា​.​ប់​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​នេះ គឺ​ដំបូង​ឡើយ​មានឈ្មោះ ឌឹ​ម ឌី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​គោក​រកា ឃុំ​តា​បែន ស្រុក​ស្វាយចេក បាន​ឈូស​ឆាយដី​ធ្វើ​ផ្លូវ ក៏​ប្រទះ​ឃើញ​ក្បាល​គ្រា​.​ប់​១០៥​មី​លី​ម៉ែត្រ ប្រភេទ​គ្រា​.​ប់​ប្លង​ចំនួន​១​គ្រា​.​ប់ និង​គ្រា​.​ប់​មីន​ប៉ោម​សិត​ចំនួន​២​គ្រា​.​ប់ ។ ចំណែក​ឈ្មោះ រឺ​ន ឡៃ​ហ៊ា​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា​នោះ ក៏​បាន​ទិញ​ដី​ចាក់​បាត​ផ្ទះ ហើយ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ក្បាល​គ្រា​.​ប់​៦០​មី​លី​ម៉ែត្រ ប្រភេទ​គ្រា​.​ប់​ប្លង​ចំនួន​១​គ្រា​.​ប់ ដែល​គ្រឿងចក្រ​បាន​កាយ​ដី​ខាងកើត​ភូមិ​ចម្ងាយ​ប្រមាណ​១.៥០០​ម៉ែត្រ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រា​.​ប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​៤​គ្រាប់​នៅ​កន្លែង​ដាច់​ដោយឡែក​ពី​គ្នា ហើយ​បាន​រាយការណ៍​ជូន​មន្ត្រី​នគរបាល​ស្រុក​ស្វាយចេក ក៏​ចុះ​ទៅ​ពិនិត្យ​មើលឃើញ ហើយ​ក៏​បាន​រាយការណ៍​បន្ត​ទៅ​អង្គភាព​បោះ​សំអាត​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ ដើម្បី​មក​ទទួលយក​ទៅ​កម្ទេច​ចោល​។

លោក​វរសេនីយ៍ឯក ជា ឈ្លូ​ញ បាន​បញ្ជាក់​ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ចំនួន​៤​គ្រា​.​ប់​នេះ គឺជា​គ្រា​.​ប់​យុទ្ធ​ភ័​ណ្ឌ​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម ហើយ​លោក​ក៏​សូម​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បើ​បានឃើញ​គ្រា​.​ប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ សូម​រាយការណ៍​ជូន​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ក្បែរ​នោះ ហើយ​មិន​ត្រូវ​ប៉ះពាល់​នោះ​ទេ ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​បាន​គ្រប់ពេល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ