ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Heineken គ្រោង​រៀបចំ​ព្រឹត្តិការណ៍ LiveYourMusic ផ្ដាច់ព្រ័ត្រ​ដ៏​ធំ​នៅ​កោះ​ពេជ្រ​នា​ចុង​ស​ប្ដា​ហ៍​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់​ស្រា​បៀរ Heineken បាន​វិល​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ​កាលពី​២​ស​ប្តា​ហ៍​កន្លង​មកនេះ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្លិប Boss និង Nova ស្រា​បៀរ Heineken បាន​រៀបចំ​សន្និសីទ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់​ស្រា​បៀរ Heineken បាន​វិល​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ​កាលពី​២​ស​ប្តា​ហ៍​កន្លង​មកនេះ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្លិប Boss និង Nova ស្រា​បៀរ Heineken បាន​រៀបចំ​សន្និសីទកាសែត​ពិសេស​មួយ កាលពី​ថ្ងៃ​ពុធ ទី​១៣ កក្កដា នេះ នៅ Heineken Tavern ដើម្បី​ប្រកាស​ពី​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​នេះ ។ វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​នេះ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ អគារ K នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៦ កក្កដា ២០១៦ ចាប់ពី​ម៉ោង​៥​ដល់​ម៉ោង​១០​យប់ ។

នៅ​ក្នុង​នោះ​ក្រុមហ៊ុន EDM Cambodia គឺជា​ក្រុមហ៊ុន​មួយ​ដែល​រៀបចំ​ព្រឹត្តិការណ៍​នោះ​ឡើង​ក្នុង​គោលបំណង​ពង្រីក​វិស័យ​តន្ត្រី​របាំ​នៅ​កម្ពុជា ជាមួយនឹង​ពិធី​រាំរែក និង​កម្មវិធី​តន្ត្រី​ពិសេស នេះ​ជា​មូលហេតុ​ដែល​ពួក​គេ​កំពុង​សហការ​ជាមួយ​ស្រា​បៀរ Heineken ជា​ផ្នែក​មួយ​នៃ​កម្មវិធី #LiveYourMusic ។

លោក តឹក សេង​ហុង ប្រធាន​ប្រតិបត្តិ​ម៉ាក​សញ្ញា Heineken បានឱ្យ​ដឹង​ថា កម្មវិធី​តន្ត្រី​ផ្ទាល់ LiveYourMusic របស់​ស្រា​បៀរ Heineken គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ម៉ាក​សញ្ញា​នេះ ដើម្បី​ពង្រឹង​វិស័យ​តន្ត្រី​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​សៀមរាប នៅ​តាម​បណ្ដា​ក្លិប​ល្បី​ៗ​ក្នុង​ខេត្ត​-​ក្រុង​ទាំងអស់ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់​ស្រា​បៀរ Heineken ក្នុង​បំណង​ពង្រឹង​ខ្លួន​នៅ​ក្នុង​វិស័យ​តន្ត្រី​ផ្ទាល់​នេះ ឱ្យ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​បន្ត​ថា កម្មវិធី​នេះ ផ្តោត​ការ​បង្រួបបង្រួម​វិស័យ​តន្ត្រី​កម្ពុជា ជាមួយនឹង​ឌី​ជេ​ល្បី​ៗ​ក្នុងស្រុក និង​ក្រៅ​ស្រុក ដែល​ចូលរួម​ជាមួយ​គ្នា ដើម្បី​បង្កើត​ជា​បទ​ពិសោធន៍​តន្ត្រី​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​នេះ ។ គ្មាន​កម្មវិធី​ណាមួយ​ផ្សេង​ទៀត ដែល​ផ្ដល់​នូវ​ការ​រួម​បញ្ចូល​គ្នា​នៃ​តារា​មាន​ទេព​កោ​ល​ស្យ​លំដាប់ថ្នាក់​ពិភពលោក​នោះ​ទេ ។

គួរ​រំលឹក​ថា កម្មវិធី​តន្ត្រី​ផ្ទាល់ Live Your Music របស់​ស្រា​បៀរ Heineken  បាន​ទទួល​ការ​កោតសរសើរ​ពី​មិត្ត អ្នកគាំទ្រ​ស្រា​បៀរ Heineken ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ចាប់ពី​ខែឧសភា ដល់​ខែកក្កដា នៅ​តាម​បណ្តា​ក្លិប​ល្បី​ៗ​ក្នុង​ខេត្ត​-​ក្រុង​ទាំងនោះ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​សាស្ត្រ​នៃ​កម្មវិធី​តន្ត្រី​សកល​ថ្មី​របស់​ស្រា​បៀរ Heineken ក្នុង​គោលបំណង​ពង្រឹង​វិស័យ​តន្ត្រី​ផ្ទាល់​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ ចំណែក​កម្មវិធី​នៅ​ថ្ងៃ​ទី​១៦ កក្កដា នេះ នឹង​មានការ​ចូលរួម​សម្ដែង​ពី​សិល្បៈករ សិល្បៈ​ការិនី​ល្បី​ៗ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន DJ Nikki Nikki , DJ Bross La & Seav Jks , DJ Maily , DJ Lin និង DJ Scarface ផង​ដែរ ៕