ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចាប់​រង្វាន់​ចុង​ក្រោយ​នៃ​កម្មវិធី​អាពាហ៍ពិពាហ៍ 2016 របស់​កូ​កា​-​កូ​ឡា

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ថ្ងៃ​ទី​8 ខែកក្កដា ៖ ថ្ងៃនេះ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) បាន​ចាប់​រង្វាន់​ចុង​ក្រោយ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ 2016 ដោយ​ផ្តល់​រង្វាន់​ដល់​គូស្រករ​24​គូ ដែល​មានសំណាង​ឈ្នះ​រង្វាន់​ពី​កម្មវិធី​នេះ

ខេត្តបាត់ដំបង ថ្ងៃ​ទី​8 ខែកក្កដា ៖ ថ្ងៃនេះ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) បាន​ចាប់​រង្វាន់​ចុង​ក្រោយ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ 2016 ដោយ​ផ្តល់​រង្វាន់​ដល់​គូស្រករ​24​គូ ដែល​មានសំណាង​ឈ្នះ​រង្វាន់​ពី​កម្មវិធី​នេះ គឺ​ដើម្បី​ជួយ​ឱ្យ​ពួក​គេ​ត្រៀមខ្លួន​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​ថ្មោងថ្មី​របស់​ខ្លួន​។

អ្នក​ឈ្នះ​ទាំង​24​គូ បន្ថែម​លើ​គូ​ស្វាមីភរិយា​ថ្មី​ដែល​ទើបនឹង​រៀប​មង្គលការ 48​គូ​ផ្សេង​ទៀត​ដែល​បាន ឈ្នះ​ការ​ចាប់​រង្វាន់​លើក​ទី​1 និង​លើក​ទី​2 កន្លង​ទៅ ក្នុងឆ្នាំនេះ​ពី​កម្មវិធី​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​)​។ អ្នក​ឈ្នះ​ទាំងអស់​ដែល​មានសំណាង​ក្នុង​ការ​ចាប់​រង្វាន់​ក្នុង​ចំណោម​ស្វាមីភរិយា​រាប់​ពាន់​គូ​នោះ បាន​ឈ្នះ​រង្វាន់​ដូច​ជា ៖ ម៉ូតូ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ម៉ាស៊ីន​បោក​សម្លៀក​បំពាក់ ទូទឹកកក និង​ម៉ាស៊ីន​ថត ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ឯ​ផ្សារ​ទំនើប​បុរី​ថ្មី​។

នេះ​ជា​ឆ្នាំ​ទី​3 នៃ​កម្មវិធី​អាពាហ៍ពិពាហ៍​ប្រចាំឆ្នាំ ដែល​ផ្តល់​ជូន​ដល់​គូ​ស្វាមីភរិយា​ទាំងអស់​ឱ្យ​ទទួល​បាន​កាដូ​ភ្លាម​ៗ​នូវ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​រយៈពេល​២​យប់​៣​ថ្ងៃ គូ​ប៉ុង​សម្រាប់​ចាក់​សាំង គូ​ប៉ុង​សម្រាប់​ពិសា​ភី​ហ្សា និង​ធុង​ទឹកកក កូ​កា​-​កូ​ឡា ដ៏​ស្រស់​ស្អាត​។

ការ​ចាប់​រង្វាន់​លើក​ទី​1 បាន​ធ្វើ​នៅ​ភ្នំពេញ ក្នុង​ខែមករា និង​លើក​ទី​2 នៅ​ខេត្តសៀមរាប ក្នុង​ខែមេសា​។ ក្នុង​ខែមិថុនា ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) បាន​ពន្យា​កម្មវិធី​ចាប់​រង្វាន់​របស់​ខ្លួន​ទៅ​ខែ​បន្ទាប់ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចូលរួម​ដ៏​ច្រើន​លើសលប់​ពី​សំណាក់​អតិថិជន​។

កញ្ញា ឡាវ ស្រី​ដែ​ត ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) មាន​ប្រសាសន៍​ថា «​ការ​ធ្វើ​កម្មវិធី​នៅ​ឆ្នាំ​នេះ គឺ​ដូច​ឆ្នាំ​កន្លង​ទៅ គឺ​យើង​ទទួល​បាន​ជោគជ័យ​យ៉ាង​សម្បើម ទាំង​អតិថិជន និង​ទាំង​ក្រុមហ៊ុន​។ យើង​បាន​ក្លាយជា​ផ្នែក​មួយ​ក្នុង​ពិធី​មង្គលការ​អស់​រយៈពេល​ជាង​3​ឆ្នាំ​មក​ហើយ និង​បាន​ផ្តល់​រង្វាន់​ដល់​ស្វាមីភរិយា​ថ្មី​រាប់រយ​គូ​ផង​ដែរ ហើយ​ពេល​នេះ យើង​កំពុង​តែ​រង់ចាំ​មើល​ពី​ភាព​រីករាយ​នៃ​ស្វាមី ភរិយា​ថ្មី​ជា​ច្រើន​គូ​បន្ថែម​ទៀត​ជាមួយនឹង​រង្វាន់​ដ៏​រំភើប​អស្ចារ្យ​ជា​ច្រើន​សម្រាប់​កម្មវិធី​បន្តបន្ទាប់​របស់​យើង​»​។

កម្មវិធី​នេះ ផ្តល់​ឱកាស​ដល់​គូ​ស្វាមីភរិយា​ដែល​រៀប​អាពាហ៍ពិពាហ៍ ឬ​មាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍ ចាប់ពី​ថ្ងៃ​ទី​1 ខែតុលា ឆ្នាំ​2015 ដល់​ថ្ងៃ​ទី​30 ខែមិថុនា ឆ្នាំ​2016 ។ ដើម្បី​ចូលរួម​កម្មវិធី​ពិសេស​នេះ​បាន ដោយ​គ្រាន់តែ​ជាវ​ផលិតផល​ចម្រុះ​ចំនួន​25​កេស ដូច​ជា កូ​កា​-​កូ​ឡា ស្ព្រៃ ហ្វា​ន់តា ស្វិ​ប និង ទឹក​ពិសា​ដា​សានី ឫុ​ក៏​កូ​កា​-​កូ​ឡា .5​លី​ត្រ ចំនួន​15​យួរ និង​ទឹក​ពិសា​ដា​សានី​ចំនួន​20​យួរ​។ ផលិតផល​ទាំងអស់​ដែល​បាន​ជាវ​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​វិក្កយបត្រ​តែ​មួយ​។