ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​អ្នក​អាជីព​ផ្នែក​លក់​កម្ពុជា​បង្ហាញ «​យុទ្ធសាស្ត្រ​លក់​ក្នុង​សតវត្ស​ន៍ទី​២១»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាគម​អ្នកជំនាញ​ផ្នែក​លក់​កម្ពុជា កាលពី​ថ្ងៃ​ទី​៩ កក្កដា បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្តី​ពី «​យុទ្ធសាស្ត្រ​លក់​ក្នុង​សតវត្ស​ន៍ទី​២១» ជូន​ទៅ​ដល់​ម្ចាស់​អាជីវកម្ម បុគ្គលិក​ជំនាញ​ផ្នែក​លក់​ប្រមាណ​៤០០​នាក់​។

រាជធានី​ភ្នំពេញ ៖ សមាគម​អ្នកជំនាញ​ផ្នែក​លក់​កម្ពុជា កាលពី​ថ្ងៃ​ទី​៩ កក្កដា បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្តី​ពី «​យុទ្ធសាស្ត្រ​លក់​ក្នុង​សតវត្ស​ន៍ទី​២១» ជូន​ទៅ​ដល់​ម្ចាស់​អាជីវកម្ម បុគ្គលិក​ជំនាញ​ផ្នែក​លក់​ប្រមាណ​៤០០​នាក់​។ ពិធី​នេះ ប្រារព្ធ​ធ្វើ​ឡើង​នៅ​អគារ​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ ដោយ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​លោក គង់ ចំរើនរ​ដ្ឋា ប្រធាន​សមាគម​អ្នក​អាជីព​ផ្នែក​លក់​កម្ពុជា រួម​ប្រធាន​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត ចែករំលែក​ពី​វិធីសាស្ត្រ​លក់​ក្នុង​សតវត្ស​ន៍ទី​២១​។

លោក គង់ ចំរើនរ​ដ្ឋា ប្រធាន​សមាគម​អ្នក​អាជីព​ផ្នែក​លក់​កម្ពុជា បាន​មាន​ប្រសាសន៍​ថា សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ចែករំលែក​បទ​ពិសោធន៍​ដល់​ម្ចាស់​អាជីវកម្ម បុគ្គលិក​អាជីព​ផ្នែក​លក់ និង​អ្នក​ចាប់អារម្មណ៍​បើក​អាជីវកម្ម​ថ្មី​ៗ​ទាំង​អស់ពី​យុទ្ធសាស្ត្រ​ដែល​ពួក​គាត់​ត្រូវ​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​ដើម្បី​ឱ្យ​ផលិតផល​របស់​ពួក​គាត់​លក់ដាច់ ក៏​ដូច​ជា​បច្ចេកវិទ្យា​មួយ​ចំនួន​ក្នុង​ការ​ទំនាក់ទំនង​អតិថិជន​ដើម្បី​បង្កើត​នូវ​ឱកាស​លក់ និង​អាច​លក់​លើ​ទីផ្សារ​ប្រកួតប្រជែង​បាន​។

លោក​បន្ថែម​ថា សមាគម​អ្នកជំនាញ​ផ្នែក​លក់​កម្ពុជា​បង្កើត​ឡើង​សម្រាប់​ប្រជាជន​ទាំងអស់​គ្នា​ដែល​ស្រលាញ់ និង​ធ្វើ​ការងារ​ក្នុង​វិស័យ​ផ្នែក​លក់ ហើយ​នៅ​ក្នុង​សមាគម​មាន​គោលដៅ​សំខាន់​ចំនួន​៣ គឺ​១- ចង់​អភិវឌ្ឍន៍​បុគ្គលិក​បម្រើ​ការងារ​ក្នុង​ផ្នែក​លក់​ឱ្យ​មាន​ជំនាញ​មួយ​ពិតប្រាកដ​, ២-​ធ្វើ​យ៉ាងម៉េច​ឱ្យ​ពួក​គាត់​មាន​លទ្ធភាព​ប្រកួតប្រជែង​នៅ​ក្នុង​តំបន់ ព្រោះ​នៅ​ក្នុង​ទីផ្សារ​ផ្នែក​លក់​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន  និង​៣- ក្តី​ស្រ​ម៉ៃ​របស់​យើង គឺ​យើង​នឹង​បញ្ជូន​ពួក​គាត់​តំណាង​កម្ពុជា​ទៅ​ប្រកួត​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ ដើម្បី​ដណ្តើម​យក​ទីផ្សារ​ការងារ​ផ្នែក​ក្នុង​តំបន់​អាស៊ាន​។

ជាមួយ​គ្នា​នោះ​ដែរ ឆ្លង​តាម​ការ​ពន្យល់​បង្ហាញ និង​ការ​ចោទ​ឆ្លើយ​រវាង​អ្នកចូលរួម និង​វាគ្មិន​លោក សេង តុលា ជា​អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Priority Group និង​ជានា​យក​ទីផ្សារ​នៃ​សមាគម​អ្នកជំនាញ​ផ្នែក​លក់​កម្ពុជា ក៏​បាន​លើក​ឡើង​ថា សិក្ខាសាលា​នេះ ពិតជា​បាន​ចូលរួម​ចំណែក​មួយ​ក្នុង​ការ​ផ្តល់​នូវ​ចំណេះដឹង និង​អាច​ជួយ​ឲ្យ​អ្នកចូលរួម​កាន់តែ​មើលឃើញ​ច្បាស់​ពីសារ​សំខាន់​នៃ​តួនាទី និង​អាជីព​របស់​អ្នកជំនាញ​ផ្នែក​លក់​ជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​ការ​ជួយ​ឲ្យ​សា្ថ​ប័ន​ដំណើរការ​កាន់តែ​រីក​ចំរើន​ជា​និរន្តរ​៕