ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត និង​សាស្ត្រាចារ្យ​ពីសា​លា​តិច​ណូ ចុះ​កម្មសិក្សា​ស្វែង​យល់​ពី​ផលិតផល​អេ​ឡិ​ត្រូ​និក​នៅ ICE

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ICE Electronics បាន​ស្វាគមន៍​និស្សិត និង​សាស្ត្រាចារ្យ មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​) ដើម្បី​សិក្សា​ស្វែង​យល់​ពី​ផលិតផល​អេ​ឡិច​ត្រូ​និក​នៅ​ក្រុមហ៊ុន ICE Electronics សាលា​ទឹកថ្លា

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ICE Electronics បាន​ស្វាគមន៍​និស្សិត និង​សាស្ត្រាចារ្យ មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​) ដើម្បី​សិក្សា​ស្វែង​យល់​ពី​ផលិតផល​អេ​ឡិច​ត្រូ​និក​នៅ​ក្រុមហ៊ុន ICE Electronics សាលា​ទឹកថ្លា ទល់មុខ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ កក្កដា ២០១៦ ។

នៅ​ក្នុង​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​នេះ​ផង​ដែរ បុគ្គលិក​របស់​ក្រុមហ៊ុន ICE Electronics (​អាយ​អេ​ឡិ​ក​ត្រូ​និក​) បាន​ធ្វើ​បទ​បង្ហាញ​ពី​ផលិតផល និង​សេវាកម្ម​ជា​ច្រើន ហើយ​និស្សិត​ទាំងអស់​ក៏​បាន​សាកសួរ​ពី​ភាព​រីក​ចម្រើន​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ ។

ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ចំណេះដឹង​បន្ថែម​របស់​និស្សិត​ទាំងអស់​នៅ​ក្នុង​ថ្ងៃ​នោះ ក្រុមហ៊ុន ICE Electronics (​អាយ​អេ​ឡិ​ក​ត្រូ​និក​) ក៏​បាន​ផ្តល់​នូវ​ការ​ដូ​អនុស្សាវរីយ៍​ជូន​និស្សិត​និង​សាស្ត្រាចារ្យ​ទាំងអស់​ផង​ដែរ ។

ក្នុង​នោះ​ដែរ ការ​ចំំ​ណាយ​ទិញ​ជា​កញ្ចប់​នូវ​កុំព្យូទ័រ Lenovo​មួយ និង Lenovo TAB2 (​ថេ​ប​ធូ​) ក្នុង​តម្លៃ​ត្រឹមតែ​១.៦៤០​ដុល្លារ​អា​មេ​រិ​ក នឹង​ទទួល​បាន​ផលិតផល​អេ​ឡិច​ត្រូ​និក​បន្ថែម​ដល់​ទៅ​៤​មុខ​រួម​មាន កាបូបស្ពាយ​, ឧបករណ៍​បំពង​សម្លេង​, Lenovo Mouse M110, Microsoft Mouse Pad ។