ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុននឹងនាំគ្រឿងចក្រប្រភេទថ្មីអាចកែច្នៃសំរាមប្លាស្ទិកឱ្យជាបេតុងកៅស៊ូសាងសង់ផ្លូវនៅកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​ឯកជន​ជប៉ុន​នឹង​នាំ​គ្រឿងចក្រ​ប្រភេទ​ថ្មី​ដែល​មាន​សមត្ថភាព​អាច​កែ​ច្នៃ​សំរាម​ប្លា​ស្ទិ​ក​ឲ្យ​ជា​បេតុង​កៅស៊ូ​សម្រាប់​សាងសង់​ផ្លូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ការ​ប្រកាស​នាំ​ចូល​វិស័យ​ឯកជន​ជប៉ុន​នេះ ត្រូវ​បាន​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ…

រាជធានី​ភ្នំពេញ ៖ វិស័យ​ឯកជន​ជប៉ុន​នឹង​នាំ​គ្រឿងចក្រ​ប្រភេទ​ថ្មី​ដែល​មាន​សមត្ថភាព​អាច​កែ​ច្នៃ​សំរាម​ប្លា​ស្ទិ​ក​ឲ្យ​ជា​បេតុង​កៅស៊ូ​សម្រាប់​សាងសង់​ផ្លូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ការ​ប្រកាស​នាំ​ចូល​វិស័យ​ឯកជន​ជប៉ុន​នេះ ត្រូវ​បាន​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​គាំទ្រ​ក្រុមហ៊ុន​ជប៉ុន​នាំ​គ្រឿងចក្រ​ប្រភេទ​ថ្មី មាន​សមត្ថភាព​អាច​កែ​ច្នៃ សំរាម​ប្លា​ស្ទិ​ក​ឱ្យទៅ​ជា​បេតុង​កៅស៊ូ (AC) សម្រាប់​ការ​សាងសង់​ផ្លូវ​នៅ​កម្ពុជា ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ស្អាត ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ថា ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នា​ថ្ងៃ​ទី​២៥ មក​រា លោក Shu NISHIYAMA បាន​ណែនាំ​គ្រឿងចក្រ​ប្រភេទ​ថ្មី ដែល​មាន​សមត្ថភាព​អាច​កែ​ច្នៃ​សំរាម​ប្លា​ស្ទិ​ក​ឱ្យទៅ​ជា​បេតុង​កៅស៊ូ (AC) និង​បាន​ស្នើ​សុំ​ឱ្យ ក្រសួង​ពិចារណា​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ​ដោយហេតុ​ថា វា​មាន​លក្ខណៈ​សម​ស្រប​អាច​ប្រើប្រាស់​បាន​នៅ​ក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា​ដែល​សំបូរ​ទៅ​ដោយ​ភ្លៀង​ធ្លាក់ រយៈពេល​យូរ​អាច​ធានា​បាន​នូវ​ការ​ជ្រាប​ទឹក និង​ធ្វើ​ឱ្យ​ផ្លូវ​ជាប់​រឹង​មាំ​បាន​យូរអង្វែង​ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​ស្ថានភាព​នៅ​កម្ពុជា​ឱ្យ​បាន​ល្អិតល្អន់ មុន​នឹង​សម្រេច​លើ​ការ​នាំ​ចូល​បច្ចេកវិទ្យា​ថ្មី​នេះ ជា​ពិសេស​ពិនិត្យ​ទៅ​លើ​សំរាម​នៅ​កម្ពុជា​ដែល​មិន​មានការ​បែងចែក​ប្រភេទ​សំរាម​អាច​បង្ក​ជា​បញ្ហា​ស្មុគស្មាញ​ក្នុង​ការ​ផ្គត់ផ្គង់​សម្រាប់​ដំណើរការ​កែ​ច្នៃ និង​ការ​ប្រមូល​សំរាម​ផង​ដែរ ។

ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ លោក​ទេស​រដ្ឋមន្ត្រី នៅ​តែ​បង្ហាញ​នូវ​ការ​គាំទ្រ​លើ​គំនិត​ផ្ដួចផ្ដើម​នៃ​ការ​នាំ​យក​មក​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី​នេះ​ផង​ដែរ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ស្អាត ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​ឱ្យ​បាន​លម្អិត​ទាក់ទង​នឹង​បរិមាណ​ប្លា​ស្ទិ​ក​នៅ​កម្ពុជា​ថា តើ​អាច​ផ្គត់ផ្គង់​សម្រាប់​ការ​កែ​ច្នៃ​បាន​កម្រិត​ណា និង​បាន​បញ្ជាក់​ថា ៖ តម្លៃ ផលិតផល​នោះ​មិន​ត្រូវ​ឱ្យ​លើស​ថ្លៃ​បេតុង​កៅស៊ូ (AC) ដែល​កំពុង​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​ទេ និង​ត្រូវ​សិក្សា​អំពី​បញ្ហា​ផល​ប៉ះពាល់​បរិស្ថាន​ដោយ​ប្រៀបធៀប​នឹង​ការ​ប្រើប្រាស់​បេតុង​កៅស៊ូ​ផង​ដែរ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​អំពី​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹក​ជញ្ជូន​ដែល​ទើប​បង្កើត​ថ្មី ដើម្បី​បណ្ដុះបណ្ដាល​សិស្ស​និស្សិត កម្ពុជា​ឱ្យ​ក្លាយជា​វិស្វករ​សម្រាប់​សាងសង់​ផ្លូវថ្នល់ និង​ប្រព័ន្ធ​ដឹក​ជញ្ជូន និង​បាន​ស្នើ​ឱ្យ​ក្រុម ហ៊ុន​សហការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​វិទ្យាស្ថាន ដើម្បី​សិក្សា​លម្អិត​អំពី​ការ​នាំ​យក​បច្ចេកវិទ្យា​ថ្មី​នេះ​មក​ប្រើប្រាស់​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ