ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​អ៊ុយ​ក្រែ​ន ​កាន់តែ​តាន​តាំង​ខ្លាំង​អាច​ផ្ទុះ​សង្គ្រាម​គ្រប់ពេល

2 ឆ្នាំ មុន

ប្រទេស​បារាំង អេ​ស្ប៉ា​ញ ដា​ណឹ​ម៉ាក់​និង​ហូ​ឡង់ សុទ្ធតែ​ត្រៀម​ប្រមូល​កងទ័ព​នៅ​លី​ទុ​យ​អា​នី ប៊ុល​ហ្គា​រី​ឬ​រូ​ម៉ា​នី​។ ប្រឈម​មុខ​នឹង​ភាព​ភ័យ​ខ្លាច លើ​ការ​លុកលុយ​របស់​រុ​ស្សុី​ចូល​អ៊ុយ​ក្រែ​ន ពួក​លោក​ខាងលិច​ចាប់ផ្ដើម បញ្ចេញ​ប្រតិកម្ម​

ប្រទេស​រុ​ស្សុី​-​អ៊ុយ​ក្រែ​ន ៖ ប្រទេស​បារាំង អេ​ស្ប៉ា​ញ ដា​ណឹ​ម៉ាក់​និង​ហូ​ឡង់ សុទ្ធតែ​ត្រៀម​ប្រមូល​កងទ័ព​នៅ​លី​ទុ​យ​អា​នី ប៊ុល​ហ្គា​រី​ឬ​រូ​ម៉ា​នី​។ ប្រឈម​មុខ​នឹង​ភាព​ភ័យ​ខ្លាច លើ​ការ​លុកលុយ​របស់​រុ​ស្សុី​ចូល​អ៊ុយ​ក្រែ​ន ពួក​លោក​ខាងលិច​ចាប់ផ្ដើម បញ្ចេញ​ប្រតិកម្ម​ខាង​យោធា​។ ចំណែក​អូតង់​សម្រេច​ដាក់​ឲ្យ​កងទ័ព ស្ថិត​ក្នុង​សភាព​រង់ចាំ និង​បាន​បញ្ជូន​នាវា​និង​យន្តហោះ​ចម្បាំង​ទៅ​កាន់​អឹ​រ៉ុ​ប​ខាងកើត ដើម្បី​ពង្រឹង​កិច្ច​ការពារ​របស់​ពួក​គេ​។

ប្រទេស​ដា​ណឹ​ម៉ាក់​បាន​បញ្ជូន​នាវា​ពិឃាត​មួយ​ទៅ​កាន់​សមុទ្រ​បាល់​ទិ​ក ហើយ​ត្រៀម​ដាក់​ពង្រាយ​យន្តហោះ​ប្រដេញ​ធុន​F-16​នៅ​លី​ទុ​យ​​អា​នី ដើម្បី​ជួយ​ទ្រទ្រង់​ដល់​បេសកកម្ម​ប៉ូលិស​អាកាស ក្នុង​រយៈពេល​យូរ របស់​អូតង់​ក្នុង​តំបន់​។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​២៤​មក​រា​របស់​អូតង់ ក្នុង​សេចក្ដី​ប្រកាស​មួយ​។

អេ​ស្ប៉ា​ញ​បញ្ជូន​បណ្ដា​នាវាចម្បាំង ទៅ​ចូលរួម​ជាមួយ​កងកម្លាំង​ជើង​ទឹក​អូតង់ នៅ​ប៊ុល​ហ្គា​រី​។ បារាំង​ថ្លែង​ថា​ត្រៀម​ប​ញ្ញូ​ន​កងទ័ព​ទៅ​រូ​ម៉ា​នី​ដាក់​ឲ្យ​នៅ​ក្រោម​បញ្ជាការ​របស់​អូតង់​។ ប្រទេស​ហូ​ឡង់​បញ្ជូន​យន្តហោះ​ប្រដេញ​ធុន​F-35 ចំនួន​២​គ្រឿង​ទៅ​ប៊ុល​ហ្គា​រី ចាប់ពី​ខែមេសា​ទៅ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​របស់​ប៉ូលិស​អាកាស​អូតង់​ក្នុង​តំបន់ ហើយ​ដាក់​នាវា​១​គ្រឿង​និង​បណ្ដា​កងឯកភាព​ជើង​គោក​បម្រុង សម្រាប់​កងកម្លាំង​ប្រតិកម្ម​អូតង់​។

សហរដ្ឋអាមេរិក​គ្រោង​បញ្ជូន​កងទ័ព​មក​កាន់​រូ​ម៉ា​នី​ក្រោម​បញ្ជាការ​អូតង់​។ អា​មេ​រិ​ក​ពិតជា​មានការ​ខ្លាច​ចំពោះ​អ្វី​ដែល​កើត​មាន​ដ៏​អាក្រក់​នៅ​អ៊ុយ​ក្រែ​ន​។ អា​មេ​រិ​ក​ពិតជា​ខ្លាច​ហើយ​ដាក់​ឲ្យ​ទាហាន​ខ្លួន​ដល់​៨.៥០០​នាក់​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​។ ទាហាន​ទាំងនោះ​អាច​បញ្ជូន​ឲ្យ​ទៅ​ចូលរួម ក្នុង​ផ្ទៃ​កងកម្លាំង​អូតង់ ក្នុង​ករណី​មានការ​លុកលុយ​របស់​រុ​ស្សុី​ចូល​អ៊ុយ​ក្រែ​ន​។ នេះ​ជា​ការ​អះអាង កាលពី​ថ្ងៃ​ទី​២៤ ខែ​មក​រា ​របស់​អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​។

អ្នកនាំពាក្យ​រួប​នោះ​បន្ត​ថា ​ពុំ​ទាន់​មានការ​កេណ្ឌ​ប្រមូល​ណាមួយ ត្រូវ​បាន​ធ្វើ​នៅឡើយ លើ​ការ​ដាក់​ពង្រាយ​ទាហាន​អា​មេ​រិ​ក​៨.៥០០​នាក់ ហើយ​ក៏​មិន​ទាន់​មាន​សេចក្ដីសម្រេច​ស្ដី​ពី​ការ​ពង្រាយ​កងទ័ព​នៅ​ក្រៅ​សហរដ្ឋអាមេរិក​ដែរ សម្រាប់​ពេល​នេះ​។ កងទ័ព​ទាំងនេះ​នឹង​ធ្វើ​អន្តរា​មន៍​ជួយ​ទ្រទ្រង់ កងកម្លាំង​ប្រតិកម្ម​រហ័ស​របស់​អួ​​តង់​ដែល​មាន​ទាហាន​ប្រមាណ​ជា​៤០.០០០​នាក់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​យោធភូមិ​ភាគ​ខាងលិច​របស់​រុ​ស្សុី ថ្លែង​នា​ថ្ងៃ​ទី​២៤ ខែ​មក​រា​ថា សរុប​នាវាចម្បាំង​និង​នាវា​ជួយ​ទ្រទ្រង់​រុ​ស្ស៊ី ២០​គ្រឿង​បាន​បើក​ទៅ​កាន់​តំបន់​សមុទ្រ​បាល់​ទិ​ក ដើម្បី​ធើ្វ​សម​យុ​​ទ្ធ​នៅ​ទីនោះ ។ នាវាចម្បាំង​រុ​ស្សុី​នៃ​កងកម្លាំង​នាវាចរណ៍​បាល់​ទិ​ក ប្រមូលផ្ដុំ​ជា​ក្រុម​តាក់​ទិ​ក​ជា​ច្រើន នឹង​ធ្វើ​បេស​កម្ម​ប្រឆាំង​នាវា​មុ​​ជ​ទឹក ការពារ​ដែនអាកាស​និង​ដោះ​មីន​។

សមយុទ្ធ​យោធា​នេះ​រៀបចំ​ធ្វើ​ឡើង ខណៈ​អូតង់​កំពុង​ដាក់​កងទ័ព​ខ្លួន​ឲ្យ​ប្រុង​ជើងការ និង​បញ្ជូន​នាវា​ព្រមទាំង​យន្តហោះ​ប្រយុទ្ធ​បន្ថែម​ទៀត ទៅ​កាន់​អឺរ៉ុប​ខាងកើត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ