ដោយឡែកនៅគណនេយ្យផេកហ្វេសប៊ុក Miss Cambodia បវរកញ្ញាកម្ពុជា ក៏បានបញ្ចេញសារចំពោះរឿងខាងលើនេះដែរថា នាងគឺជាបវរកញ្ញាដែលគួរអោយស្រលាញ់ និងគាំទ្រជាទីបំផុត សុតធីតា នាងបានសុំទោសចំពោះរូបថតដែលនាងបានថត ហើយធ្វើអោយបងប្អូនមួយចំនួនមិនពេញចិត្ត។ សង្ឃឹមថា បងប្អូននឹងអធ្យាស្រ័យអោយនាងផង ហើយនាងក៏បានលុបរូបនោះពី Acc របស់នាងផងដែរ។ បើសួរខ្ញុំថា ជាកំហុសនាងទេ? ជាការពិត មិនមែនជាកំហុសនាងទេ ប្រសិនបើបងប្អូនអ្នកគាំទ្រវិស័យបវរកញ្ញា ការថតរូបជាមួយឈុតដែលសិចស៊ីបែបនេះ វាជារឿងទូទៅរបស់បវរកញ្ញាគ្រប់រូប ហើយខ្ញុំក៏គិតថា វាមិនលើសលួសហួសព្រំដែនពេកដែរ តែដោយសារនាងជាបវរកញ្ញាសុភាពរាបសារតាំងពីដើមមក ទើបធ្វើអោយអ្នកទាំងអស់គ្នាគិតថា អាចនឹងលើសសម្រាប់បងប្អូនមួយចំនួន។ អរគុណបងប្អូន សូមចូលរួមគាំទ្រនិងលើកទឹកចិត្តដល់ធីតាបន្តទៀតណា Sothida Pokimtheng Official We love and support you my queen ម្ចាស់ក្សត្រីសម្រស់នៅក្នុងដួងចិត្តហ្វេនគ្រប់គ្នាជារៀងរហូត។
ជាការកត់សម្គាល់ បវរកញ្ញា Miss Grand Cambodia ២០២១ កញ្ញា ប៉ូគីមថេង សុតធីតា គឺកញ្ញាឯកមួយរូបដូចទៅនឹងកញ្ញាឯកមួយចំនួនទៀតដែរ ពោលគឺនាងមានការតស៊ូខ្លាំង និងអស់ជាច្រើនឆ្នាំទម្រាំបានក្លាយជាម្ចាស់ម្កុដនៃកម្មវិធីកញ្ញាឯកខាងលើនេះ។ នាងក្លាយជាកញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមកម្មវិធី Miss Grand Internatoinal 2021 នៅប្រទេសវៀតណាម កាលពីអំឡុងខែធ្នូ កន្លងទៅ ខណៈពេលដែលនាងក៏ទទួលបានពានមួយផ្នែកក្នុងកម្មវិធីខាងលើ ហើយអ្វីដែលរឹតតែពិសេសជាងនេះទៀត នាងក៏អាចមានសមត្ថភាពចូលដល់វគ្គTop Teen ចុងក្រោយផងដែរ៕
ចែករំលែកព័តមាននេះ