ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សា៖ “គ្រាប់ថ្នាំកូវីដរបស់ Pfizer មានប្រសិទ្ធភាពប្រឆាំងអូមីក្រុង”

2 ឆ្នាំ មុន

ក្រុមហ៊ុនវ៉ាក់សាំងរបស់អាមេរិក Pfizer កាលពីថ្ងៃអង្គារ បានចែករំលែកលទ្ធផលពីការសិក្សាមន្ទីរពិសោធន៍ចំនួនបី ដែលបង្ហាញថា ថ្នាំរបស់ខ្លួនឈ្មោះ Paxlovid ដែលប្រឆាំងវីរុស មានប្រសិទ្ធភាពប្រឆាំងនឹងកូវីដប្រភេទអូមីក្រុង។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖…

ក្រុមហ៊ុនវ៉ាក់សាំងរបស់អាមេរិក Pfizer កាលពីថ្ងៃអង្គារ បានចែករំលែកលទ្ធផលពីការសិក្សាមន្ទីរពិសោធន៍ចំនួនបី ដែលបង្ហាញថា ថ្នាំរបស់ខ្លួនឈ្មោះ Paxlovid ដែលប្រឆាំងវីរុស មានប្រសិទ្ធភាពប្រឆាំងនឹងកូវីដប្រភេទអូមីក្រុង។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ “​ដោយបូកបញ្ចូលការសិក្សាទាំង៣បញ្ចូលគ្នា បានបង្ហាញថាគ្រាប់ថ្នាំ Paxlovid មានសក្តានុពលក្នុងការរក្សាកំហាប់ប្លាស្មាច្រើនដងខ្ពស់ជាងបរិមាណដែលត្រូវការដើម្បីការពារនឹងកូវីដអូមីក្រុងពីការចម្លងនៅក្នុងកោសិកា។”

នៅក្នុងការសិក្សាមួយផ្សេងទៀត ថ្នាំត្រូវបានធ្វើតេស្តរកមើលសមត្ថភាពប្រឆាំងនឹងកូវីដបម្លែងផ្សេងៗទៀត ហើយឃើញការប្រឆាំងនឹងអូមីក្រុងក៏មានប្រសិទ្ធភាពល្អដូចទៅនឹងប្រភេទផ្សេងៗទៀតដែរ។

លោកវេជ្ជបណ្ឌិត Mikael Dolsten ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ Pfizer បាននិយាយថា៖ “ទិន្នន័យទាំងនេះបានបង្ហាញថា ការព្យាបាលកូវីដដោយប្រើថ្នាំលេបតាមមាត់ អាចជាឧបករណ៍ដ៏សំខាន់ និងមានប្រសិទ្ធភាព ក្នុងការបន្តប្រយុទ្ធរបស់យើងប្រឆាំងនឹងមេរោគដ៏សាហាវនេះ និង ជាពិសេសទៅនឹងប្រភេទបម្លែងថ្មី ដែលរាប់បញ្ចូលទាំងអូមីក្រុងផងដែរ។”

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវគ្រាប់ថ្នាំ Paxlovid កាលពីខែមុន ដើម្បីព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលទៅមធ្យមចំពោះមនុស្សចាប់ពីអាយុ ១២ឆ្នាំឡើងទៅ ដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Pfizer ពីមុនបានចេញផ្សាយលទ្ធផលដែលបង្ហាញពីការព្យាបាលកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ និង ការស្លាប់ចំនួន ៨៩% ប្រសិនបើផ្តល់ដល់មនុស្សពេញវ័យដែលមានហានិភ័យខ្ពស់ក្នុងរយៈពេលពីរបីថ្ងៃនៃរោគសញ្ញាដំបូងក្រោយពីបានឆ្លងកូវីដ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ