ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អា​មេ​រិ​ក​ត្រូវ​ដក​កង​ទាហាន​ខ្លួន​ចេញពី​អ៊ុយ​ក្រែ​ន​ដែរ​ទេ?

2 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន បាន​បដិសេធ​រាល់​ការ​បញ្ជូន​កង​ទាហាន​អា​មេ​រិ​ក ទៅ​កាន់​អ៊ុយ​ក្រែ​ន​ក្នុង​ករណី​មានការ​វាយលុក របស់​រុ​ស្សុី​ចូល​ប្រទេស​នោះ តែ​ទាហាន​អា​មេ​រិ​ក​មាន​ដាក់​ពង្រាយ​

ប្រទេស​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន បាន​បដិសេធ​រាល់​ការ​បញ្ជូន​កង​ទាហាន​អា​មេ​រិ​ក ទៅ​កាន់​អ៊ុយ​ក្រែ​ន​ក្នុង​ករណី​មានការ​វាយលុក របស់​រុ​ស្សុី​ចូល​ប្រទេស​នោះ តែ​ទាហាន​អា​មេ​រិ​ក​មាន​ដាក់​ពង្រាយ​នៅ​ទីនោះ​រួច​មក​ហើយ រួច​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អាច​ត្រូវ​ដក​ទាហាន​ទាំងនោះ​ចេញ​។

តាម​ពិត​ទៅ​វត្តមាន​កង​ទាហាន​អា​មេ​រិ​ក​នៅ​អ៊ុយ​ក្រែ​ន មិនមែន​ជា​រឿង​ថ្មី​នោះ​ឡើយ ដោយ​ចាប់តាំងពី​ឆ្នាំ​២០១៥​មក ពួក​ទាហាន​បំរុង​នៃ​កងកម្លាំង​ឆ្មាំ​ជាតិ​អា​មេ​រិ​ក បាន​ដូរ​វេន​គ្នា​បន្តបន្ទាប់ ដើម្បី​ជួយ​បណ្ដុះបណ្ដាល​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន រួម​ជាមួយ​កង​ទាហាន​នៃ​ប្រទេស​ដ​ទ​ៗ​ទៀត​ជា​សមាជិក​អូ​តង់ ពិសេស​ទាហាន​កា​ណា​ដា​និង​អា​ល្លឺ​ម៉​ង់​។

ទាហាន​បំរុង​នៃ​កង​ឆ្មាំ​ជាតិ​រដ្ឋ​ផ្ល​រី​ដា​ប្រមាណ​ជា​២០០​នាក់ បាន​មក​ដល់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អន្តរជាតិ​YAVORIV ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​បណ្ដុះបណ្ដាល​មួយ និង​ជួយ​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន​។ ទាហាន​ទាំងនោះ​បច្ចុប្បន្ន​ដាក់​ពង្រាយ​នៅ​អ៊ុយ​ក្រែ​ន ក្នុង​ក្រប​ខណ្ឌ​នៃ​បេសកកម្ម​នេះ​។

អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក​JOHN KIRBY​អះអាង​នា​ថ្ងៃ​ទី​១៨​មក​រា​ថា យើង​នឹង​បន្ត​ពិនិត្យ​សភាពការណ៍​នៅ​លើ​ទីលាន ហើយ​ពិចារណា​លើ​សេចក្ដីសម្រេច​នានា​ដែល​ត្រូវធ្វើ ដើម្បី​ការពារ​កង​ទាហាន​យើង​។ ចំណែក​សេត​វិមាន​វាយ​ត​មៃ្ល​កាលពី​ថៃ្ង​ទី​១៩​មក​រា​ថា រុ​ស្សុី​អាច​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​គ្រប់ពេល​។

មជ្ឈមណ្ឌល​YAVORIV ស្ថិត​នៅ​ចុង​ខាងលិច​អ៊ុយ​ក្រែ​ន ចម្ងាយ​ត្រឹម​ប្រមាណ​ជា​១៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ព្រំដែន​ប៉ូ​ឡូញ​ហើយ​បណ្ដា​ទាហាន​អា​មេ​រិ​ក​នៅ​ទីនោះ ហាក់​ពុំ​មាន​ហានិភ័យ​ភ្លាម​ៗ​ឡើយ ក្នុង​ករណី​មានការ​វាយលុក​របស់​រុ​ស្សុី​លើ​អ៊ុយ​ក្រែ​ន​បើ​ប្រទេស​នេះ​ហាន​ចូល​ជា​សមាជិក​អូតង់​។

យោង​តាម​ពួក​លោក​ខាងលិច​ថា រុ​ស្សុី​បាន​ប្រមូលផ្ដុំ​ទ័ព​ជាង​១០០.០០០​នាក់​នៅ​ជិត​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​។ កងទ័ព​រុ​ស្សុី​ម្យ៉ាងទៀត​បាន​លើ​មក​កាន់​បេឡា​រុស មាន​ព្រំដែន​ជាប់​អ៊ុយ​ក្រែ​ន​ដែរ ដែល​តាម​ផ្លូវការ​ថា​មក​ធ្វើ​សមយុទ្ធ​យោធា​នៅ​ទីនោះ​។

ក្រៅពី​ពួក​ទាហាន​បម្រុង​អា​មេ​រិ​ក​ក៏​មាន​ដាក់​ពង្រាយ​កង​ទាហាន​ពិសេស​នៅ​អ៊ុយ​ក្រែ​ន​ដែរ ចូលរួម​ក្នុង​ការ​បណ្ដុះបណ្ដាល​កងកម្លាំង​​ពិសេស​អ៊ុយ​ក្រែ​ន តែ​អា​មេ​រិ​ក​មិន​លាតត្រដាង​ពី​ចំនួន​ទាហាន​ប្រភេទ​នេះ​នៅ​អ៊ុយ​ក្រែ​ន​ឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ