ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ចេ​ក​ណាំវ៉ា ឬ​ចេ​កស»ជាង១០០០គុម្ព ដាំលើ​ដី​ចម្ការ​​​​​ជាង៤​ហិ​ក​តា​

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃ​លិន ៖ ទោះបីជា​ពិភពលោក​កំពុង​ស្ថិតនៅ​ក្នុង​បរិបទ​ជំងឺ​កូ​វីដ១៩ក្តី ដែល​មិន​អាច​ឱ្យ​ចេញ​ដើរទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ ឬ​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​គេ​ជាដើម តែសម្រាប់បងប្អូនប្រជាកសិករខ្មែរមួយចំនួន​​ចាប់​ផ្តើម​ដំា​ដំណាំ​ផ្សេង​នៅ​លើ​ដី​ចម្ការ​របស់​ខ្លួន ។ ហើយសង្កេតឃើញ ​ក្រៅពី​ដំណាំ​ពោតក្រហម ដំឡូ​ងមី…


ខេត្ត​ប៉ៃ​លិន ៖ ទោះបីជា​ពិភពលោក​កំពុង​ស្ថិតនៅ​ក្នុង​បរិបទ​ជំងឺ​កូ​វីដ១៩ក្តី ដែល​មិន​អាច​ឱ្យ​ចេញ​ដើរទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ ឬ​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​គេ​ជាដើម តែសម្រាប់បងប្អូនប្រជាកសិករខ្មែរមួយចំនួន​​ចាប់​ផ្តើម​ដំា​ដំណាំ​ផ្សេង​នៅ​លើ​ដី​ចម្ការ​របស់​ខ្លួន ។ ហើយសង្កេតឃើញ ​ក្រៅពី​ដំណាំ​ពោតក្រហម ដំឡូ​ងមី និង​ដំណាំ​ហូប​ផ្លែ​ផ្សេង​ៗ​ទៀ​ត ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ចាប់ផ្តើម​ដាំដំណាំ​ចេកណាំវ៉ា (ចេ​កស) នៅ​លើ​ដី​របស់​ខ្លួន ដើម្បី​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ សម្រាប់​យក​ថវិកា​​ផ្គត់ផ្គង់​ជីវ​ភាព​ប្រចាំថ្ងៃ​ ។

ជាក់ស្តែង ​នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មាន​កសិករ​ម្នាក់ ឈ្មោះ ហៀន ហន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ថ្នល់ទទឹង ឃុំ​អូរ​អណ្តូង ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ភ្នាក់ងារ​កោះសន្តិភាព​យើង​ដឹង​ថា ​លោក​បាន ចាប់ផ្តើម​ដាំ ដំណាំ​ចេកណាំវ៉ា (ចេ​ក.ស) ចំនួន១៣០០គុម្ព នៅ​លើ​ដីចម្ការ​ចំនួ​ន៤,៥ហិ​ក​តា​ ។

លោក​បន្ត​ទៀត​ថា ការ​ដាំចេក​ណាំវ៉ា​នេះ ចាប់ផ្តើម​បាន​រយ:ពេល​ជិត១ឆ្នាំ​មក​ហើយ ក៏បាន​ប្រមូល​ផល២ទៅ៣សារ​មក​ហើយ​ដែរ ដោយ​ហាងឆេង​ផ្លែ​ចេក​នា​ពេល​បច្ចុប្ប​ន្ន គឺ​ងាយ​ស្រួល​​ក្នុង​ការលក់ដូរ​ជាង​ពីមុន ខណ:មាន​ម៉ូយ​បើកបរ​រថយន្ត​មក​ពី​តាម​បណ្តានានា ដូចជា ខេត្ត​បន្ទាយមានជ័យ ខេត្តបាត់​ដំបង និង​ខេត្តសៀមរាប​​ជាដើម ចូល​ទៅ​ទិញ​កាប់​ស្ទង​ចេក ដល់​ក្នុង​ចម្ការ​ខ្លួនឯង​តែម្តង ដោយ​ខាង​លោក​គ្រាន់តែ​រាប់​ស្និត​ហើយ​គិត​ប្រាក់​ជាការ​ស្រេច​។ ចំពោះ​ការលក់ដូរ ផ្លែ​ចេកណាំវ៉ា​នេះ គឺ១ស្និត ឈ្មួញ​ទិញ​ក្នុង​តម្លៃ១០០០ ទៅ១១០០រៀល ដោយ​១ខែ អាច​ប្រមូល​ផល​ម្តង ពោល​គឺ​តាំងពី​ដាំ​រហូតមកដល់​ពេ​លនេះ ប្រមូល​ផល​បាន​ជិត១០០០ស្និត​ហើយ​។

លោក​បញ្ជាក់​ទៀតថា តែ​នៅ​រដូវប្រាំងកាល​ឆ្នាំ២០២១ មានការ​ងាប់​ដើមចេក​អស់​ជាច្រើនដោយសារតែ​រាំងភ្លៀង​អស់​រយ:ពេល​យូរ អត់​ទាន់​មាន​ប្រព័ន្ធ​ទុយោ​ទឹក​បូម​ស្រោច​តាម​គុម្ព​ចេក​នី​មួយ​ៗ តែ​ក៏បាន​ដាំ​ជួស​ឡើងវិញ​ពេញ​ផ្ទៃដី​អស់ហើយ និង​ដាំ​ដើម​ដំឡូងមី​នៅចន្លោះ​ដើម​គុម្ព​ចេក​ផង​ដែរ​។ ចំណែក​អ្នកខ្លះ​ទៀត គេ​ដាំ​ដើម​កាកាវ​នៅចន្លោះ​គុម្ព​ចេក​ផង​ដែរ ព្រោះ​ជាដំណាំ​ដែល​ឈ្មួញ​អាចយ​ក​ទៅ​ច្នៃ​ធ្វើ​គ្រឿង​ហូប និង​ភេសជ្ជ:បាន​ច្រើនមុខ តែ​ចាប់ពី​ឆ្នាំ​ក្រោយ​ៗ​ទៅ មិន​អាច​ដាំដំណាំ​ផ្សេងទៀត​បាន​ឡើយ ព្រោះ​ដំណាំ​ចេក បាន​បែកគុម្ព​រីក​ជិត​ចម្ការ​អស់​ដែរ​។

ទោះបីជា​យ៉ាងណា ការថែទាំ​ចេកណាំវ៉ា​នេះ មិនសូវ​មានការ​លំបាក​ខ្លាំង​ដូច​ដំណាំ​ផ្សេងៗ​នោះ​ទេ ដោយ​ការពារ​កុំឱ្យ​មាន​ករណី​​ភ្លើង​ឆេះ​ព្រៃ និង​ក្រា​ស៊ី​ដើម​ជាការស្រេច​ ៕

អត្ថបទសរសេរ ដោយ