ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់​លែង​ជាប់​! សួ​ស វី​ហ្សា ហាមាត់​ស្នើ​ទស្សនិកជន​ឈប់​ដាក់​សម្ពាធ​លើ​អ្នកសិល្បៈ

2 ឆ្នាំ មុន
  • ភ្នំពេញ

ជា​លើក​ដំបូង​តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​ចេញ​មុខ​ស្នើ​សុំ​អោយ​មហាជន​មួយ​ចំនួន​ឈប់​ដាក់​សម្ពាធ​មក​លើ​អ្នកសិល្បៈ​ដែល​ចេញ​រកស៊ី​ការងារ​ខាងក្រៅ បន្ថែម​លើ​

រាជធានី​ភ្នំពេញ ៖ ជា​លើក​ដំបូង​តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​ចេញ​មុខ​ស្នើ​សុំ​អោយ​មហាជន​មួយ​ចំនួន​ឈប់​ដាក់​សម្ពាធ​មក​លើ​អ្នកសិល្បៈ​ដែល​ចេញ​រកស៊ី​ការងារ​ខាងក្រៅ បន្ថែម​លើ​អាជីព​របស់​ខ្លួន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។

សួ​ស វី​ហ្សា បាន​ចាត់​ទុក​ការ​ដាក់​សម្ពាធ​ជា​ពាក្យ​សម្តី​ថា ឈ្មោះ​ជាតា​រា​មួយ​រូប បែរជា​មក​រកស៊ី​លក់​នេះ លក់​នោះ​មិន​សម ដែល​នោះ​គឺជា​ការ​យល់​ខុស ត្បិត​អ្នកសិល្បៈ​ក៏​មាន​សម្ពាយ​គ្រួសារ​សម្រាប់​ដោះស្រាយ​ដូច​គ្នា​។

នាង​បន្ត​ថា ក្នុង​ន័យ​នេះ តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស នាង សួ​ស វី​ហ្សា បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា ទោះជា​អ្នកសិល្បៈ ទោះជា​តារា​ល្បី ឬ​មិន​ល្បី តែ​ពួក​យើង​សុទ្ធតែ​មានគ្រួសារ​ជា​បន្ទុក ដូច​អ្នក​ទាំងអស់​គ្នា​ដែរ ហេតុនេះ​ចង់​សុំ​អោយ​អ្នក​ទាំងអស់​គ្នា​បើក​ចិត្ត​អោយ​ទូលាយ បើកផ្លូវ បើកឱកាស​អោយ​តារា​តារា​ជា​ច្រើន​ដូច​ពួក​យើង​បាន​ចេញ​មក​ធ្វើ​ជំនួញ​ផ្សេង​ៗ ក៏​ដូច​ជា​បាន​ចេញ​រកស៊ី​ផង​។

សួ​ស វី​ហ្សា បាន​បញ្ជាក់​ថា នៅ​ពេល​មហាជន​ឈប់​ដាក់​សម្ពាធ​លើ​ពាក្យ​ថា​តារា រឿង​លក់ដូរ​ផ្សេង​ៗ​ក្រៅពី​អាជីព​សិល្បៈ​នោះ ទើប​អាច​ឱ្យ​តារា​លែង​មានឈ្មោះ​ថា ពេល​ពិបាក​លើកដៃ​សុំ​ជំនួយ ពួក​យើង​ជា​តារា​សព្វថ្ងៃ​កំពុង​តែ​ប្រឹងប្រែង​រកស៊ី​លើ​គ្រប់​រូបភាព ហេតុ​តែ​មិន​ចង់អោយ​លឺ​ពាក្យ​ថា តារា​តែងតែ​សុំ​ជំនួយ​ៗ​ពី​មាត់​មហាជន​តទៅ​ទៀត​ទេ​។ ហេតុនេះ ចង់​សុំ​ចិត្ត​បងប្អូន​ទាំងអស់​គ្នា​ថា បើ​ឃើញ​តារា​តារា​ទាំង​ជើង​ចាស់ ទាំង​ថ្មី ពួក​គាត់​កំពុង​ប្រឹងប្រែង​រកស៊ី​ហើយ សូម​បើកផ្លូវ​អោយ​គាត់​រកស៊ី​ទៅ អោយ​តារា​គាត់​បាន​ធ្វើ​ការងារ​ផ្សេង​ៗ​ពី​សិល្បៈ​ផង​ទៅ សំខាន់​អោយ​តែ​ពួក​គាត់​រកស៊ី​ស្របច្បាប់​លើកទឹកចិត្ត​គាត់​ផង​ទៅ​ចុះ​។

ជា​ការ​កត់សម្គាល់ បច្ចុប្បន្ន​ក្រៅពី​អាជីព​សិល្បៈ សួ​ស វី​ហ្សា និង​ស្វាមី​របស់​នាង​ក៏​មាន​ជំនួញ​នៅ​ក្នុង​ដៃ​មួយ​ចំនួន​ដែល​នាង​បាន​បោះទុន​រកស៊ី​រាប់​សិប​ម៉ឺន​ដុល្លារ​ផង​ដែរ​។ ដោយសារ​មួយ​ផ្នែក​ពឹង​លើ​អាជីព​សិល្បៈ និង​មួយ​ផ្នែក​ទៀត​ពឹង​លើ​ចំណូល​ពី​ការងារ​ខាងក្រៅ​នោះ ក្រុម​គ្រួសារ​របស់​តារាចម្រៀង​នាង សួ​ស វី​ហ្សា ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​រស់នៅ​យ៉ាង​ស្តុក​ស្តម​មិន​ចាញ់​គ្រួសារ​តារា​ល្បី​ៗ​មួយ​ចំនួន​ទៀត​ដែរ​។

គួរ​បញ្ជាក់​ថា កន្លង​មក ក៏​ធ្លាប់​មានការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ក្នុង​ពេល​ដែល​ពួក​គេ​បានឃើញ​អ្នកសិល្បៈ​មួយ​ចំនួន​បាន​ចេញ​មុខ​យ៉ាង​បើកចំហរ​ចំពោះ​ការងារ​ក្រៅ​របស់​ពួក​គេ ក្រៅពី​ការងារ​សិល្បៈ​។ កត្តា​ដែល​គេ​នាំ​គ្នា​រិះគន់​នោះ គឺ​ដោយសារ​អ្នកសិល្បៈ​ខ្លះ​បាន​ងាក​មក​រកស៊ី​មុខរបរ​លក់​អន​ឡ​ញ ឬ​មុខរបរ​តូច​ៗ​មួយ​ចំនួន​ទៀត ដែល​ពួក​គេ​យល់​ថា មិន​សាក​សម​ក្នុង​នាម​ជាតា​រា​ល្បី​ឈ្មោ​ញ​មួយ​រូប​។

យ៉ាងណា មក​ទល់​នា​ពេល​បច្ចុប្បន្ន​នេះ មាន​តារា​ជា​ច្រើន​បាន​ចាប់ផ្តើម​ងាក​មក​រកស៊ី​មុខរបរ​ខាងក្រៅ​បន្ថែម​ពីលើ​ការងារ​សិល្បៈ ដោយសារ​ពួក​គេ​កាន់តែ​យល់​ច្បាស់​ថា ទៅ​ថ្ងៃ​អនាគត​មិន​អាច​ពឹង​លើ​អាជីព​សិល្បៈ​នេះ​តែ​មួយ​មុខ​នេះ​ឡើយ​។ តារា​ខ្លះ​ក៏​បាន​បង្ហាញ​នូវ​ឆន្ទៈ​របស់​ខ្លួន​ថា ការ​ដែល​ខ្លួន​ងាក​មករ​ករបរ​រកស៊ី​ខាងក្រៅ​ខ្លះ​នេះ គឺជា​ការ​ជួយ​ទប់ទល់​ពី​ចំណូល​សិល្បៈ គេច​ចេញពី​ពាក្យ​ថា អ្នកសិល្បៈ​អោយ​តែ​ធ្លាក់ខ្លួន​ឈឺ ឬ​ក្រ ដឹង​តែ​ប្រកាស​ស្វែងរក​ជំនួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ