ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ធ្លាក់​ភ្នែក បើករថយន្ត​ទៅ​បុក​ឡិច​ស៊ី​ស​៤៧០ កំពុង​ចត​ចោល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​ដែល​ស្រវឹងស្រា​ជោកជាំ បាន​បើកបរ​រថយន្ត​ឆ្លាម​របស់​ខ្លួន ជ្រុល​ទៅ​បុក​នឹង ឡិច​ស៊ី​ស​៤៧០ បណ្ដាល​ឲ្យ​កាម​រី​ឆ្លាម​ដែល​ខ្លួន​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​ដែល​ស្រវឹងស្រា​ជោកជាំ បាន​បើកបរ​រថយន្ត​ឆ្លាម​របស់​ខ្លួន ជ្រុល​ទៅ​បុក​នឹង ឡិច​ស៊ី​ស​៤៧០ បណ្ដាល​ឲ្យ​កាម​រី​ឆ្លាម​ដែល​ខ្លួន​កំពុង​បើកបរ​ខ្ទេច​ផ្នែក​ខាង​មុខ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី យប់ថ្ងៃទី២៩ ខែមិថុនា តាម​បណ្ដោយ​ផ្លូវ​មាត់ទន្លេ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ក្បែរ​ភោជនីយដ្ឋាន​ចំប៉ាស ។ តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​ឆ្លាម ក្នុង​ល្បឿន​យ៉ាង​លឿន ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

ស្រាប់តែ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​រេ​ចង្កូត​ទប់​មិន​ជាប់ ដោយ​ល្បឿន​ផង​នោះ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​៤៧០ ដែល​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ផ្នែក​ខាងឆ្វេង​ជិត​ភោជនីយដ្ឋាន ចំប៉ាស ធ្វើ​​ឲ្យ​ហើប​កង់​ឡើង​លើ​ខឿន​ថ្នល់ ចំណែក​រថយន្ដ​បង្ក​បាន​ខ្ទេចខ្ទី​ផ្នែក​ខាង​មុខ ។ ជាមួយ​គ្នា​នោះ​ដែរ ពេល​ហេតុការណ៍​កំពុង​កើតឡើង អ្នក​សារព័ត៌​មានបាន​ចុះ​ថតរូប យក​ព័ត៌មាន បែរជា​ជន​បង្ក​ដែល​ស្រវឹង​អួទីនួ ជេរ​អ្នក​សារព័ត៌មាន សុទ្ធតែ​អា​ឆ្កែបម្រើ​គេ ជេរ​ដល់​ឪពុក​ម្ដាយ មាក់ងាយ​ប្រមាថ នូវ​ពាក្យ​មិន​គួរ​គប្បី​ជា​ច្រើន​ទៀត ។ ក្រោយ​ពេល​កើតហេតុ នគរបាល​ចរាចរណ៍ ក៏​បាន​ដឹក​រថយន្ត​ទៅ​កាន់ ការិយាល័យ នគរបាល​ចរាចរណ៍​ជើង​គោក ដើម្បី​ធ្វើការ​ដោះស្រាយ ៕