ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកទឹក​មិន​ភ្លេច​ប្រភព​! ឱ​ក សុ​គ​ន្ឋ​កញ្ញា ក្រាប​សំពះ​គ្រូ​របាំដែល​​​គោរព​ដូច​ឪពុក​ម្តាយ​ទី​២

2 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​ណា​ក៏​ដឹង​ថា ឱ​ក សុ​គ​ន្ឋ​កញ្ញា មាន​ឫសគល់​ចេញពី​សាលា​វិចិត្រសិល្បៈ ដែល​បាន​ហាត់រៀន និង​ធ្លាប់​ក្លាយជា​អ្នក​រាំ​របាំ​បុរាណ​យ៉ាង​ជំនាញ​ច្បាស់លាស់​។ ប្រភព​នេះ​ហើយ ដែល​ជាស​សរ​ដ៏​រឹង​មាំ វែកផ្លូវ​នៅ​ក្នុង​វិស័យ​សិល្បៈ​អោយ​យល់​

រាជធានី​ភ្នំពេញ ៖ អ្នក​ណា​ក៏​ដឹង​ថា ឱ​ក សុ​គ​ន្ឋ​កញ្ញា មាន​ឫសគល់​ចេញពី​សាលា​វិចិត្រសិល្បៈ ដែល​បាន​ហាត់រៀន និង​ធ្លាប់​ក្លាយជា​អ្នក​រាំ​របាំ​បុរាណ​យ៉ាង​ជំនាញ​ច្បាស់លាស់​។ ប្រភព​នេះ​ហើយ ដែល​ជាស​សរ​ដ៏​រឹង​មាំ វែកផ្លូវ​នៅ​ក្នុង​វិស័យ​សិល្បៈ​អោយ​យល់​សាច់​ការ មិន​ថា​ការ​រាំ ច្រៀង​លើកដាក់​សំឡេង និង​ការ​រៀបចំ​ឥរិយាបថ​ផ្សេង​ៗ​។

កត្តា​ដែល​រុញ​អោយ​ល្អ​ចែងចាំង​ពន្លឺ​បែប​នេះ​ហើយ ទើប​ធ្វើ​អោយ សុ​គ​ន្ឋ​កញ្ញា មិន​អាច​ខកខាន​បាន​ឡើយ ការ​មក​ជួបជុំ​សំពះ​គុណគ្រូ​នៃ​ឱកាស​ដ៏​សំខាន់​មួយ​របស់​អតីត​លោកគ្រូ​នាង​។ កាលពី​ពេល​ថ្មី​ៗ​នេះ សិល្បករ សាស្ត្រាចារ្យ​មួយ​ចំនួន បាន​មក​ជួបជុំ​គ្នា​ធ្វើ​ពិធី​ស្រោច​សុ​គ​ន្ឋ​វា​រី ប្រោះព្រំ​អោយ​លោកគ្រូ​សាស្ត្រាចារ្យ ព្រឿ​ង ឈាង ដែល​ជា​សម្បត្តិ​ធនធានមនុស្ស​រស់ ជួយ​ផ្តល់​ចំណេះ​សិល្បៈ​បុរាណ​អោយ​រលក​ក្រោយ​ៗ​រាប់​សិន​នាក់ ចេះ​ដឹង និង​មាន​អនាគត ព្រោះតែ​អាជីព​មួយ​នេះ​។ បែប​នេះ​ហើយ ទើប​ធ្វើ​អោយ ពិធី​នេះ​កាន់តែ​ក្តុកក្តួល នឹក​ស្រណោះ អនុស្សាវរីយ៍ និង​មើលឃើញ​សម័យកាល​នៅ​រៀន ជួប​នូវ​រឿង​សប្បាយ​កម្សត់​បែប​ណា​។

យោង​តាម​ការ​បង្ហោះ​របស់​កំពូល​តារាចម្រៀង ឱ​ក សុ​គ​ន្ឋ​កញ្ញា កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២២ កន្លង​ទៅ លើក​ឡើង​ថា «​ក្នុង​នាម​កូន​ជា​លិ​ល្ប​ការិនី​មួយ​រូប និង​ជា​អតីត​នាថ​ការី​របាំ កូន​ពិតជា​រំភើប​សម្រាប់​ថ្ងៃនេះ ដែល​កូន​បាន​មានឱកាស​ក្រាប​សំពះ​ស្រង់ទឹក​ជូន​លោកគ្រូ​ដែល​ជា​ឪពុក​ម្តាយ​ទី​២ ជា​ការ​គោរព​ដឹងគុណ​បំផុត​នូវ​ការ​លះបង់​ស្ទើរ​ពេញ​មួយ​ជីវិត ដើម្បី​សិល្បៈ​វប្បធម៌​ជាតិ និង​ជា​ពិសេស​បង្ហាត់បង្រៀន ផ្ទេរ​ចំណេះ​ជំនាញ​ដល់​សិស្ស​ៗ​គ្រប់​រូប​ឥត​ហត់នឿយ ទោះ​លោក​មាន​ព្រះ​ជន្ម​ច្រើន​ហើយ​ក៏​ដោយ»​។

ការ​បង្ហោះ​របស់​កំពូល​តារាចម្រៀង ឱ​ក សុ​គ​ន្ឋ​កញ្ញា លើក​ឡើង​ទៀត​ថា «​ថ្ងៃនេះ កូន​ពិតជា​រំភើប​ដែល​បាន​រួមចំណែក​ក្នុង​កម្មវិធី​ចម្រើន​ព្រះ​ជន្ម​លោកគ្រូ ក៏​ដូច​ជា​ការ​គោរព​ដឹងគុណ​គ្រូ​ដ៏​មាន​អត្ថន័យ​បំផុត កូន​សូម​បួងសួង​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក​តាម​បីបាច់​ថែរក្សា​លោកគ្រូ​អ្នកគ្រូ​ជា​វីរ​សិល្បករ​ជា «​មរតក​មនុស្ស​រស់​» សូម​លោក​មាន​សុខ​ភា​ល្អ​បរិបូរណ៍ អាយុ​យឺនយូរ ជា​ម្លប់​នៃ​កូន​ៗ​ជា​សិល្បករ​បន្ត​វេ​ណ និង​ក្នុង​បុព្វហេតុ​រក្សា​វប្បធម៌​នៃ​ដួង​ព្រលឹង​ជាតិខ្មែរ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ កូន​សូម​គោរព​អរគុណ និង​គោរព​ដឹងគុណ​អ្នកគ្រូ​ឃួ​ន អ្នកគ្រូ​មុំ និង​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​ដែល​លោក​បាន​បង្ហាត់បង្រៀន​ខ្ញុំ ដែល​លោក​ទាំងអស់​ជា​ប្រទីប​បំភ្លឺ​ផ្លូវ​ជា​ការ​ផ្តល់​មូលដ្ឋាន​គ្រឹះ និង​ជា​ចំណែក​ដ៏​ធំ​ដែល​ធ្វើ​អោយ​កូន​មាន​ថ្ងៃនេះ ។ កូន​នឹង​ចង​ចាំ​នូវ​រាល់​បណ្តាំ​លោកគ្រូ​អ្នកគ្រូ រួម​ថែរក្សា​សិល្បៈ វប្បធម៌ ក្នុង​ទម្រង់​ជា​ខ្មែរ «​បុរាណ​មិនយឺត សម័យ​មិន​បរទេស​» ដោយ​ក្តី​គោរព​ដឹងគុណ​ពី​កូន​១៥.០១.២០២២» ។

គួរ​រំលឹក​ថា អ្នក​នាង​ឱ​ក សុ​គ​ន្ឋ​កញ្ញា គឺជា​តារា​លំដាប់​លេខ​រៀង​ទី​១ ប្រចាំ​ផលិតកម្ម​ហង្ស​មាស ដោយ​រមែង​លេច​ចេញ​នូវ​ស្ទីល​ប្លែក​ៗ​ក្នុង​ពិភព​សិល្បៈ ហើយ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​។ នាង​ឈរ​លំដាប់​កំពូល ហើយ​ជឿ​ថា​សមត្ថភាព​ដែល​កញ្ញា​មាន​នេះ អាច​ទប់​ជាប់​នូវ​ប្រជាប្រិយភាព​ដែល​មានបាន​យូរ​តទៅ​ទៀត មិន​ងាយ​ស្រកស្រុត​នោះ​ទេ ហើយ​ពេល​នេះ​កាន់តែ​ល្បី​ក្នុង​សិល្បៈ​លើសលុប​ជាង​មុន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ