ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចូលរួមមរណៈទុក្ខ! វីរជនដោះមីន៣រូប​ពលី​ជីវិត​លើ​សមរភូមិបោសសម្អាតមីន

2 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ​ផ្ទុះ​គ្រាប់​យុទ្ធ​ភ​ណ្ឌ​​ចំនួន​២​ករណី​ផ្សេងៗ​គ្នាតែ​កើតឡើងក្នុងថ្ងៃតែមួយ ស្ថិត​​ក្នុងភូមិ​សែន​តេជៈ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ​បណ្តាលឱ្យ​មាន​មនុស្សសរុបចំនួន​៤​នាក់​ត្រូវ​បាត់បង់​ជីវិត​ និង​រងរបួសធ្ងន់ម្នាក់ ​នៅ​ព្រឹក​ថ្ងៃ​​ទី​១០…

ខេត្តព្រះវិហារ ៖ ​ផ្ទុះ​គ្រាប់​យុទ្ធ​ភ​ណ្ឌ​​ចំនួន​២​ករណី​ផ្សេងៗ​គ្នាតែ​កើតឡើងក្នុងថ្ងៃតែមួយ ស្ថិត​​ក្នុងភូមិ​សែន​តេជៈ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ​បណ្តាលឱ្យ​មាន​មនុស្សសរុបចំនួន​៤​នាក់​ត្រូវ​បាត់បង់​ជីវិត​ និង​រងរបួសធ្ងន់ម្នាក់ ​នៅ​ព្រឹក​ថ្ងៃ​​ទី​១០ ខែមករា ឆ្នាំ​២០២២ ក្នុងនោះ ជនរងគ្រោះមានមន្ត្រីយោធា និង​ក្រុមការងារ​ដោះ​មីនរបស់​អង្គការ​ដោះ​មីន​កម្ពុជាផង​ដែរ​ ។

យោង​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន ស្នងការ​រង ទទួល​ផែន​សេនាធិការនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​វិហារ​បានអោយ​ដឹង​ថា ហេតុការណ៍​ដ៏រន្ធត់​​នេះ​កើតឡើង២​ករណី​ផ្សេង​គ្នា ដោយ​ករណី​ទី​១ ​នៅ​វេលាម៉ោង​១១​និង​១០​នាទី ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ត្រពាំង​គល់ ដែល​ហេតុការណ៍​នេះ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​ឈ្មោះ ហួ​ន ឡេ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​មន្ត្រី​យោធា នៅ​វ​រៈ​សេនា​តូច​លេខ​៣៩៥ បាន​យក​ភ្លើងដុត​គល់​នៅ​ក្នុង​ចម្ការប៉ះចំ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ បណ្តាល​អោយ​ផ្ទុះ​ស្លា.ប់​.ខ្លួនលឯង​នៅ​នឹង​កន្លែង ។

ដោយឡែក ​នៅ​ក្នុង​ថ្ងៃ​ដដែល​វេលា​ម៉ោង​ប្រមាណ​១១និង​២០​នាទី ក៏​មាន​ករណី​ផ្ទុះ​មីនតោន​១​ករណី​ទៀត ខ​ណៈដែល​ក្រុមការងារ​ដោះ​មីនរបស់​អង្គការ​ដោះ​មីន​កម្ពុជា ដែល​មាន​ស្នាក់​ការ​នៅ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​កំពុង​រាវរក​គ្រាប់​មីន​តោន​នៅ​ចំណុច​វាល​ជាស ជើងភ្នំ​មុំ​បី ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​សែន​តេជះ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បណ្តាល​អោយ​បុគ្គលិក​អង្គការ​ដោះ​មីន​ស្លា.ប់.​ចំនួន​៣​នាក់និង​រង​របួសធ្ងន់ ។

សមត្ថកិច្ចបន្ថែម​ថា ចំពោះអ្នក​ស្លា.ប់​ត្រូវបានស្គាល់អត្តសញ្ញាណ​៣នាក់ ទី​១ ឈ្មោះ សិន វង្ស ភេទ​ប្រុស ​អាយុ​29​ឆ្នាំ សាកសព បែក​ខ្ទេច​រក​មិនឃើញ ។ ទី​២ ម៉ា សុីមេ​ត ភេទ​ប្រុស ​អាយុ​32​ឆ្នាំ និង​ទី​៣ ម៉​ន ចក់ ភេទ​ប្រុស​ អាយុ​29​ឆ្នាំ ​និង​ទី​៤ ឈ្មោះ អុ​ិ ប៉ាយ ភេទ​ប្រុស​អាយុ​26​ឆ្នាំ​រង​របួស និងនឹង​ទី​៥ កែវ ភេទ​ប្រុស អាយុ​45​ឆ្នាំ ​ប្រជាពលរដ្ឋ មុខរប​កសិករ​(​អ្នក​ជូន​ផ្លូវ​) ប​ច្ចុ​ប្ប​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ បញ្ជូន​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ