តៃវ៉ាន់ប្រកាសជួយលីទុយអានី ក្រោយមានជម្លោះការទូតជាមួយចិន
តៃវ៉ាន់ ៖ តៃវ៉ាន់បាននិយាយថា ខ្លួននឹងបង្កើតមូលនិធិ ២០០លានដុល្លារសម្រាប់វិនិយោគទុកនៅក្នុងប្រទេសលីទុយអានី ខណៈ
តៃវ៉ាន់ ៖ តៃវ៉ាន់បាននិយាយថា ខ្លួននឹងបង្កើតមូលនិធិ ២០០លានដុល្លារសម្រាប់វិនិយោគទុកនៅក្នុងប្រទេសលីទុយអានី ខណៈ
តៃវ៉ាន់ ៖ តៃវ៉ាន់បាននិយាយថា ខ្លួននឹងបង្កើតមូលនិធិ ២០០លានដុល្លារសម្រាប់វិនិយោគទុកនៅក្នុងប្រទេសលីទុយអានី ខណៈខ្លួនព្យាយាមការពារការដាក់សម្ពាធការទូត និងពាណិជ្ជកម្មលើប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍នេះ។
ទីក្រុងតៃប៉ិ និយាយថាខ្លួននឹងធ្វើការវិនិយោគទុកជាលើកដំបូងនៅចុងឆ្នាំនេះ ហើយទំហំទឹកប្រាក់នឹងត្រូវបានធានាដោយមូលនិធិអភិវឌ្ឍន៍ជាតិ និងធនាគារកណ្តាល។
ការប្រកាសនេះ កើតឡើងក្រោយប្រទេសលីទុយអានីអនុញ្ញាតឲ្យកោះតៃវ៉ាន់បើកការិយាល័យតំណាងក្នុងប្រទេសរបស់ខ្លួន ដែលជាសញ្ញាបញ្ជាក់ពីភាពរីកចម្រើនទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
ក្រោយពេលតៃវ៉ាន់បើកស្ថានទូតនៅលីទុយអានី ចិនបានទម្លាក់កម្រិតទំនាក់ទំនងការទូតរបស់ខ្លួនជាមួយលីទុយអានី។
លីទុយអានីការពារសិទ្ធិរបស់ខ្លួនក្នុងការមានទំនាក់ទំនងជាមួយតៃវ៉ាន់ ប៉ុន្តែប្រទេសនេះនិយាយថា ខ្លួនគោរពគោលនយោបាយចិនតែមួយ។
លោក Harry Ho-jen Tseng អនុរដ្ឋមន្ត្រីកិច្ចការបរទេសរបស់តៃវ៉ាន់ថ្លែងប្រាប់លីទុយអានីដូច្នេះថា «វាដល់ពេលដែលពួកយើងជួយដោះស្រាយការលំបាករបស់អ្នក»។
ការប្រកាសកើតឡើង ខណៈដែលតៃវ៉ាន់ចែករំលែកពីគន្លឹះជាមួយសាធារណៈជនអំពីវិធីផឹក និងចំអិនអាហារជាមួយស្រា ក្រោយពេលតៃវ៉ាន់ទិញស្រាចំនួន ២០.០០០ដងរបស់លីទុយអានី ដែលធ្វើដំណើរឆ្ពោះទៅចិន។
ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់និយាយថា ក្រុមហ៊ុនថ្នាំជក់ និងស្រារបស់តៃវ៉ាន់ បានទិញស្រារបស់លីទុយអានី ក្រោយពេលក្រុមហ៊ុនដឹងថា ស្រាទាំងនោះអាចនឹងត្រូវរារាំងមិនឲ្យចូលក្នុងប្រទេសចិន។
ចិនបដិសេធថាខ្លួនទប់ស្កាត់ពាណិជ្ជកម្មមកពីលីទុយអានី ប៉ុន្តែសហភាពអ៊ឺរ៉ុបបាននិយាយថាខ្លួនបានផ្ទៀងផ្ទាត់របាយការណ៍នៃទំនិញដែលត្រូវបានចាប់ទុកដោយគយចិន។
ទីក្រុងប៉េកាំង មានប្រវត្តិដាក់ទណ្ឌកម្មពាណិជ្ជកម្មមិនផ្លូវការលើប្រទេសជាច្រើនដែលខ្លួនមានជម្លោះជាមួយ។ បច្ចុប្បន្ន ចិនធ្វើពហិការទំនិញជាច្រើនរបស់អូស្ត្រាលី ដូចជាសាច់គោ ស្រា និងគ្រាប់ធញ្ញាជាតិជាដើម។
សូមរម្លឹកថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះ ចិនបានទម្លាក់ទំនាក់ទំនងការទូតជាមួយប្រទេសលីទុយអានី ក្រោយពេលប្រទេសនេះឲ្យកោះតៃវ៉ាន់បើកការិយាល័យតំណាងក្នុងប្រទេសរបស់ខ្លួន។
ការិយាល័យថ្មីរបស់តៃវ៉ាន់នៅលីទុយអានី មិនមានកម្រិតស្មើទំនាក់ទំនងការទូតផ្លូវការទេ ប៉ុន្តែវាអាចត្រូវគេមើលឃើញថាជាសញ្ញានៃការមានទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
វាគឺជាការិយាល័យដំបូងរបស់តៃវ៉ាន់នៅក្នុងតំបន់អ៊ឺរ៉ុបក្នុងរយៈពេល ១៨ឆ្នាំចុងក្រោយនេះ។ តៃវ៉ាន់មានសម្ព័ន្ធមិត្តតិចតួចប៉ុណ្ណោះដែលខ្លួនមានទំនាក់ទំនងផ្លូវការជាមួយ ដោយសារតែសម្ពាធរបស់ចិន៕ (យោងតាមប្រភព៖ Channel News Asia)
ចែករំលែកព័តមាននេះ