ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត អាង សូ​នី​តា សម្រេច​ក្តី​ស្រមៃ​ចូល​រោងការ​ជាមួយ​បុរស​សង្ហា​ម្នាក់​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​ស្រី​ស្អាត​នាង អាង សូ​នី​តា បាន​សម្រេច​ក្តី​ស្រមៃ​ដោយ​បាន​ចូល​រោងការ​ជា​ផ្លូវការ​ហើយ ជាមួយនឹង​បុរស​សង្ហារ​ដែល​ជា​មន្ត្រីរាជការ​មួយ​រូប បន្ទាប់​ពី​តារា​រូប​នេះ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ស្អាត​នាង អាង សូ​នី​តា បាន​សម្រេច​ក្តី​ស្រមៃ​ដោយ​បាន​ចូល​រោងការ​ជា​ផ្លូវការ​ហើយ ជាមួយនឹង​បុរស​សង្ហាដែល​ជា​មន្ត្រីរាជការ​មួយ​រូប បន្ទាប់​ពី​តារា​រូប​នេះ ធ្លាប់​បាន​ពើបប្រទះ​នូវ​ការ​ខកចិត្ត​រឿង​ស្នេហា​នេះ​កាលពី​កន្លង​ទៅ​។
ពិធី​មង្គលកា​របស់​ស្រី​ស្អាត អាង សូ​នី​តា បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១ ក្រោម​វត្តមាន​ចូលរួម​ពី​សាច់ញាតិ និង​មិត្តភក្តិ​ទាំង​សងខាង បើ​ទោះបីជា​មង្គលការ​របស់​នាង​នា​ពេល​នេះ ហាក់​មិនសូវ​មាន​វត្តមាន​អ្នកសិល្បៈ​ច្រើន​ចូលរួម​ដូច​មង្គលការ​អ្នកសិល្បៈ​ផ្សេង​ទៀត​ក៏​ដោយ​។

អាង សូ​នី​តា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ស្វាមី​របស់​នាង​មាន​វ័យ​៣៤​ឆ្នាំ ហើយ​ជា​មន្ត្រី​រាជ​មួយ​រូប​ធ្វើការ​នៅ​ក្រសួង​វប្បធម៌ ពាក់ព័ន្ធ​ផ្នែក​សិល្បៈ​គ្រប់​ទម្រង់ ខណៈ​ពេល​ដែល​នាង និង​ស្វាមី​បាន​ស្វែង​យល់ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ប្រមាណ​ជាង​១​ឆ្នាំ ទើប​សម្រេចចិត្ត​រៀប​ការ​នា​ពេល​នេះ​។

នាង​បញ្ជាក់​ថា មូលហេតុ​សំខាន់​ដែល​នាង​សម្រេចចិត្ត​ជ្រើសរើស​បុរស​ខាងលើ ជា​ស្វា​មីនោះ​គឺ​ដោយសារ​គាត់​ស្រឡាញ់​នាង មិន​ប្រកាន់​នូវ​រឿង​អតីតកាល​របស់​នាង ហើយ​គាត់​អាច​ចូល​មក​ក្នុង​ជីវិត​របស់​នាង​នៅ​ពេល​ដែល​នាង​កំពុង​តែ​ពិបាក ជា​ពិសេស​គាត់​ធ្វើ​ឲ្យ​នាង​សប្បាយ និង​ជឿជាក់​លើ​ខ្លួនឯង​ឡើង​វិញ​។

នាង​បន្ថែម​ថា អ្វី​ដែល​សំខាន់​នោះ គឺ​ស្វាមី​របស់​នាង​បាន​លើកទឹកចិត្ត និង​កែប្រែ​ចំណុច​ខ្វះខាត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពិសេស​ជាង​នេះ គឺ​គាត់​បាន​បើកចំហរ​ឲ្យ​នាង​បន្ត​អាជីព​សិល្បៈ​ដោយ​មិន​ប្រកាន់ ខណៈ​ពេល​ដែល​រូប​គាត់​ក៏​ជា​អ្នក​ធ្វើ​កិច្ច​ការងារ​លើ​ផ្នែក​សិល្បៈ​នេះ​ដួច​គ្នា​។

យ៉ាងណា បើ​តាម​ស្រី​ស្អាត អាង សូ​នី​តា ថា បន្ទាប់​ពី​ចូល​រោងការ​តាម​បំណង​ហើយ​នោះ អ្នក​ទាំង​ពីរ​នៅ​មិន​ទាន់​ចង់​កូន​ភ្លាម​ៗ​នោះ​ឡើយ ដោយសារ​ពួក​នាង​ត្រូវ​ព​ង្រឹ​ក​ការងារ​ឲ្យ​រឹង​មាំ​ជាង​នេះ​បន្ថែម​ទៀត ជា​ពិសេស​នាង​ត្រូវ​ទទួលខុសត្រូវ​លើ​ការងារ​ផ្នែក​កសិកម្ម​ដែល​នាង​កំពុង​បំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​។

ជា​ការ​កត់សម្គាល់ អាង សូ​នី​តា ទើបតែ​ត្រឡប់​វិល​រក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ បន្ទាប់​ពី​នាង​បាន​បាត់​ខ្លួន​មួយ​រយៈ​ពី​អាជីព​នេះ ក្រោយ​រង​ព័ត៌មាន​រឿង​បែកបាក់​ស្នេហា​ដែល​ធ្លាប់​បាន​សាង​ជាមួយនឹង​បុរស​អ្នកជំនាញ​មួយ​រូប​។

ទោះបីជា​យ៉ាងណា ក្រោយ​ពី​លេចលឺ​ដំណឹង​បែកបាក់​នោះ​មក អាង សូ​នី​តា ក៏​បាន​បង្ហាញ​វត្តមាន​មក​រក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ ខណៈ​ពេល​ដែល​ការ​វិល​វិញ​ជា​ថ្មី​នេះ តារា​រូប​នេះ​ក៏​នៅ​តែ​មាន​ទីផ្សារ​ការងារ​សិល្បៈ​ច្រើន​ផង​ដែរ តាម​រយៈ​ការ​សម្តែង​ក្នុង​ខ្សែភាពយន្ត​ជា​បន្តបន្ទាប់​។

បើ​ទោះបីជា​កន្លង​មក អាង សូ​នី​តា ធ្លាប់​សារភាព​ពី​រឿងរ៉ាវ​បែកបាក់​ស្នេហា​របស់​នាង​ក៏​ដោយ ប៉ុន្តែ​នាង​បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​មួយ​ចំនួន​ដែល​ថា នាង​បាន​វិល​មក​សិល្បៈ​ដោយសារ​បែកបាក់​ស្នេហា​នោះ គឺ​មិន​ពិត​ឡើយ ពោល​គឺ​ការងារ​សិល្បៈ​នេះ នាង​នៅ​តែ​ស្រឡាញ់ ទើប​នាង​មិន​អាច​បោះបង់​ចោល​ត្រឹមនេះ​ឡើយ​។

នាង​បញ្ជាក់​ថា ការងារ​ខាងក្រៅ នាង​នៅ​តែ​ធ្វើ ចំណែក​ការងារ​សិល្បៈ​នាង​ក៏​នឹង​មិន​បោះបង់​ចោល​ដែរ ហើយ​នាង​នឹង​ពង្រឹង​បន្ថែម​លើ​ការងារ​សម្តែង​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត បើ​ទោះបីជា​ពេល​នេះ​នាង​មិន​ទាន់​មាន​ពេល​ច្រើន​សម្រាប់​ការងារ​សិល្បៈ​នេះ​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ