ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកអប់​ថ្មី ឡូយ​បំផុត​សម្រាប់​យុវវ័យ នឹង​ចេញ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ឆាប់​ៗ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទឹកអប់​ថ្មី​សម្រាប់​យុវវ័យ​ម៉ាក huny (​ហាន់​នី​) នឹង​ចេញ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ឆាប់​ៗ​នេះ​ហើយ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក យុំ​ា​ង ហូ​លី ស្ថាបនិក​សហគ្រាស​ផលិត​ទឹកអប់

រាជធានី​ភ្នំពេញ ៖ ទឹកអប់​ថ្មី​សម្រាប់​យុវវ័យ​ម៉ាក huny (​ហាន់​នី​) នឹង​ចេញ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ឆាប់​ៗ​នេះ​ហើយ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក យុំ​ា​ង ហូ​លី ស្ថាបនិក​សហគ្រាស​ផលិត​ទឹកអប់ Cambodia Senses Industry ។

លោក ហូ​លី បាន​ឲ្យ​ដឹង​ទៀត​ថា វត្ថុធាតុដើម​សំខាន់​ៗ​សម្រាប់​ផលិត​ទឹកអប់ huny ត្រូវ​បាន​នាំ​ចូល​ផ្តាច់មុខ​ពី​ក្រុមហ៊ុន​ធំ​បំផុត​មួយ​របស់​ប្រទេស​អូស្ត្រាលី ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​មេ​រសជាតិ និង​ក្លិន​ទៅ​ជាង​៤០​ប្រទេស​លើ​ពិភពលោក ។ ពិសេស​ជាង​នេះ​ទៅ​ទៀត គ្រប់​ប្រភេទ​ក្លិន​របស់​ទឹកអប់​huny សុទ្ធតែ​ត្រូវ​បាន​សម្រិតសម្រាំង​ឡើង​យ៉ាង​ល្អិតល្អន់ ពោល​គឺ​សុទ្ធតែ​ជា​ក្លិន​ដែល​ទទួល​បានការ​ពេញ​និយម​បំផុត​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក យុំ​ា​ង ហូ​លី គឺជា​កូន​ខ្មែរ​មួយ​រូប​ដែល​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី នៅ​សម័យ​សង្គ្រាម ។ លោក​បាន​ទទួល​ការ​អប់រំ​នៅ​ទីនោះ​រហូត​បាន​ក្លាយជា​វិស្វករ​ផ្នែក​គីមី និង​អាហារ​នៅ​ក្រុមហ៊ុន​ផលិត​ធំ​បំផុត​មួយ​របស់​អូស្ត្រាលី រយៈពេល​ជាង​២០​ឆ្នាំ ។ ដោយ​នឹករលឹក និង​ស្រឡាញ់​ប្រទេស​កំណើត លោក​ក៏​បាន​សម្រេចចិត្ត​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ហើយ​ក៏​បាន​បង្កើត​សហគ្រាស Cambodia Senses Industry នេះ​ឡើង ។

ចំណែក លោក សែ​ម សុផល នាយក​ប្រតិបត្តិ​របស់ Cambodia Senses Industry បាន​ឲ្យ​ដឹង​ថា ទន្ទឹម​នឹង​ការ​ចែកចាយ​នៅ​ទីផ្សារ​ក្នុងស្រុក ក្រុមហ៊ុន​នឹង​ពង្រីក​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជិតខាង​ដូច​ជា ថៃ វៀតណាម ឡាវ និង​មី​យ៉ា​ន់​ម៉ា នៅ​ដំណាក់កាល​បន្ទាប់ ។ លោក​បាន​សង្កត់ធ្ងន់​ថា ទឹកអប់ huny មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ ព្រោះថា ផលិតផល​នេះ​មានគុណ​ភាព​ខ្ពស់ ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ដូច​ទៅ​នឹង​ផលិតផល​របស់​ប្រទេស​អភិវឌ្ឍន៍​នានា ។ ម្យ៉ាងទៀត សម្បក​វេច​ខ្ចប់​របស់​យើង​ទៀត​សោត ក៏​មាន​ភាព​ថ្លៃថ្នូរ​ប្រណីត និង​ទាក់ទាញ​ជាង​ទឹកអប់​ដទៃ​ទៀត​ផង​ដែរ ។