ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ទុន​វិនិយោគ​ ១១ ​ខែ ​ឆ្នាំ ​២០២១ ​មាន ២៣០០​លាន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ក្នុង​រយៈ ​១១​ ខែ​ឆ្នាំ​ ២០២១​ នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ​បាន​អនុម័ត​លើ​គម្រោង​ថ្មី​ និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប​ចំនួន…

រាជធានី​ភ្នំពេញ ៖ ​ក្នុង​រយៈ ​១១​ ខែ​ឆ្នាំ​ ២០២១​ នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ​បាន​អនុម័ត​លើ​គម្រោង​ថ្មី​ និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប​ចំនួន ​១៦៤​ គម្រោង​ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៤ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​បង្កើត​ការងារ​បាន​ប្រមាណ​ជាង​ ១២ ​ម៉ឺន​កន្លែង តែបើ​ប្រៀបធៀប​នឹង​រយៈ​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០២០ គម្រោង​វិនិយោគ​បាន​ថយ​ចុះ​ប្រមាណ​ជា​ ៣ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយសារ​តែ​ឆ្នាំ​ ២០២០ ​មាន​គម្រោង​ធំ​ៗ​បាន​បោះទុន​វិនិយោគ ដូច​ជា​គម្រោង​របស់​ក្រុមហ៊ុន​ណា​ហ្កា ដែល​មាន​ទឹកប្រាក់​រហូត​ដល់ ​៣៥០០​ លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​ ជា វុ​ទ្ធី​ អគ្គលេខាធិការ​រង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​និយាយ​ថា បើ​ដក​តួលេខ​វិនិយោគ​ដ៏​ធំ​របស់​ក្រុមហ៊ុន​ណា​ហ្គា ៣៥០០​ លាន​ដុល្លារ​ចេញ ឃើញ​ថា​ចំណែក​នៃ​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល មានការ​កើនឡើង​គួរ​ជាទី​កត់សម្គាល់ គឺ​ប្រមាណ​ជា​ ៤៣​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២០ ​ក្នុង​នោះ​ឆ្នាំ​ ២០២០ ​រយៈពេល​ ១១​ ខែ​ ។

«១១​ ខែ​ ឆ្នាំ ​២០២០ មាន​ទុន​ប្រមាណ ​១២០០ ​លាន​ដុល្លារ​អា​មេ​រិ​ក តែ​ឆ្នាំ ​២០២១ ​មាន​រហូត​ដល់​ ១៨០០ ​លាន​ដុល្លារ​អា​មេ​រិ​ក ជា​ពិសេស​កំណើន​ក្នុង​ការ​បោះទុន​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច មាន​កើនឡើង​យ៉ាង​គំហុក ដោយ​ក្នុង​ឆ្នាំ ​២០២០ ​មាន​តែ ២២៣​លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​នៅ​ក្នុង​ឆ្នាំ ​២០២១ ​រយៈពេល​ ១១ ​ខែ​នេះ​យើង​មាន​រហូត​ដល់ ​២៣០០ ​លាន​ដុល្លារ​អា​មេ​រិ​ក» ​នេះ​ជា​ការ​បញ្ជាក់​របស់​លោក ជា វុ​ទ្ធី​ ។ លោក​ថា ​កំណើន​នេះ ដោយសារ​តែ​វត្តមាន​គម្រោង​ធំ​ៗ​បោះទុន​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដូច​ជា​គម្រោង​រោងចក្រ​ផលិត​កង់​រថយន្ត​ដែល​កំពុង​ដាក់​ដំណើរការ​ និង​នាំ​ចេញ មាន​ទឹកប្រាក់​ប្រមាណ ​៣៥០​ លាន​ដុល្លារ​អា​មេ​រិ​ក​នោះ ។

លោក ​ប៉ូ អាវ​គង់​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ Advance បានឱ្យ​ដឹង​ថា ​ក្នុង​វិបត្តិ​កូ​វី​ដ ១៩ ​វិស័យ​ឧស្សាហកម្ម​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ផ្ដល់​ឱកាស​ការងារ​ដល់​កម្មករនិយោជិត​កម្ពុជា ខណៈ​វិស័យ​មួយ​ចំនួន​ទៀត​បាន​បញ្ឈប់​ការងារ​ដល់​កម្មករនិយោជិត​ជា​ច្រើន​ព្រោះតែ​អត់​មាន​តម្រូវការ ។

លោក​បន្ត​ថា អ្នក​វិនិយោគ​ជា​ច្រើន​នៅ​តែ​បន្ត​ស្វែងរក​ទីតាំង​សម្រាប់​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ពួក​គេ​បាន​ស្វែងរក​ដី​សម្រាប់​សង់រោង​ចក្រ សង់​ឃ្លាំង សម្រាប់​ស្តុក​ទំនិញ​មុន​នាំ​ចេញ ដែល​ធ្វើ​ឱ្យ​សកម្ម​នៃ​ការ​ទិញ​លក់​ដីធ្លី និង​ជួល​សម្រាប់​ឧស្សាហកម្ម​រោងចក្រ​នៅ​តែ​មាន​កំណើន​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​ឆ្នាំ ​២០២១​ នេះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ