ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​13​ដល់​​ទី​16​ខាង​មុខ​នេះ មន្ទីរពេទ្យ​ក្វា​ង​ចូ​វ​នឹង​នាំ​ក្រុម​វេជ្ជបណ្ឌិត និងអ្នក​សារព័ត៌មាន​ទៅ​​ទស្សនកិច្ច​​​នៅ​ចិន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦​មិថុនា ខាង​មុខ​នេះ មន្ទីរពេទ្យ​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក នឹង​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ដែល​មាន​សមាជិក​ទាំងអស់​១៥​នាក់ ក្នុង​នោះ​មាន​ក្រុម​វេជ្ជបណ្ឌិត អ្នក​សារព័ត៌មាន​កាសែត​កោះសន្តិភាព

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦​មិថុនា ខាង​មុខ​នេះ មន្ទីរពេទ្យ​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក នឹង​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ដែល​មាន​សមាជិក​ទាំងអស់​១៥​នាក់ ក្នុង​នោះ​មាន​ក្រុម​វេជ្ជបណ្ឌិត អ្នក​សារព័ត៌មាន​កាសែត​កោះសន្តិភាព Jianhua dialy Gaomian dialy និង​បុគ្គលិក​របស់​មន្ទីរពេទ្យ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ភ្នំពេញ​នឹង​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​រយៈពេល​បួន​ថ្ងៃ នៅ​មន្ទីរពេទ្យ​នាទី​ក្រុង​ក្វា​ង​ចូ​វ ប្រទេស​ចិន ។

ការ​រៀបចំ​បញ្ជូន​គណៈប្រតិភូ​អញ្ជើញ​ទៅ​ទស្សនកិច្ច​ផ្ទាល់​នៅ​មន្ទីរពេទ្យ មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ​សម្រាប់​មន្ទីរពេទ្យ ។ មន្ទីរពេទ្យ​ក្វា​ង​ចូ​វ​ទំនើប​ផ្នែក​មហារីក​ចាប់តាំងពី​បើក​ទីស្នាក់ការ​តំណាង​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ នៅ​ឆ្នាំ​២០១២​មក គឺ​ធ្លាប់​បញ្ជូន​គណៈប្រតិភូ​ទៅ​ទស្សនកិច្ច​សិក្សា​បាន​ចំនួន​ពីរ​លើក​រួច​មក​ហើយ​។ ពេល​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​មន្ត្រី​ក្រសួងសុខាភិបាល ប្រធាន​ក្រុម​គ្រូពេទ្យ​ឯកទេស​ជំងឺមហារីក ក្រុម​គ្រូពេទ្យ​ឯកទេស​ផ្នែក​រោគ​ស្ត្រី​និង​ឯកទេស​ផ្សេង​ជា​ច្រើន​រូប​ទៀត ។ ដូចនេះ ការ​ដឹកនាំ​គណៈប្រតិភូ​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​ផ្ទាល់​លើក​នេះ​ក៏​មិន​មិន​ខុស​គ្នា​ពី​លើក​មុន​ៗ​ដែរ គឺ​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​ក្រុម​វេជ្ជបណ្ឌិត​ខ្មែរ​ដែល​ធ្លាប់​សហការ​ជាមួយ​មន្ទីរពេទ្យ​យើងខ្ញុំ​កន្លង​មក បាន​ទៅ​ឃើញ​ផ្ទាល់​នូវ​បច្ចេកវិទ្យា​ព្យាបាល បរិក្ខារ​ពេទ្យ​ទ​នើ​ប​ៗ ទាំង​ផ្នែក​សេវាកម្ម​និង​បរិស្ថាន​ដែល​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ។

ទន្ទឹម​នឹង​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​ក្រុម​គណៈប្រតិភូ​ក្នុង​រយៈពេល​បួន​ថ្ងៃនេះ ក្រុមការងារ​របស់​មន្ទីរពេទ្យ​នឹង​រៀបចំ​ដំណើរ​កំសាន្ត​សម្រាប់​ពួក​គាត់​នៅ​ក្នុង​ទីក្រុង​ក្វា​ង​ចូ​វ​ផង​ដែរ ក្នុង​គោលបំណង​ដើម្បី​ផ្លាស់​ប្តូរ​ការ​សិក្សា​និង​ស្វែង​យល់​អំពី​វប្បធម៌​ប្រពៃណី​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ៕