ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ម្នាក់ មាន​សេរីភាព​វិញ ខណៈ​ក្រុម​អាជ្ញាធរ​ថៃ ដោះលែង​ពី​ពន្ធនាគារ​

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រុម​អាជ្ញាធរ​ថៃ បាន​ដោះលែង​ពលរដ្ឋ​ខ្មែរ​ម្នាក់ ចេញពី​ពន្ធនាគារ ឱ្យមាន​សេរីភាព ហើយ​នាំយកមក​ប្រគល់ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា តាម​ច្រកព្រំដែន​អន្តរជាតិ​ជាំ ស្ថិតក្នុង​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង…

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រុម​អាជ្ញាធរ​ថៃ បាន​ដោះលែង​ពលរដ្ឋ​ខ្មែរ​ម្នាក់ ចេញពី​ពន្ធនាគារ ឱ្យមាន​សេរីភាព ហើយ​នាំយកមក​ប្រគល់ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា តាម​ច្រកព្រំដែន​អន្តរជាតិ​ជាំ ស្ថិតក្នុង​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១​។

​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ក្រុម​អាជ្ញាធរ​ថៃ ដោះលែង​ឱ្យ​រួច​ផុតពី​ទោស​ជាប់ពន្ធនាគារ ក្នុងប្រទេស​ថៃ​នោះ មានឈ្មោះ ឆាន់ ធី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅក្នុង​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ក្រុម​ទាហាន​ថៃ បាន​ចាប់ខ្លួន​បុរស​នោះ ពីបទ​ឆ្លងដែន​ខុសច្បាប់ ចូល​កាប់​ឈើ​គ្រ​ញួ​ង ក្នង​ទឹកដី​ថៃ កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០ ហើយ​បញ្ជូនទៅ​ដាក់ពន្ធនាគារ​ក្នុងស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​។

​ក្រុម​អាជ្ញាធរ​កម្ពុជា ដែល​បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ បានឱ្យដឹងថា ពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​ក្រុម​អាជ្ញាធរ​ថៃ  នាំខ្លួន យកមក​ប្រគល់​នោះ ត្រូវបាន​សមត្ថកិច្ច សាកសួរ ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ទៅ​ឱ​ខាង​គ្រូពេទ្យ ធ្វើតេស្ត​រក​មេរោគ​កូ​វីដ ១៩ លទ្ធផល​ឃើញថា អ​វិ​ជ្ឃ​មាន ហើយ​បាន​អនុញ្ញាតឱ្យ​វិលត្រឡប់ ទៅ​ជួបជុំ​ក្រុមគ្រួសារ ក្នុង​ថ្ងៃ​ដដែល​នោះ​។

​គួររំលឹកថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​ក្រុម​អាជ្ញាធរ​ថៃ ដោះលែង ឱ្យ​រួច​ផុតពី​ទោស​ជាប់ពន្ធនាគារ​នេះ មិនមែនជា​លើក​ទី​១​នោះទេ កន្លងមក ថៃ​តែងតែ​ដោះលែង​ជាច្រើន​នាក់ ជា​បន្តបន្ទាប់​រួចមកហើយ​។

​ក្នុងនោះ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ ពលរដ្ឋ​ខ្មែរ ២​នាក់ ត្រូវ​ថៃ​ដោះលែង​មកវិញ រួមមាន ឈ្មោះ បេង ង៉ោ​ល ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង​ល​ធំ​។ ម្នាក់ទៀត ឈ្មោះ​ ឡប វីន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​ជើង​ទង ឃុំ​ជើង​ទង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ អ្នក​ទាំងពីរ ត្រូវ​អាជ្ញាធរ​ថៃ ចាប់ខ្លួន កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ហើយ​បញ្ជូនទៅ​ដាក់ពន្ធនាគារ នៅ​ស្រុក​ខាន់​តា​ឡាក់ ប្រទេស​ថៃ ពីបទ​ឆ្លងដែន​ខុសច្បាប់ ចូលទៅ​កាប់​ឈើ​គ្រ​ញួ​ង ក្នុង​ទឹកដី​ថៃ​៕ ឱម សារឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ