ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្រៀងបទអ្វីខ្លះរបស់លោកស៊ិន ស៊ីសាមុត​ ទទួល​បាន​​​​សិទ្ធិ​​​គ្រប់​​​​គ្រង?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃ​ទី​២៥ ​ឧសភា ឆ្នាំ​២០១៦ បាន​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតកសាសន៍​បទ​ចម្រៀង​ជា​ស្នាដៃ​និពន្ធ​របស់​លោក​ស៊ី​ន ស៊ី​សា​មុត ឲ្យ​ទៅ​ចៅប្រុស​របស់​លោក​ឈ្មោះ​ស៊ី​ន សេដ្ឋ​កុ​ល តាម​ការ​ស្នើ​សុំ ។

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃ​ទី​២៥ ​ឧសភា ឆ្នាំ​២០១៦ បាន​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតកសាសន៍​បទ​ចម្រៀង​ជា​ស្នាដៃ​និពន្ធ​របស់​លោក​ស៊ី​ន ស៊ី​សា​មុត ឲ្យ​ទៅ​ចៅប្រុស​របស់​លោក​ឈ្មោះ​ស៊ី​ន សេដ្ឋ​កុ​ល តាម​ការ​ស្នើ​សុំ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ដឹង​ថា ក្នុង​ពេល​កន្លង​ទៅ​នេះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ទទួល​សំណើសុំ​សិទ្ធិ​គ្រប់គ្រង​មរតកសាសន៍​លើ​បទ​ចម្រៀង​ពី​លោក​ស៊ី​ន សេដ្ឋ​កុ​ល ជា​ចៅ​ប្រុស​បង្កើត​របស់​តារាចម្រៀង​ឯក​លោក​ស៊ី​ន ស៊ី​សា​មុត ។

ឆ្លង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ក្រសួង​វប្បធម៌​ពិនិត្យ​ឃើញ​ថា បទ​ចម្រៀង​ចំនួន​៥៧​បទ​ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក ស៊ី​ន ស៊ី​សា​មុត នឹង​ប្រគល់​សិទ្ធិ​គ្រប់គ្រង​មរតកសាសន៍​ទៅ​លោក​ស៊ី​ន សេដ្ឋ​កុ​ល ដើម្បី​គ្រប់គ្រង​តាម​សំណើ ។

សេចក្តីជូនដំណឹង​បញ្ជាក់​ថា រាល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​មាន​បំណង​ចង់​ប្តឹង​ជំទាស់​នឹង​ការ​ស្នើ​សុំ​សិ​ទិ្ធ​គ្រប់គ្រង​បទ​ចម្រៀង​មរតកសាសន៍​ចំនួន​៥៧​បទ របស់​លោក​ស៊ី​ន សេដ្ឋ​កុ​ល ជា​ចៅប្រុស​បង្កើត​របស​លោក​ស៊ី​ន ស៊ី​សា​មុត អាច​ដាក់​ពាក្យ​ប្តឹង​ទៅ​នាយកដ្ឋាន​សិ​ទិ្ធ​អ្នកនិពន្ធ និង​សិ​ទិ្ធ​ប្រហាក់ប្រហែល​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយ​ក្នុង​នោះ​រយៈពេល​នៃ​ការ​ប្តឹង​ជំទាស់​មាន​សុពលភាព​មួយ​ខែ​គិត​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​តទៅ ។

បទ​ចម្រៀង​ទាំង​៥៧​បទ​នោះ គឺ​៖ ១-​បទ​«​ចន្ទ​រះ​ទាំង​ថ្ងៃ​», ២-​បទ​«​មន្ត​ទិព្វ​នៃ​ចម្រៀង​», ៣-​បទ​«​ចម្រៀង​ឥត​ព្រាង​ទុក​», ៤-​បទ «​ក្លែបក្លិន​ច​ន្ធូ​», ៥-​បទ​«​ក្រោម​សំឡេង​ទឹកភ្លៀង​», ៦-​បទ «​ចំប៉ី​សៀមរាប​», ៧-​បទ «​បុប្ផា​ក្នុង​សុបិន​», ៨-​បទ​«​ខ្ញុំ​ចង់​តែ​សួរ​», ៩-​បទ «​លា​ហើយ​ប៉ា​រី​ស​», ១០-​បទ «​ឆ្នេរសមុទ្រ​ស្នេហ៍​», ១១-​បទ​«​កំពត​កំពូល​ចិត្ត​», ១២-«​មួយ​ម៉ឺន​អាល័យ​», ១៣-​បទ​«​ថាវ​រី​មាសបង​», ១៤-​បទ​«​ស្រណោះ​ទឹកភ្លៀង​», ១៥-​បទ​«​កំពង់ឆ្នាំង​ដែល​ខ្ញុំ​ស្រមៃ​», ១៦-​បទ​«​ស៊ូ​សា​ណា​», ១៧-​បទ​«​សួនច្បារ​ស្នេហា​បង​», ១៨-​បទ «​អនុស្សា​វីរ​យ៍​កំពង់ចាម​», ១៩-​បទ​«​ផ្កាយ​ប្រដាប់​ចិត្ត​», ២០-​បទ​«​មិត្ត​ខ្ញុំ​», ២១-​បទ​«​សង្សារ​កម្សត់​», ២២-​បទ «​សំបុត្រ​ដែល​ចាក់សោ​ទុក​», ២៣-​បទ​អូ​ដា​ឡេ​, ២៤-​បទ រាំ​ា​អា​ហ្គោ​ហ្គោ​!, ២៥-​បទ​«​ហា​ឡា​!​ហា​ឡា​!», ២៦-​បទ​«​ក្រោម​មេឃ​ស្រឡះ​», ២៧-​បទ​«​រៀប​ការ​ពេញ​ច្បាប់​», ២៨-​បទ​«​បង្គង​ទឹកភ្នែក​», ២៩-​បទ​«​នៅ​តែ​ស្រឡាញ់​», ៣០-​បទ​«​ជិះទូក​លេង​នឹង​បង​»,  ៣១-​បទ​«​ក្រោយ​លាយនៈកម្ម​», ៣២-​បទ​«​បើ​អូន​នៅ​ជិត​បង​», ៣៣-​បទ​«​ខ្លាច​និយាយដើម​ខ្ញុំ​», ៣៤-​បទ​«​ជីវិត​មួយ​បេះដូង​បី​», ៣៥-​បទ​«​អូន​អើយ​ស្តាប់់​ផ្គរ​», ៣៦-​បទ​«​នៅ​តែ​ប្រាថ្នា​», ៣៧-​បទ​«​យប់​ថ្ងៃ​អង្គារ​», ៣៨-​បទ​«​នឹក​អូន​ជា​និច្ច​», ៣៩-​បទ​«​ក្អួត​ឈាម​», ៤០-​បទ​«​លា​ហើយ​ហុងកុង​», ៤១-​បទ​«​លា​ហើយ​សិង្ហ​បុរី​», ៤២-​បទ​«​ថ្ងៃ​សន្យា​», ៤៣-​បទ​«​លួច​ស្នេហ៍​លួច​ទុក្ខ​», ៤៤-​បទ​«​ជាងកាត់សក់​ដៃឯក​», ៤៥-​បទ​«​ហេតុតែ​កម្មបង​», ៤៦-​បទ​«​យប់​ជ្រៅ​», ៤៧-​បទ​«​លា​ហើយ​សម្តីពីរោះ​», ៤៨-​បទ​«​ស្នេហ៍​កម្ម​», ៤៩-​បទ​«​ទ្រូង​អភ័ព្វ​», ៥០-​បទ​«​អន្លង់​កម្ម​», ៥១-​បទ​«​បើ​នៅ​មាន​ព្រះអាទិត្យ​និង​ព្រះ​ចន្ទ​», ៥២-​បទ​«​ម្តេច​ស្អប់​ខ្ញុំ​ម្ល៉េះ​», ៥៣-​បទ​«​ស្ទឹង​លោហិត​», ៥៤-​បទ​«​ខ្យល់​សមុទ្រ​», ៥៥-​បទ​«​លា​ហើយ​ជាតិ​នេះ​», ៥៦-​បទ​«​ទឹកភ្នែក​ខ្ញុំ​», ៥៧-​បទ​«​ផ្កាយ​ប្រចាំជីវិត​» ៕