ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Phillips បង្ហាញ​ផលិតផល​ថ្មី​ៗ ព្រមទាំង​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស​ដល់​អតិថិជន​នៅ​ផ្សារ​ទំនើប​អ៊ី​អន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន LCH Mobile ដែល​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​នូវ​ផលិតផល​ប្រើប្រាស់​នៅ​ក្នុង​គេហដ្ឋាន​ម៉ាក Phillips មក​កាន់​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ដាក់​តាំង​បង្ហាញ​នូវ​ផលិត

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន LCH Mobile ដែល​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​នូវ​ផលិតផល​ប្រើប្រាស់​នៅ​ក្នុង​គេហដ្ឋាន​ម៉ាក Phillips មក​កាន់​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​ថ្មី​ៗ​ជា​ច្រើន​មុខ រួម​មាន​ដូច​ជា ម៉ាស៊ីន​បំពង មិន​ប្រើ​ខ្លាញ់ ម៉ាស៊ីន​ផលិត​ទឹក​ផ្លែ​ឈើ​ស្រស់ ម៉ាស៊ីន​ផលិត​មី ម៉ាស៊ីន​ក្រឡុក​ផ្លែ​ឈើ ឆ្នាំង​ដាំបាយ ឆ្នាំងអ៊ុត ម៉ាស៊ីន​កោ​ពុក​ម៉ាត់ និង​ម៉ាស៊ីន​ផ្លុំ​សក់​ជាដើម សំរាប់​អតិថិជន​ទាំងអស់​បាន​ទស្សនា និង​បាន​ប្រើប្រាស់​សាកល្បង ហើយ​និង​បាន​ស្វែង​យល់​កាន់តែ​ច្បាស់​ថែម​ទៀត​ពី​អត្ថប្រយោជន៍​នៃ​ផលិតផល Phillips ទាំងអស់ នៅ​ក្នុង​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល និង​នៅ​ហាង Nojima ។ ពិធី​តាំង​បង្ហាញ​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទិ​២០ ឧសភា ២០១៦ នៅ​ហាង Nojima និង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ។

តាម​ការ​បញ្ជាក់​របស់​លោក ខ្លូត ពិសិដ្ឋ ប្រធាន​ផ្នែក​លក់​ប្រចាំ​ក្រុមហ៊ុន LCH Mobile បានអោយ​ដឹង​ថា សព្វ​ថ្ងៃនេះ ដោយសារ​តែ​មើលឃើញ​ពី​តម្រូវការ​របស់​ប្រជាជន​កម្ពុជា នៅ​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និក ដែល​មានគុណ​ភាព និង​មានការ​ធានា​ត្រឹមត្រូវ ហាក់​មានការ​កើនឡើង​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទើប​ក្រុមហ៊ុន​របស់​លោក​បាន​សម្រេច​នាំ​យក​ផលិតផល Phillips ថ្មី​ៗ​ទាំងនេះ មក​កាន់​ទីផ្សារ​កម្ពុជា ក៏​ដូច​ជា​ដាក់​តាំង​បង្ហាញ​នៅ​ទី​នេះ​ផ្ទាល់​តែ​ម្តង ដើម្បី​ផ្តល់​អោយ​ដល់​អតិថិជន​បាន​ធ្វើតេស្ត​សាកល្បង ហើយ​ក៏​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាជន​ទាំងអស់​ផង​ដែរ​។ លោក​បាន​បន្ត​ថា Phillips គឺជា​ផលិតផល​អេ​ឡេ​ត្រូ​និក​ដ៏​ទំនើប​បំផុត​របស់​ពិភព​លោក​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​ហូ​ឡង់ ហើយ​មាន​ធានា​រហូត​ដល់​២​ឆ្នាំ ដូច្នេះ​អតិថិជន​នឹង​មិន​ចាំបាច់​បារម្ភ​ពី​គុណភាព​នៃ​ការ​ប្រើប្រាស់​ដូច​ជា ផលិតផល​ម៉ាក​ផ្សេង​ៗ​នោះ​ទេ អ្វី​ដែល​រឹតតែ​អស្ចារ្យ​នោះ គឺ​អតិថិជន​ដែល​ជាវ​ផលិតផល Phillips នៅ​ពេល​នេះ នឹង​ទទួល​បានការ​ផ្តល់​ជូន​នូវ​តម្លៃ​យ៉ាង​ពិសេស រួម​ជាមួយនឹង​រង្វាន់​ជា​ច្រើន​ថែម​ទៀត​ផង ។

លោក ខ្លូត ពិសិដ្ឋ បាន​បញ្ជាក់​បន្ថែម​ថា ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​២៩ ឧសភា ខាង​មុខ ក្រុមហ៊ុន LCH Mobile នឹង​មានការ​លក់​បញ្ចុះតម្លៃ​ជូន​អតិថិជន​ទៅ​លើ​ផលិតផល Phillips គ្រប់​ប្រភេទ​ចាប់ពី​១០% រហូត​ដល់​ទៅ​៣០% ។ ចំពោះ​អតិថិជន​ដែល​ជាវ​អស់​ទឹកប្រាក់​លើស​ពី​២០០​ដុល្លារ​ឡើង​ទៅ ក្រុមហ៊ុន​នឹង​មាន​ផ្តល់​ជូន​នូវ​វ៉ា​លី​ស​ដ៏​ស្រស់​ស្អាត​មួយ​ភ្លាម​ៗ ហើយ​ក៏​នឹង​មានឱកាស​ឈ្នះ​នូវ​រង្វាន់​អនុស្សាវរីយ៍​ជា​ច្រើន​ទៀត​ផង​ដែរ ដូច​ជា ម៉ាស៊ីន​ក្រឡុក​ផ្លែ​ឈើ Phillips  HR2102 , ឆ័​ត្រ Phillips, ឆ្នាំងអ៊ុត Phillips GC120, ក្តារ​សម្រាប់​អ៊ុតខោអាវ​, ឧបករណ៍​កាត់​ព្រុយ​ខោអាវ​, ឧបករណ៍​ព្យួរ​ខោអាវ និង​កែវ​កាហ្វេ​ម៉ាក Phillips ជាដើម ។

គួរ​បញ្ជាក់​ថា ការ​បង្ហាញ​ផលិតផល​ថ្មី​ៗ និង​ការ​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស​ដល់​អតិថិជន​នៅ​ក្នុង​ពេល​នេះ គឺ​មាន​តែ​នៅ​ផ្សារ​ទំនើប អ៊ី​អន និង​ហាង Nojima តែ​ប៉ុណ្ណោះ ៕