ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CAMHOMES​រក​ឃើញ​អតិថិជន​50​នាក់​ឈ្នះ​រង្វាន់​ពី​ការ​ទិញ​ខុន​ដូ D’Seaview

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ CAMHOMES​បាន​រក​ឃើញ​អតិថិជន​ចំនួន​៥០​នាក់​បាន​ឈ្នះ​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បន្ទាប់​ពី​បាន​ទិញ​ខុន​ដូ​ស្នាក់​នៅ និង​អគារ​ពាណិជ្ជកម្ម D’Seaview ដែល​ស្ថិត​ក្នុង​តំបន់​ដ៏​មាន​សក្តានុពល​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

រាជធានី​ភ្នំពេញ ៖ CAMHOMES​បាន​រក​ឃើញ​អតិថិជន​ចំនួន​៥០​នាក់​បាន​ឈ្នះ​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បន្ទាប់​ពី​បាន​ទិញ​ខុន​ដូ​ស្នាក់​នៅ និង​អគារ​ពាណិជ្ជកម្ម D’Seaview ដែល​ស្ថិត​ក្នុង​តំបន់​ដ៏​មាន​សក្តានុពល​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ រង្វាន់​ទាំង​៥០​នោះ​រួម​មាន​មូ​៉​តូ Honda Scoopy 2015 ទូរទស្សន៍ ទូ​ទឹក​ក ម៉ៃ​ក្រូ​វេ​វ និង​កង្ហារ ជាដើម ។ 

លោក គួ​ច លេង​ឃាង ប្រធាន​ផ្នែក​ទំនាក់ ទំនង​សាធារណៈ​និង​យុទ្ធសាស្ត្រ​ទីផ្សារ​របស់ CAMHOMES​បាន​ឲ្យ​ដឹង​ថា​៖«​ក្រៅពី​ផ្តល់ ជូន​អតិថិជន​នូវ​លំនៅ​ឋាន​ដែល​មាន​តម្លៃ​សមរម្យ និង​ការ​រស់នៅ​បែប​ទំនើប​ហើយ​នោះ យើង​នៅ​មាន​រង្វាន់​លើកទឹកចិត្ត​ជា​ច្រើន​ទៀត​កំពុង​រង់ចាំ​អតិថិជន​ដែល​មក​ទិញ​ខុន​ដូ​ស្នាក់​នៅ ឬ​អគារ​ពាណិជ្ជកម្ម​របស់ D’Seaview» ។ នៅ​ក្នុង​ខែឧសភា​នេះ សម្រាប់​អតិថិជន​ដែល​បាន​កក់​ទីតាំង​ពាណិជ្ជកម្ម​នៅ​ខុន​ដូ D’Seaview នឹង​ទទួល​បាន​ខុន​ដូ​ស្នាក់​នៅ​មួយ​បន្ទប់​ដោយ​ឥត​គិតថ្លៃ​ដោយ​ស្វ័យប្រវត្តិ ហើយ​ចំពោះ​អតិថិជន​ដែល​កក់​ខុន​ដូ​សម្រាប់​ស្នាក់​នៅ​វិញ​នឹង​ទទួល​បាន​នូវ​ទូរស័ព្ទ​សាម​សុង Galaxy S7 ចំនួន​មួយ​គ្រឿង​ភ្លាម​ៗ​។

ខុន​ដូ D’Seaview នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បែប​ស៊ី​វិ​ល័យ ហាង​ទំនិញ ការិយាល័យ សណ្ឋាគារ និង​ភោជនីយដ្ឋាន​ទំនើប​ព័ទ្ធ​ជុំវិញ​ដោយ​សួន​ធម្មជាតិ​ស្រស់​ត្រកាល កន្លែង​កម្សាន្ត​សម្រាប់​កុមារ និង​ការ​រស់នៅ​ដ៏​សម្បូរ​បែប សម្រាប់​អតិថិជន​ដែល​មិន​ចូល​ចិត្ត​ភាព​អ៊ូអរ​ខ្លាំង​។ លំនៅ​ឋាន​នីមួយ​ៗ​មាន​តម្លៃ​ចាប់ពី ៥០.០០០​ដុល្លារ ហើយ​បន្ទប់​នីមួយ​ៗ​មាន​ទំហំ​ចាប់ពី​៤៧​ម៉ែត្រការ៉េ​ឡើង​ទៅ ។

អតិថិជន​ដែល​មាន​បំណង​ចង់បាន​លំនៅ​ឋាន​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​តម្លៃ​សមរម្យ​ហើយ​មាន​ប្រណីតភាព អាច​អញ្ជើញ​ទៅ​ទស្សនា និង​សាកសួរ​ព័ត៌មាន​នៅ​អគារ​កា​ណា​ឌី​យ៉ា ឬ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ និង​ទទួល​បាន​នូវ​ព័ត៌មាន​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ខុន​ដូ D’Seaview ក៏​ដូច​ជា​ការ​ផ្តល់​ជូន​ពិសេស​ជា​ច្រើន​ទៀត ៕