ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​6​យ៉ាង​ដែល​ធ្វើ​ឲ្យ​ទូទឹកកក Samsung Twin Cooling Plus កាន់តែ​អស្ចារ្យ !

7 ឆ្នាំ មុន

ថ្មី​ៗ​នេះ​សាម​សុង​បាន​ចេញ​ទូទឹកកក​ទ្វារ​ពីរ​ម៉ូ​ដែល Twin Cooling Plus ដែល​មាន​ភាព​បត់បែន និង​ថាមពល​ខ្ពស់ ។ ខាងក្រោម​នេះ គឺជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​អតិថិជន​ពេញចិត្ត​នឹង​ទូទឹកកក​ស៊េរី​ថ្មី​របស់​សាម​សុង ៖

ថ្មី​ៗ​នេះ​សាម​សុង​បាន​ចេញ​ទូទឹកកក​ទ្វារ​ពីរ​ម៉ូ​ដែល Twin Cooling Plus ដែល​មាន​ភាព​បត់បែន និង​ថាមពល​ខ្ពស់ ។ ខាងក្រោម​នេះ គឺជា​ហេតុផល​ដែល​ធ្វើ​ឲ្យ​អតិថិជន​ពេញចិត្ត​នឹង​ទូទឹកកក​ស៊េរី​ថ្មី​របស់​សាម​សុង ៖

អាច​រក្សា​អាហារ​ឲ្យ​នៅ​ស្រស់​រយៈពេល​យូរ
Samsung Twin Cooling Plus ធានា​ថា កម្រិត​សីតុណ្ហភាព និង​សំណើម​បាន​រហូត​ដល់​ទៅ 70% ដែល​រក្សា​បាន​នូវ​ភាព​ស្រស់​ពេញ​ទូទឹកកក ដូច្នេះ​បើ​ទោះបីជា​អាហារ​របស់​អ្នក​នៅ​កន្លែង​ណា​ក៏​ដោយ ក៏​វា​នៅ​តែ​ស្រស់​។

គ្មាន​ក្លិន​លាយឡំ​គ្នា​នៅ​ក្នុង​ទូ​ទឹក​ក
ទូទឹកកក​ធម្មតា​មាន​ប្រព័ន្ធ​ត្រជាក់​តែ​មួយ​សម្រាប់​ទូទឹកកក​ទាំងមូល ។ ប្រព័ន្ធ Twin Cooling Plus បែងចែក​លំហូរ​ខ្យល់​សម្រាប់​កន្លែង​ត្រជាក់ និង​កន្លែង​កក​។ វា​មាន​ប្រព័ន្ធ​ការពារ​ក្លិន​ពី កន្លែង​កក​កុំ​ឲ្យ​ទៅ​កន្លែង​ត្រជាក់ និង​ការពារ​ក្លិន​ពី​កន្លែង​ត្រជាក់​កុំ​ឲ្យ​ទៅ​កន្លែង​កក​។ ដូច្នេះ​អ្នក​អាច​ទុក​អាហារ​នៅ​គ្រប់កន្លែង​ដោយ​រក្សា​បាន​នូវ​រសជាតិ​ដើម​ទាំង​ស្រុង​។

រក្សា​ភាព​ត្រជាក់​រហូត​ដល់​ទៅ​12​ម៉ោង​ក្នុង​ករណី​ភ្លើង​ដាច់
គ្មាន​អ្វី​តក់ស្លុត​ជាង​ពេល​មាន​អាហារ​ត្រៀម​ទុកជា​ច្រើន​នៅ​ក្នុង​ទូទឹកកក ហើយ​ដាច់​ភ្លើង​នោះ​ទេ ។ ការ​ច្នៃប្រឌិត​ថ្មី​របស់​សាម​សុង គឺ​រចនា​មក ដើម្បី​ពន្យា​សីតុណ្ហភាព​នៅ​ពេល​ដែល​ភ្លើង​ដាច់ ហើយ​នៅ​តែ​រក្សា​ភាព​ត្រជាក់​បាន​រហូត​ដល់​12​ម៉ោង​នៅ​ក្នុង​ផ្នែក Cool Pack​។

ប្រើប្រាស់​ភ្លើង​តិច
បច្ចេកវិទ្យា Digital Inverter ជួយ​សម្រួល​ល្បឿន​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​ភាព​ត្រជាក់​។ វា​ចំណាយ​ថាមពល​តិច កាត់​បន្ថយ​កម្រិត​សំឡេង​រំខាន និង​ធានា​ដំណើរការ​បាន​យូរ​។

មុខងារ​បំ​លែង​ដ៏​វ័យឆ្លាត
លក្ខណៈ​ដ៏​ពិសេស​ជាងគេ​របស់​ទូទឹកកក​នេះ គឺ​អ្នក​អាច​បំ​លែង​កន្លែង​កក​ឲ្យ​ទៅ​ជា​ត្រជាក់​ដោយ​គ្រាន់តែ​ចុច​ទៅ​លើ​ប៊ូ​តុង​មួយ​ប៉ុណ្ណោះ​។ ចំណុច​នេះ ងាយស្រួល​សម្រាប់​ពេល​ដែល​អ្នក​ត្រូវការ​កន្លែង​បន្ថែម ដើម្បី​ដាក់​អាហារ​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​ឱកាស​ពិសេស​ណាមួយ​។ វា​បំពាក់​ដោយ​មុខងារ​ប្រាំ​យ៉ាង​ដែល​អ្នក​អាច​ជ្រើសរើស​បាន​តាម​តម្រូវការ​។

ជម្រើស​ថាមពល​ត្រជាក់ និង​ថាមពល​បង្កក
ជា​ថ្មី​ម្តងទៀត គ្រាន់តែ​ចុច​ទៅ​លើ​ប៊ូ​តុង​មួយ ទូទឹកកក​នេះ​នឹង​អាច​ចែកចាយ​ខ្យល់​ត្រជាក់​ឲ្យ​កក​លឿន ឬ​គ្រាន់តែ​ត្រជាក់​ល្មម​។ ថាមពល​ត្រជាក់​លឿន​ធ្វើ​ឲ្យ​អាហារ និង​ភេសជ្ជៈ​ត្រជាក់​សម្រាប់​ភ្ញៀវ​ដែល​មក​លេង​ផ្ទះ​របស់​អ្នក ដោយ​មិន​បាន​ប្រាប់​មុន ខណៈ​ពេល​ដែល​ថាមពល បង្កក​អាច​ផលិត​ទឹកកក​បាន​យ៉ាង​អស្ចារ្យ​។