ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ទាមទារ​ឱ្យ​មេដឹកនាំ​វៀតណាម​មួយ​រូប​សុំ​ទោស​កម្ពុជា​រឿង​កូ​វី​ដ​-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រៃវែង ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី ៦ ខែធ្នូ នេះ បាន​ប្រតិកម្ម​ខ្លាំង​ៗ​ទៅ​លើ​ឧត្តមសេនីយ៍

ខេត្តព្រៃវែង ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី ៦ ខែធ្នូ នេះ បាន​ប្រតិកម្ម​ខ្លាំង​ៗ​ទៅ​លើ​ឧត្តមសេនីយ៍ ផ្កាយ​៣​មួយ​រូប​របស់​ប្រទេស​វៀតណាម ដែល​មានមុខ​ងារ​ជា​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម និង​ទាមទារ​ឱ្យ​មេដឹកនាំ​វៀ​ម​ណា​ម​រូប​នេះ​ត្រូវ​សុំ​ទោស​កម្ពុជា​រឿង​ចោទ​ថា​កម្ពុជា​ជា​ប្រភព​មេរោគ​កូ​វី​ដ​ចូល​វៀតណាម ។

ថ្លែងចេញពីខេត្តព្រៃវែង ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង សម្តេចថ្លែងថា ​ឧត្តមសេនីយ៍វៀតណាម Hoàng Xuân Chiến កាលនោះបាន ធ្វើសន្និសិទ្ធនៅទីក្រុងហូជីមិញ ដែលស្តីពីការប្រយុទ្ធប្រឆាំងជំងឺឆ្លង តាមព្រំដែនវៀតណាម-កម្ពុជា ។

«ការសន្ឋិដ្ឋានរបស់ Hoàng Xuân Chiến ចុងក្រោយបំផុត ថាប្រសិនបើយើងធ្វេសប្រហែស ជំងឺឆ្លង នឹងចេញពីកម្ពុជា ចូលវៀតណាម ដូចជំនន់ទន្លេមេគង្គ» ។ នេះជាសម្តីដែលខ្ញុំទទួលយកអត់បាន ។ ខ្ញុំសូមបញ្ជាក់ជាសាធារណៈនៅថ្ងៃនេះ ។ ការពិត មិនមែនជំងឺឆ្លងចេញពីកម្ពុជា ចូលវៀតណាមទេ» ។

សម្តេចបញ្ជាក់ថា ជំងឺនេះ គឺត្រូវគ្រប់គ្រងទាំងអស់គ្នា មិនអាចនិយាយបែបនេះបានទេ ។ នាយរដ្ឋមន្ត្រីកម្ពុជាបានសង្កត់ធ្ងន់ថា សម្តីប្រមាថរបស់លោក Hoàng Xuân Chiến  គឺសម្តេចមិនអាចទទួលយកបានទេ ពិសេសសម្តេចបានរក្សាទុកនូវកាសែតផ្សេងៗដែលស្រង់សម្តីមេដឹកនាំយោធាមួយវៀតណាមមួយរូបនេះផងដែរ ។

«ខ្ញុំទទួលយកអត់បានទេ ។ កម្ពុជាតូចល្អិត ប៉ុន្តែមិនមែនជាប្រភពជំងឺឆ្លងចូលទៅកាន់ប្រទេសវៀតណាម ឬកាន់ប្រទេសថៃ ឬកាន់ប្រទេសឡាវទេ» ។

«​ខ្ញុំ​មិន​ប្រឆាំង​បក្ស ឬ​ប្រទេស​វៀតណាម​ទេ តែ​ខ្ញុំ​ប្រឆាំង​បុគ្គល​ដែល​ប្រមាថ​មក​លើ​កម្ពុជា … ហើយ​ប្រតិកម្ម​លើ​ប្រទេស​វៀតណាម​នោះ​ទេ គឺ​ប្រតិកម្ម​លើ​មេដឹកនាំ​មួយ​រូប​» ព្រម​ជាមួយ​គ្នា​នោះ សម្ដេច​ទាមទារ​ឱ្យ​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម សុំ​ទោស​កម្ពុជា ។

សម្តេច​បន្ត​ថា សម្តេច​មិន​អាច​ទទួលយក​បាន​ទេ​នូវ​សម្តី​ចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​របស់ ឧត្តមសេនីយ៍​វៀតណាម Hoàng Xuân Chiến ដែល​ចោទប្រកាន់​ថា ជំងឺ​កូ​វី​ដ​-១៩ ហូរ​ចេញពី​កម្ពុជា​ចូល​វៀតណាម ។

សម្តេច​បន្ត​ថា «​លោក​ឯង​គួរ​សុំ​ទោស​ខ្ញុំ​អត់? លោក​ឯង​គួរ​សុំ​ទោស​ប្រជាជន​កម្ពុជា​អត់?» ។

សម្តេចបញ្ជាក់ថា អ្វីដែលសម្តេចបានលើកឡើងមិនមែនជាការបំបែកបំបាក់ទំនាក់ទំនងកម្ពុជាវៀតណាមទេ ហើយក៏មិនវាយប្រហារ ឬបន្ទោសបក្សវៀតណាម ប្រជាជនវៀតណាមទេ តែសម្តេចសំដៅលើតែ បុគ្គលឈ្មោះ Hoàng Xuân Chiến ត្រូវសុំទោសកម្ពុជា ដែលបានប្រមាថ កម្ពុជា​ និងសម្តេចបានបញ្ជាក់ជាថ្មី ឱ្យ Hoàng Xuân Chiến ត្រួតពិនិត្យសម្តីឡើងវិញ  តើកម្ពុជាបាននាំជំងឺទៅវៀតណាមប៉ុន្មានហើយ ។ ការប្រមាថមួយនេះខ្ញុំទទួលយកអត់បានទេ ។ ពាក្យទទួលយកអត់បាន គឺគួរយល់ដឹង ។

រឿងនេះប៉ះពាល់គ្នាបន្តិចហើយ តែមិនមែនប៉ះពាល់រវាងប្រទេសនិងប្រទេសទេ គឺប៉ះពាល់បុគ្គល ។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា មេយោធាវៀតណាម លោក Hoàng Xuân Chiến ទទួលកិច្ចការនៅព្រំដែននេះ បាននិយាយថា បើគ្មានប្រុងប្រយ័ត្នទេ ជំងឺកូវីដ-១៩ ពីកម្ពុជាទៅវៀតណាម ដូចជំនន់ទន្លេមេគង្គនេះ កាលពីថ្ងៃទី ១០ មីនា ២០២០កន្លងទៅ តែកន្លងមកសម្តេចបានយករឿងនេះជជែកពិភាគ្សាជាមួយមេដឹកនាំវៀតណាម តែពេលនេះសម្តេចត្រូវតែលាតត្រដាងជាសាធារណៈឱ្យដឹងពេលនេះតែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ