ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល ឧបត្ថម្ភ​អង្ករ​ដល់​អង្គការ​ទ្រទ្រង់​គ្រួសារ និង​កុមារ​ក្រីក្រ​កម្ពុជា ដើម្បី​អបអរ​ខួប​២១​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​ដែល​ជា​មណ្ឌល​កម្សាន្ត និង​សណ្ឋាគារ​ក្នុង​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​នូវ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ឱកាស​ប្រារព្ធ​ខួប​២១​ឆ្នាំ​របស់​ណា​ហ្គា​វើ​ល​។​

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល​ដែល​ជា​មណ្ឌល​កម្សាន្ត និង​សណ្ឋាគារ​ក្នុង​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​នូវ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ឱកាស​ប្រារព្ធ​ខួប​២១​ឆ្នាំ​របស់​ណា​ហ្គា​វើ​ល​។​

នៅ​ពេល​ថ្មី​ៗ​នេះ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ចុះ​ទៅ​កាន់​ភូមិ​សន្សំ​កុសល ២ ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធាន​ភ្នំពេញ ដើម្បី​ឧបត្ថម្ភ​អង្ករ​២​តោន​ដល់​អង្គការ​ដែល​ជួយ​ទ្រទ្រង់​ផ្ទាល់​ដល់​គ្រួសារ និង​កុមារ​ក្រីក្រ​កម្ពុ​ជាមួយ​ចំនួន​ដូច​ជា អង្គការ School of Public Health and Social Work of St Elizabeth, អង្គការ Magna, អង្គការ French Foundation for Cambodian Children, អង្គការ Cambodian Stellar Child Care Organization, អង្គការ New Smile, អង្គការ CASVA , អង្គការ COLT, អង្គការ CICFO, អង្គការ CAMBODIA HOPE, អង្គការ Happy Tree និង​អង្គការ SFODA ។

​លោក Pern Chen នាយក​ប្រតិបត្តិ​ណា​ហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា «​កម្មវិធី​ឧបត្ថម្ភ​អង្ករ គឺជា​ផ្នែក​មួយ​នៃ​ការ​ប្រឹងប្រែង​របស់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​កុមារ​ក្រីក្រ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​។ យើង​ចង់​ឲ្យ​ពួក​គេ​ដឹង​ថា ពួក​គេ​មិនមែន​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​តែឯង​នោះ​ទេ គឺ​មាន​អ្នក​យកចិត្តទុកដាក់ និង​ស្រឡាញ់​ពួក​គេ​។ យើង​សង្ឃឹមថា ការ​ឧបត្ថម្ភ​អង្ករ​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួក​គេ​មាន​ភាព​ធូរស្រាល​ខ្លះ​»​។

​នៅ​ក្នុង​ពេល​ឧបត្ថម្ភ​អង្ករ​នេះ​ផង​ដែរ បុគ្គលិក​ស្ម័គ្រចិត្ត​របស់​ណា​ហ្គា​វើ​ល បាន​ផ្តល់​ដល់​គ្រួសារ និង​កុមារ​សរុប​ចំនួន​២៥០​នាក់ ដែល​មក​ចូលរួម​នូវ​ម្ហូបអាហារ នំ​ភី​ហ្សា និង​មាន់​ចៀន ហើយ​ពួក​គេ​ក៏​បាន​រីករាយ​កម្សាន្ត​ជាមួយ​ការ​សម្តែង​សៀ​ក​រហ័ស​កម្ម​ផង​ដែរ​។

ចាប់តាំងពី​ចាប់កំណើត​ក្នុង​ខែមីនា ឆ្នាំ​២០១៤ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ជួយ​ដល់​កុមារ​ជាង​៨​ម៉ឺន​នាក់ មក​ពី​ជាង​១០០​សាលារៀន រួម​មាន​ឧបត្ថម្ភ​អង្ករ ចែក​សម្ភារ​សិក្សា និង​សៀវភៅ ជួយ​ជួសជុល​សាលា​នៅ​តាម​បណ្តា​ខេត្ត កសាង​បណ្ណាល័យ បណ្តុះបណ្តាល​ជំនាញ​កីឡា ដាំ​កូន​ឈើ និង​រៀបចំ​ការ​ប្រកួត​ប្រជែង​ផ្សេង​ៗ​សម្រាប់​សិស្សានុ​សិស្ស​៕