ស្រីស្អាតធ្វើបានល្អទៀតហើយ២វិញ្ញាសាក្នុងវគ្គប្រកួតបឋមលើឆាក Miss Grand International
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មហាជនដែលបានទស្សនាការប្រកួត Miss Grand International 2021 នៅវគ្គបឋម ដែលហៅថា Preliminary កាលពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ មុននេះ មានការលាន់មាត់សរសើរសារទរខ្លាំងណាស់ ចំពោះបេក្ខភាពតំណាងប្រទេសកម្ពុជា គឺកញ្ញា ប៉ូគីមថេង សុតធីតា។
ស្រីស្អាតរូបនេះ សម្តែងចេញមកប្រកបដោយភាពជឿជាក់ មិនខ្លាច មិនតក់ស្លុត ហើយសភាពកាយវិការមួយៗមានលក្ខណៈធម្មជាតិល្អរហូតធ្វើអោយហ្វេនៗនាំគ្នា Comments តែពាក្យល្អៗលើកទឹកចិត្តដល់នារីជើងខ្លាំងវ័យឆ្លាតរបស់យើង។

ក្រោយពេលឡើងឆាកប្រកួតក្នុងវិញ្ញាសា២ ដែលរួមមាន ឈុតរាត្រីសមោលស និងឈុតហែលទឹក ស្រីស្អាតទាំងឡាយតំណាងប្រទេសផ្សេងៗរួមទាំងកម្ពុជាផងនោះ បានបង្ហាញសមត្ថភាព និងទេពកោសល្យច្នៃដោយភាពឆ្លាតវ៉ៃរៀងៗខ្លួន។
ចំណែកបេក្ខជនកម្ពុជាយើងវិញ ពេលដល់វគ្គប្រឡងមិនសរសើរមិនបាន គឺចូលចំណោមគេណាស់ អត់អន់នោះទេ។ អ្នកទស្សនា យុវវ័យដ៏ច្រើនលើសលុប រកពាក្យរិះគន់អ្វីមិនឃើញឡើយ ដោយសារតែនាងបានទាំងព្រម ដំណើរក៏ល្អ ទឹកមុខ កម្ពស់ រាងចង្កេះអង្ក្រង ចេះបំបែកក្រឡាលេងលើឆាក ទាក់ទាញអ្នកដាក់ពិន្ទុ។

រីឯប្រជាជនកម្ពុជាឯណេះវិញ ខមមិនលើកទឹកចិត្ត និងសរសើរនាងថា រាជនីសម្រស់ឆ្លាត ពូកែចង់ផ្ទុះទូរស័ព្ទហើយ។ ខ្លះថាឆ្នាំនេះខ្មែរមិនអន់នោះទេ មានតែតាំងពីដេប៉ាចេញពីដំបូង។ មតិខ្លះទៀតថា ខ្មែរអាចឡើងដល់វគ្គ Top 10 ឬ Top 5។
យ៉ាងណា យើងនៅមានវគ្គសំខាន់ខ្លះទៀតដែរ កើតមានឡើងនៅលើឆាកដ៏សំខាន់នារាត្រីលើកមកុដ។ យើងរំពឹងកម្ពុជាធ្វើបានល្អបន្ត ហើយការរំពឹងពិតជាមាន អ្វីដែលសំខាន់លើការវាយតម្លៃរបស់គណៈកម្មាការ។ ការសង្ឃឹមខ្ពស់ក៏ខ្លាចខូចចិត្តក៏ច្រើន ដោយសារបេក្ខភាពដែលទៅប្រកួតសុទ្ធតែល្អ មានបម្រុងប្រយ័ត្នរៀងៗខ្លួន។ ប៉ុន្តែឆ្នាំនេះ កម្ពុជាហាក់មានយីអ៊ុនទៀត ព្រោះឈ្នះការបោះឆ្នោតតាំងពីដំបូងបាន២លើក ដូចជាចូលកំពូលទាំង៥ ញ៉ាំអាហារសាមគ្គី ជាមួយអ្នករៀបចំកម្មវិធី បានលេខ២ក្នុងឈុតហែលទឹក និងកំពុងឈរលើតារាងកំពូលសម្រាប់ស្រីស្អាតផ្នែកបោះឆ្នោតប្រជាប្រិយភាព។ ដូច្នេះមានតែការជូនពរអោយនាងធ្វើបានល្អតទៀត ដើម្បីជាតិយើង។




















ចែករំលែកព័តមាននេះ