ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានក្រុង​ពន្លះ​ជាមួយ​គោ​យន្ត​ត្រង់ព្រំប្រទល់​ខេត្ត២ ស្លា.ប់ និង​របួសច្រើននាក់​

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​​ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​ដឹកទំនិញរបស់ក្រុមហ៊ុន​ បុកជាមួយ​នឹង​គោ​យន្ត​កន្ត្រៃ​ បណ្តាលឱ្យ​​ស្លា.ប់​

ខេត្តស្ទឹងត្រែង​​ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​ដឹកទំនិញរបស់ក្រុមហ៊ុន​ បុកជាមួយ​នឹង​គោ​យន្ត​កន្ត្រៃ​ បណ្តាលឱ្យ​​ស្លា.ប់​៤នាក់ និង​របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ថ្ងៃទី​​៣០ វិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំនុច​បង្គោល​ផ្លូវ​លេខ៤៤ លើ​ផ្លូវជាតិ​លេខ​៧៨ ស្ថិត​ក្នុងភូមិរ​វ៉ា​ក់លើ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​។

នគរបាល​ស្រុក​សេ​សាន​អោយ​ដឹង​ថា​ ​ភាគីខាង​រថយន្តក្រុង​ដឹកទំនិញ​​របស់​ក្រុមហ៊ុន​កាពីតូល​ ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ព​ណ៍​ស ពាក់​​ស្លាក​លេខ​ ភ្នំពេញ ២ BN-៧២១៤ បើកបរ​ដោយ​ឈ្មោះ​សាន វ៉ា​ន់​ឌី រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង និង​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់​ ក្នុងនោះ​​ម្នាក់​ឈ្មោះ ជឹ​ម សុភា​រ៉េ​ត ភេទ​ប្រុស​ អាយុ១៥​ឆ្នាំ មុខរបរ​សិស្ស ​បានស្លា.ប់ ​និង​​ម្នាក់ទៀត​ឈ្មោះ ស៊ី​ម ស្រី​ឌឿ​ន ភេទស្រី អាយុ២០​ឆ្នាំ​ មុខ​របរ​បុគ្គលិក​បំរើ​ការងារ​ក្រុមហ៊ុន​កា​ពី​តូ​ល រស់នៅ​ភូមិ​ត្បូង​ភ្នំ ឃុំ​តាង​ក្រា​ង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​ បានស្លា.ប់ ។ ​ចំណែក​ភាគី​ខាង​គោ​យន្ត​កន្ត្រៃ​ អ្នក​បើក​គោ​យន្ត​កន្ត្រៃ​ ឈ្មោះ​ឡាយ សុខ​វ៉ា​ត ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​កសិករ រស់នៅ​ភូមិ​ឈូក ឃុំ​តា​ប្រុ​ក ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ​បានស្លា.ប់ និង​អ្នក​រួម​ដំណើរ​ម្នាក់​​​ឈ្មោះ​ឡាយ លាភ ភេទ​ប្រុស អាយុ ១៧ឆ្នាំ​ មុខរបរ​កសិករ ត្រូវជា​ប្អូនប្រុស​បង្កើតរបស់​​អ្នក​បើក​គោ​យន្ត​កន្ត្រៃ ​បានស្លា.ប់ ។

តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​​អោយ​ដឹង​ថា ​នៅ​វេលា​ម៉ោងកើតហេតុ​ខាងលើ​ ​រថយន្ត​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន​កាពីតូល (capitol ) ជ្រុល​ទៅ​បុ.ក​ជាមួយ​នឹង​គោ​យន្ត​កន្ត្រៃ​វាយ​សណ្តែក​ ពីក្រោយ ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ពី​ខេត្តរតនគិរី​ទៅ​អូរ​ពងមាន់​ស្ទឹង​ត្រែង​ ប បណ្តាល​អោយ​ភាគី​​ខាងគោ​យន្ត​​ស្លា.ប់​ចំនួន​​២​នាក់​ (ប្រុស​ទាំង​២) និង​ភាគី​​ខាង​រថយន្តស្លា.ប់​​ចំនួន២នាក់ (ស្រី​១​នាក់) រង​របួសធ្ងន់​១​នាក់ ​ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង​។

នគរបាល​ស្រុក​បាន​បញ្ជាក់​ថា​ ក​ត្តា​​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ មូលហេតុ​​បណ្តាល​មក​ពី​គោ​យន្ត​កន្ត្រៃ​គ្មាន​ភ្លើង​បំភ្លឺ​ខាង
ក្រោយ ។

​បច្ចុប្បន្ន​ ស.ព​ជនរងគ្រោះ​ទាំង​៤នាក់​​ខាងលើ​ត្រូវ​បាន​​ក្រុម​គ្រួសារ​ប្រគល់​ជូន​សាច់ញាតិ​នាំ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ