ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អូស្ត្រាលី រកឃើញអ្នកឆ្លងកូ​វី​ដ​បំប្លែង​ថ្មី ​អូ​មី​ក្រុង ចំនួន០៦ករណីហើយ

2 ឆ្នាំ មុន

ទីក្រុង​ស៊ី​ដ​នី ៖ ប្រទេស​អូស្ត្រាលី បាន​រាយការណ៍​ករណី​ទី​០៦ នៃ​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង បន្ទាប់​ពី​អ្នកដំណើរ​រូប​នេះ​ទើប​មក​ពី​ប្រទេស​កា​តា ដល់​រដ្ឋ New South…

ទីក្រុង​ស៊ី​ដ​នី ៖ ប្រទេស​អូស្ត្រាលី បាន​រាយការណ៍​ករណី​ទី​០៦ នៃ​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង បន្ទាប់​ពី​អ្នកដំណើរ​រូប​នេះ​ទើប​មក​ពី​ប្រទេស​កា​តា ដល់​រដ្ឋ New South Wales ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស​នេះ (Omicron) ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងសុខាភិបាល​អូស្ត្រាលី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០២១​នេះ​ថា អ្នកជំងឺ​ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ បាន​ជិះ​យន្តហោះ តាម​ជើងហោះហើរ​លេខ QR908 ពី​ទីក្រុង​ដូ​ហា ទៅ​កាន់​ទីក្រុង​ស៊ី​ដ​នី នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ។ ហើយ​អ្នកជំងឺ​រូប​នេះ​ធ្លាប់​នៅ​អាហ្វ្រិក​ខាងត្បូង ។

សេចក្តីថ្លែងការណ៍​បន្ត​ថា បុគ្គល​នោះ បាន​ទៅ​ទស្សនា​កន្លែង​មួយ​ចំនួន ក្នុង​ទីក្រុង​ស៊ី​ដ​នី និង​ឆ្នេរសមុទ្រ​នៅ​ភាគ​កណ្តាល មុន​ពេល​ការ​រឹត​បន្តឹង​ថ្មី ត្រូវ​បាន​អនុម័ត ។ អ្នក​ធ្វើ​ដំណើរ​ដែល​ឆ្លង​កូ​វី​ដ​បំប្លែង​ថ្មី អូ​មី​ក្រុង ពេល​នេះ​កំពុង​នៅ​ដាច់​ដោយឡែក​ពី​គេ ក្នុងផ្ទះ​នៅ​ឯ​ឆ្នេរ​ភាគ​កណ្តាល ។

មនុស្ស​ពីរ​នាក់​ទៀត ដែល​ជិះ​លើ​យន្តហោះ តាម​ជើងហោះហើរ​ដូច​គ្នា QR908 ក៏​ត្រូវ​បាន​បញ្ជាក់​ផង ដែរ​ថា វិជ្ជមាន ប៉ុន្តែ​ការ​ធ្វើតេស្ត​ហ្សែ​ន នៅ​តែ​កំពុង​ដំណើរការ ដើម្បី​កំណត់​ថា តើ​វា​ជា អូ​មី​ក្រុង ឫ​ទេ ? ប្រ​វត្ត​អ្នក​ធ្វើ​ដំណើរ​ទាំង​ពីរ​នាក់ មិន​បាន​ចំណាយពេល​នៅ​អាហ្វ្រិក​ខាងត្បូង​ទេ ។

ឥឡូវនេះ ប្រទេស​អូស្ត្រាលី បាន​កំណត់​អត្តសញ្ញាណ​ករណី​អ្នក​ឆ្លង​វីរុស​អូ​មី​ក្រុង ចំនួន​០៥​នាក់ នៅ​ក្នុង​រដ្ឋ New South Wales និង​ការ​ឆ្លង​០១​ករណី​ទៀត នៅ​ភាគ​ខាងជើង នៃ​ប្រទេស​អូស្ត្រាលី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ