រាជធានីភ្នំពេញ ៖ ការរួមភេទ គឺជាផ្នែកមួយនៃជីវិត ។ យោងតាមការចុះផ្សាយនៅលើគេហទំព័រវេជ្ជសាស្ត្រ WebMD បានឱ្យដឹងថា ក្រៅពីដើម្បីបន្តពូជ ការរួមភេទអាចជួយធ្វើឱ្យគូស្នេហ៍មានភាពស្និទ្ធស្នាលកាន់តែខ្លាំងជាងមុន និងសប្បាយទាំងផ្លូវកាយ និងផ្លូវអារម្មណ៍ ។ វាជួយទាំងសុខភាពផ្លូវកាយ បញ្ញាស្មារតី អារម្មណ៍ ផ្លូវចិត្ត និងទំនាក់ទំនងសង្គម ។

ការឈានដល់ចំណុចកំពូលរបស់ស្ត្រី ជួយបង្កើនលំហូរឈាម និងបញ្ចេញសារធាតុបំបាត់ការឈឺចាប់ធម្មជាតិក្នុងរាងកាយ ។ ការរួមភេទមានផលប្រយោជន៍ជាច្រើនដល់សុខភាពស្ត្រីដូចជា ៖ ធ្វើឱ្យប្រសើរឡើងនូវការបញ្ជាប្លោកនោម កាត់បន្ថយការលេចនោមដោយមិនដឹងខ្លួន បន្ថយការឈឺចាប់ពេលមករដូវ និងជួយបង្កើតសមត្ថភាពបង្កកំណើត ។
ក្រៅពីនេះការរួមភេទជាប្រចាំ ក៏ជួយបង្កើនភាពរឹងមាំរបស់សាច់ដុំល្អាងត្រគាក ជួយផលិតទឹករំអិលទ្វារមាសឱ្យបានច្រើន និងជួយការពារជំងឺមានស្រទាប់ស្បូនផ្នែកខាងក្នុង នៅក្រៅស្បូន (Endometriosis) ផងដែរ ។

ការរួមភេទអាចជួយពង្រឹងអាងត្រគាករបស់ស្ត្រី ។ អាងត្រគាកដែលរឹងមាំ ក៏អាចផ្តល់នូវអត្ថប្រយោជន៍ដូចជា ៖ ការឈឺចាប់តិចអំឡុងពេលរួមភេទ និងកាត់បន្ថយឱកាសនៃការលានទ្វារមាស ។
ស្ត្រីដែលបន្ដសកម្មភាពផ្លូវភេទក្រោយពីអស់រដូវ គឺត្រូវបានគេឃើញថា មិនសូវជួបនឹងបញ្ហារួមស្វិតទ្វារមាស ឬ សឹកស្រទាប់ផ្លូវទ្វារមាសនោះទេ ដែលទាំងពីរនេះ គឺជាមូលហេតុនៃការឈឺចាប់ពេលរួមភេទ និងបង្កជាបញ្ហាដល់ការបត់ជើងតូចរបស់ស្ត្រី ។

តែអ្វីដែលអ្នកត្រូវចាប់អារម្មណ៍នៅពេលអ្នករួមភេទជាប្រចាំ អ្នកត្រូវតែឧស្សាហ៍ធ្វើអនាម័យទ្វារមាសឱ្យបានប្រសើរ ។ នេះមិនត្រឹមតែល្អសម្រាប់សុខភាពអ្នកទេ ហើយក៏ជាអ្វីដែលដៃគូអ្នកចូលចិត្តផងដែរ ព្រោះថា គ្មាននរណាម្នាក់ចូលចិត្តទ្វារមាសមានក្លិនអាក្រក់នោះទេ ។ ទឹកអនាម័យលាងសម្អាតទ្វារមាស គឺត្រូវតែជាទឹកអនាម័យមានគុណភាពល្អ ទើបមិនប៉ះពាល់ដល់សុខភាពទ្វារមាសរបស់អ្នក ។

សូមបញ្ជាក់ផងដែរថា គ្រូពេទ្យជំនាញបាននិយាយថា មធ្យោបាយដ៏ល្អមួយ ដើម្បីកុំឱ្យមានក្លិនប្រដាប់ភេទនោះ គឺការប្រើទឹកអនាម័យ ដើម្បីសម្អាតជាទៀងទាត់ ។ ទឹកអនាម័យ វ៉ាជីស៊ីល (Vagisil) គឺជាជម្រើសដ៏ល្អមួយសម្រាប់បំបាត់ក្លិនប្រដាប់ភេទ ពិសេសចំពោះស្ត្រី ។ ដោយសារតែប្រសិទភាពរបស់វានោះ វ៉ាជីស៊ីល ដែលជាផលិតផលអាមេរិក ត្រូវបានស្ត្រីទូទាំងពិភពលោកនិយមប្រើ ដើម្បីការពារកុំឱ្យមានក្លិនប្រដាប់ភេទ ។ ព័ត៌មានលម្អិតអំពី Vagisil សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ 099 666 707 / 099 666 708 / 016 889 625 ៕


ចែករំលែកព័តមាននេះ