ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាម​សុង​នឹង​បញ្ចេញ​ទូរស័ព្ទ J5 និង J7 មាន​រូប​អង្គរវត្ត​នៅ​ពាក់​កណ្តាលខែ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាម​សុង​នឹង​បញ្ចេញ​ទូរស័ព្ទ​ស៊េរី​ថ្មី​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ដោយ​អេ​ក្រង់ និង​ប្រអប់​មាន​រូប​ប្រាសាទអង្គរវត្ត ជាមួយនឹង icon រាង​ផ្ការំដួល ដើម្បី​ជា​ការ​ចូលរួម​ចំណែក​រក្សា​នូវ​បេ​តិក​ភ័​ណ្ឌ​ជាតិ

រាជធានី​ភ្នំពេញ ៖ សាម​សុង​នឹង​បញ្ចេញ​ទូរស័ព្ទ​ស៊េរី​ថ្មី​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ដោយ​អេ​ក្រង់ និង​ប្រអប់​មាន​រូប​ប្រាសាទអង្គរវត្ត ជាមួយនឹង icon រាង​ផ្ការំដួល ដើម្បី​ជា​ការ​ចូលរួម​ចំណែក​រក្សា​នូវ​បេ​តិក​ភ័​ណ្ឌ​ជាតិ និង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ឲ្យ​ពិភពលោក​ទាំងមូល​បាន​ស្គាល់​កាន់តែ​ច្រើន​ជាង​មុន ។

លោក Seungho Choi អគ្គនាយក​ក្រុមហ៊ុន​សាម​សុង ថៃ​អេ​ឡិច​ត្រូ​និក ប្រចាំ​នៅ​កម្ពុជា និង​ឡាវ​បាន​ឲ្យ​ដឹង​ថា​៖«​ដូចដែល​លោក​អ្នក​បានឃើញ​នៅ​ពេល​នេះ យើង​បាន​រចនា​ប្រអប់ និង​screen saver របស់​សាម​សុង J5 និង J7  ឲ្យ​មាន​រូប​ប្រាសាទអង្គរវត្ត ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ទូរស័ព្ទ​មួយ​ដែល​មាន​ភ្ជាប់​មក​ជាមួយ​នូវ​និមិត្តរូប​ជាតិខ្មែរ​ពិតប្រាកដ ហើយ​យើង​ចង់​ចែករំលែក​ដល់​ប្រជាជន​ខ្មែរ​គ្រប់​ៗ​គ្នា​» ។

សាម​សុង J5 និង J7 មាន​គែម​ផលិត​ពី​លោហៈ ហើយ​មាន​កាមេរ៉ា​ក្រោយ​ទំហំ​១៣​មេ​ហ្កា​ភិ​ច​សែ​ល និង​អា​ភិ​ច​ឆឺ​១,៩​ព្រមទាំង​ភ្លើង (flash) LED ចំណែកឯ​កាមេរ៉ា​មុខ​វិញ​មាន​ទំហំ​រហូត​ដល់​ទៅ​៥​មេ​ហ្កា​ភិ​ច​សែ​ល​ព្រម​ទាំ​មាន​ភ្លើង (flash) ហើយ​អា​ភិ​ច​ឆឺ​មាន​១,៩​ដូច​គ្នា ។

លោក Seungho Choi បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖«​យើង​នឹង​បរិច្ចាគ​ចំណូល​ចំនួន​១​ម៉ឺន​រៀល​ពី​ការ​លក់​សាម​សុង J3, J5, J7 នីមួយ​ៗ និង​ទូរស័ព្ទ​សាម​សុង​ដែល​មាន​ប្រអប់​រូប​ប្រាសាទអង្គរវត្ត សម្រាប់​ការ​អភិរក្ស​និង​ថែរក្សា ប្រាសាទអង្គរវត្ត​ដែល​ជាស​ម្ប​តិ្ត​វប្បធម៌​របស់​ប្រជាជន​កម្ពុជា​» ។

ទូរស័ព្ទ​សាម​សុង Galaxy J5 (2016 )​មាន​អេ​ក្រង់ Super Amoled ទំហំ​៥,២​អិុញ ចំណែកឯ​ថ្ម​វិញ​មាន​ថាមពល​រហូត​ដល់​ទៅ​៣១០០mAh ដែល​អាច​ដោះ​ចេញពី​ទូរស័ព្ទ​បាន ។ វា​មាន​ទំហំ​១៤៥,៧​មិល្លីម៉ែត្រ​គុណ​នឹង​៧២,៣​មិល្លីម៉ែត្រ​ហើយ​មាន​ទម្ងន់​ត្រឹមតែ​១៥៨​ក្រាម​ប៉ុណ្ណោះ ។

ចំណែកឯ​ទូរស័ព្ទ​សាម​សុង Galaxy J7 (2016) មាន​អេ​ក្រង់ Super Amoled ទំហំ​៥,៥​អុ​ិ​ញ មាន​ថាមពល​ថ្ម​រហូត​ដល់​ទៅ​៣១០០mAh ដែល​អាច​ដោះ​ចេញពី​ទូរស័ព្ទ​បាន។ វា​មាន​ទំហំ​១៥១,៧​មិល្លីម៉ែត្រ​គុណ​នឹង​៧៦​មិល្លីម៉ែត្រ ហើយ​មាន​ទម្ងន់​ត្រឹមតែ​១៦៩​ក្រាម​ប៉ុណ្ណោះ ។ ទូរស័ព្ទ​ទាំង​២​មាន​រ៉េ​ម​២GB និង​អង្គ​ចង​ចាំ​រហូត​ដល់​ទៅ​១៦GB ហើយ​អាច​ដាក់​បន្ថែម​អង្គ​ចង​ចាំ​រហូត​ដល់​ទៅ​១២៨GB ។ ទូរស័ព្ទ​ទាំង​២​នេះ​សុទ្ធតែ​អាច​ប្រើប្រាស់​បាន​ស៊ី​ម​២ ហើយនឹង​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ ដោយ​មាន​តម្លៃ​ចន្លោះ​ពី​២៥០​ដុល្លារ​ទៅ​២៩០​ដុល្លារ​ប៉ុណ្ណោះ ៕