ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​បន្ត​ហាមឃាត់​មិន​ឲ្យ​ដំណើរការ​ខារ៉ាអូខេ រង្គសាល និង​ឌី​ស្តូ​តែ​ក​រយៈពេល​៧​ថ្ងៃ​បន្ថែម​ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ត្រូវ​បាន​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ត្រូវ​បាន​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ៧ (​ប្រាំពីរ​) ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ក្នុងអំឡុងពេល​នៃ​ការ​ដាក់​ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ​មុខរបរ ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ រួម​មាន ខារ៉ាអូខេ រង្គសាល និង​ឌី​ស្តូ​តែ​ក​។

ក្នុងអំឡុងពេល​នៃ​ការ​ដាក់​ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​ចូលរួម​លើស​ពី ៥០ (​ហាសិប​)​នាក់ លើកលែងតែ​ក្នុង​ករណី ដូច​ខាងក្រោម​៖ – ការ​ជួបជុំ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​ប្រពៃណី ពិធី​សាសនា ការ​ជួបជុំ និង​កម្មវិធី​ផ្សេង​ៗ​បែប​សាសនា ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​វិធានការ​សុខាភិបាល​រក្សា​គម្លាត​មួយ​ម៉ែត្រ​កន្លះ​៖ ការ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ និង​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា ចុន​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ស្តី​ពី​ការ​រៀប​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ប្រពៃណី​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​, សេចក្តីណែនាំ​លេខ​២៣/២១ ក​.​ធ​.​ស​.​ស​.​ណ​.​ន ចុះ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​ក្រសួង​ធម្មការ និង​សាសនា។

ស្តី​ពី​ការ​បើក​ដំណើរការ​ឡើង​វិញ ពិធី​សាសនា ការ​ជួបជុំ និង​កម្មវិធី​ផ្សេង​ៗ​បែប​សាសនា និង​សេចក្តីសម្រេច​លេខ ៣៣៦/២១ សសរ ចុះ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តី​ពី​ការ​កែសម្រួល​ចំពោះ​ការ​អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​ប្រពៃណី ពិធី​សាសនា ការ​ជួបជុំ និង​កម្មវិធី​ផ្សេង​ៗ​បែប​សាសនា នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​គោលការណ៍​ណែនាំ​របស់​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ – ការ​ជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការ​ប្រមូលផ្តុំ​មនុស្ស និង​ការ​ជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល ជា​អាទិ៍ ការ​យក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូដ​-១៩ និង​ការ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វី​ដ​-១៩, – ការ​ជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះ​បន្ទាន់​ផ្សេង​ទៀត​, – ការ​ជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការ​បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​, – ការ​ជួបជុំ​មនុស្ស​ក្នុងអំឡុងពេល​នៃ​កិច្ច​នីតិវិធី​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ ឬ​របស់​សាលា​ជម្រះក្តី​, – ការ​ជួបជុំ​មនុស្ស​ដែល​មាន​ភាព​ចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ​ក្នុង​គោលបំណង​ផ្សេង​ទៀត​តាម​ការ​កំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

គណៈ​គ្រប់គ្រង ឬ​ម្ចាស់​ទីតាំង​នៃ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​មិន​ត្រូវ​បាន​ហាមឃាត់​ដូច​ក្នុង​ប្រការ​២ នៃ​សេចក្តីសម្រេច​៖ ចាំបាច់​ត្រូវ​មាន​កាតព្វកិច្ច​ចាត់តាំង​បុគ្គលិក​ប្រចាំការ​នៅ​មុខ​ច្រកចេញ​-​ចូល​ទីតាំង​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ប័ណ្ណ​ចាក់​វ៉ាក់សាំង ស្រប​តាម​សេចក្តីណែនាំ​លេខ ០២៧/២១ សណ​ន ចុះ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ ២០២១ ស្តី​ពី​ការ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឬ ប័ណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ឬ​លិខិតបញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ រាល់ពេល​ចេញ​-​ចូល​គ្រឹះស្ថានសិក្សា ផ្សារ និង​ទីតាំង​អាជីវ​កម្មដ្ឋាន​នានា ក្នុង​រាជធានី​ភ្នំពេញ និង​សេចក្តីណែនាំ​បន្ថែម​លេខ ០២៨/២១ សណ​ន ចុះ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២១ ស្តី​ពី​ករណី​លើកលែង​កាតព្វកិច្ច​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឬ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ឬ​លិខិតបញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ចំពោះ​កុមារ និង​យុវវ័យ​មាន​អាយុ​ក្រោម ១៨​ឆ្នាំ រាល់ពេល​ចេញ​-​ចូល​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​ករណី​មិន​អនុវត្ត ឬ​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​ទេ គណៈ​គ្រប់គ្រង ឬ​ម្ចាស់​ទីតាំង នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដកហូត​អាជ្ញាប័ណ្ណ ឬ​លិខិតអនុញ្ញាត និង​អាច​ឈាន​ទៅ​បិទ​ទីតាំង​ទាំងស្រុង​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ