ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​កា កូ​ឡា ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ទីផ្សារ​លំដាប់​ពិភពលោក និមិត្តសញ្ញា​តែ​មួយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា បាន​សម្ពោធ​យុទ្ធសាស្ត្រ​ទីផ្សារ​លំដាប់​ពិភពលោក​ថ្មី​មួយ​របស់​ខ្លួន​ជា​ផ្លូវការ​ដែល​ហៅ​កាត់​ថា «​និមិត្តសញ្ញា​មួយ​-One Brand» នៅ​ប្រទេស​កម្ពុជា និង​ជា​លើក​ដំបូង​ដែល​ផលិតផល

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា  បាន​សម្ពោធ​យុទ្ធសាស្ត្រ​ទីផ្សារ​លំដាប់​ពិភពលោក​ថ្មី​មួយ​របស់​ខ្លួន​ជា​ផ្លូវការ​ដែល​ហៅ​កាត់​ថា «​និមិត្តសញ្ញា​មួយ​-One Brand» នៅ​ប្រទេស​កម្ពុជា និង​ជា​លើក​ដំបូង​ដែល​ផលិតផល កូ​កា​-​កូ​ឡា កូ​កា​-​កូ​ឡា​ឡៃ​តិ៍ និង​កូ​កា​-​កូ​ឡា​សេ​រ៉ូ បាន​រួម​បញ្ចូល​គ្នា​នៅ​ក្រោម​ស្លាក​សញ្ញា​ផលិតផល​កូ​កា​-​កូ​ឡា​តែ​មួយ តាម​រយៈ​យុទ្ធនាការ​ថ្មី​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ជា​លក្ខណៈ​សាកល​ដែល​មានឈ្មោះ​ថា «​រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​» ឬ «Taste the Feeling» ។

អំពី​យុទ្ធសាស្ត្រ «​និមិត្តសញ្ញា​មួយ​-One Brand»៖
-ពង្រីក​តម្លៃ និង​វិសាលភាព​ផលិតផល​ទាំងអស់​នៅ​ក្រោម​ពាណិជ្ជសញ្ញា កូ​កា​-​កូ​ឡា ដើម្បី​រួម​បញ្ចូល​ក្រុម​គ្រួសារ​នៃ​និមិត្តសញ្ញា កូ​កា​-​កូ​ឡា នៅ​ក្រោម​ស្លាក​សញ្ញា​ភេសជ្ជៈ​លំដាប់​លេខ​មួយ​របស់​ពិភពលោក ។

-​ភ្ជាប់​ទំនាក់ទំនង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អតិថិជន តាម​រយៈ​យុទ្ធនាការ​ជា​សាកល «​រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​» ដែល​រៀបរាប់​អំពី​ជីវភាព និង​សកម្មភាព​ដ៏​សាមញ្ញ​របស់​អតិថិជន​នៅ​ជុំវិញ​ពិភពលោក​។

-​បង្ហាញ​ផលិតផល​តាម​រយៈ​ការ​ច្នៃប្រឌិត​ដែល​ឆ្លុះ​បញ្ចាំង​ពី​បទ​ពិសោធន៍ និង​អារម្មណ៍​ស្រស់ស្រាយ​យ៉ាង​សាមញ្ញ​តាម​រយៈ​ការ​ញ៉ាំ កូ​កា​-​កូ​ឡា មិន​ថា កូ​កា​-​កូ​ឡា ណាមួយ​ឡើយ​។

-​គូសបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​ការ​ផ្តល់​ជម្រើស​ដល់​អតិថិជន ដោយ​ផ្តល់​នូវ​ជម្រើស​ផលិតផល​កូ​កា​-​កូ​ឡា ណាមួយ​ដែល​សម​ស្រប​តាម​រសជាតិ ចំណង់​ចំណូលចិត្ត រចនាបថ​ជីវិត និង​របប​អាហារ​របស់​ពួក​គេ​។

លោក ម៉ា​កូ​ស ដឺ ឃ្វី​ន​តូ (Marco De Quinto) នាយក​ផ្នែក​ទីផ្សារ​ប្រចាំ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា បាន​ថ្លែង ថា «​ជា​រៀងរាល់ថ្ងៃ​មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក បាន​ញ៉ាំ​កូ​កា​-​កូ​ឡា​ដ៏​ត្រជាក់​។ ចំពោះ​យុទ្ធសាស្ត្រ​ថ្មី «​និមិត្តសញ្ញា​មួយ​-One Brand» នឹង​ចូលរួម​លើកកម្ពស់​និមិត្តសញ្ញា កូ​កា​-​កូ​ឡា គ្រប់​ប្រភេទ តាម​រយៈ​ការ​ពង្រឹង​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង ក្នុង​ការ​ផ្ដល់​ជម្រើស​ប្រកបដោយ​ច្បាស់លាស់​ដល់​អតិថិជន​។ នេះ​ជា​វិនិយោគ​ដ៏​ច្រើន​ទៅ​លើ​គ្រប់​និមិត្តសញ្ញា កូ​កា​-​កូ​ឡា ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្រប់​គ្នា​អាច​រីករាយ និង​ស្រស់ស្រាយ​ជាមួយនឹង​រសជាតិ​ពិសេស​របស់ កូ​កា​-​កូ​ឡា ត្រជាក់​បាន​គ្រប់​ប្រភេទ ដោយ​មាន ឬ​គ្មាន​កាឡូរី និង​ដោយ​មាន ឬ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​»​។

លោក ដឺ ឃ្វី​ន​តូ បាន​បន្ថែម​ទៀត​ថា «​កាលពីមុន​យើង​ឃើញ​ថា អតិថិជន​ត្រូវការ​ញ៉ាំ កូ​កា​-​កូ​ឡា តាម​ប្រភេទ​ផ្សេង​ៗ​គ្នា ប៉ុន្តែ​ទោះជា​ពួក​គេ​ចង់​ញុំ​ា កូ​កា​-​កូ​ឡា ណា​ក៏​ដោយ ក៏​ពួក​គេ​ជ្រើស​យក​និមិត្ត កូ​កា​-​កូ​ឡា ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​។ តាម​រយៈ​យុទ្ធសាស្ត្រ «​និមិត្តសញ្ញា​មួយ​-One Brand»  យើង​នឹង​ផ្លាស់​ប្តូរ​ពី​យុទ្ធនាការ​ផ្សព្វផ្សាយ​ពហុ​ស្លាក​សញ្ញា​ទៅ​ជា​យុទ្ធនាការ​ក្រោម​ស្លាក​សញ្ញា​តែ​មួយ​ដែល​លើកកម្ពស់​ទាំង​ផលិតផល និង​ស្លាក​សញ្ញា​»​។

ក្នុង​ឆ្នាំ​២០១៦ នេះ យុទ្ធនាការ «​រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​» ឬ «Taste the Feeling» បាន​ធ្វើ​ឡើង​នៅ​តាម​ទីផ្សារ​នានា ដោយ​មានការ​ផ្សព្វផ្សាយ​តាម​រយៈ​យុទ្ធសាស្ត្រ​ផ្សេង​ៗ​ដូច​ជា​៖

-​ស្ប៉ត​ពាណិជ្ជកម្ម​ទូរទស្សន៍ ចំនួន​១០
-​រូបភាព​ផ្សព្វផ្សាយ​ច្រើន​ជាង ១០០
-​ប្រព័ន្ធ​ពហុ​រូបភាព​បែប​ថ្មី
-​បទ​ភ្លេង និង​ទំនុកច្រៀង​ថ្មី
-​ការ​ចែករំលែក ឬ Share បន្ត​គ្នា​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល

គំនិត​ច្នៃប្រឌិត​យុទ្ធនាការ​ថ្មី​នេះ ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​របស់ កូ​កា​-​កូ​ឡា ដែល​រួម​មាន​ស្គ្រី​ប​កូ​កា​-​កូ​ឡា (Spencerian) សញ្ញា​ឡូ​ហ្គូ​ក្នុង​រង្វង់​ពណ៌​ក្រហម និង កូ​កា​-​កូ​ឡា ដប​កែវ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​បរិបទ​សម័យ​ទំនើប ដែល​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​សាមញ្ញ​ៗ តែ​មាន​លក្ខណៈ​ពិសេស ដោយ​ផលិតផល គឺជា​តួអង្គ​សំខាន់​។

ក្រុមហ៊ុន កូ​កា​-​កូ​ឡា បាន​ប្រមូល​យក​នូវ​គំនិត​ច្នៃប្រឌិត​លំដាប់​ពិភពលោក​ពី​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចំនួន​១០​ផ្សេង​ៗ​គ្នា ដើម្បី​រៀបចំ​ដំណើរការ និង​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ទូរទស្សន៍​ចំនួន​១០ សម្រាប់​យុទ្ធនាការ​នេះ ដែល​ត្រូវ​បាន​សហការ​ផលិត​ដោយ​ក្រុមហ៊ុន​ល្បី​ៗ​ចំនួន​៤ ដូច​ជា​៖ Mercado-McCann, Sra. Rushmore, Santo, និង Oglivy & Mather New York ។ ស្ប៉ត​ពាណិជ្ជកម្ម​នីមួយ​ៗ​មាន​រយៈពេល​ខ្លី តែ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ជីវភាព​ប្រចាំ​ថ្ងៃ អារម្មណ៍ និង​បទ​ពិសោធន៍​ដែល​មនុស្ស​ចែក​រំលែក​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​ញ៉ាំ​កូ​កា​-​កូ​ឡា​ត្រជាក់​។ នៅ​ចុងបញ្ចប់​នៃ​ស្ប៉ត​ពាណិជ្ជកម្ម​នីមួយ​ៗ និមិត្តសញ្ញា កូ​កា​-​កូ​ឡា ទាំងអស់​បាន​រួម​គ្នា​ក្លាយជា​ស្លាក​សញ្ញា កូកា​-​កូ​ឡា រង្វង់​ពណ៌​ក្រហម​ដ៏​ល្បីល្បាញ​។

លោក Rodolfo Echeverria អនុប្រធាន​ផ្នែក​ច្នៃប្រឌិត ទំនាក់ទំនង និង​ឌី​ជី​ថ​ល​នៃ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា​បាន​លើក​ឡើង​ថា «​គ្មាន​អ្វី​ដែល​មាន​រសជាតិ​ពិសេស ដូច​រសជាតិ​នៃ​ភេសជ្ជៈ កូ​កា​-​កូ​ឡា   ត្រជាក់​មួយ​ដប​នោះ​ទេ​។ យុទ្ធនាការ​ប្រកបដោយ​ការ​ច្នៃប្រឌិត​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​សាមញ្ញ​នៃ​ការ​ញ៉ាំ កូ​កា​-​កូ​ឡា ត្រជាក់​មួយ​ដប អាច​ធ្វើ​អោយ​បរិយាកាស​ធម្មតា​មួយ​ក្លាយជា​ពិសេស​។ រឿងរ៉ាវ​ផ្សេង​ៗ​ដែល​ស្តែង​ចេញ​ក្នុង​យុទ្ធនាការ​នេះ បាន​បង្ហាញ​ពី​ភាព​ប្រហាក់ប្រហែល និង​អាច​ផ្សារ​ភ្ជាប់​ជាមួយ​អតិថិជន​របស់​យើង​នៅ​ទូ​ទាំង​ពិភពលោក​។ ទន្ទឹម​នឹង​នេះ រូបភាព និង​ស្ប៉ត​ទូរទស្សន៍​ដូច​គ្នា​ដែល​ឃើញ​នៅ​ក្នុង​ប្រទេស​ជប៉ុន នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ប្រទេស​អ៊ី​តា​លី ម៉ិ​ក​ស៊ិ​ក និង​ជុំវិញ​ពិភពលោក​»​។

នៅ​ក្នុង​ពិធី​សម្ពោធ​យុទ្ធនាការ​នេះ ស្ប៉ត​ទូរទស្សន៍​ចំនួន​២ ក្នុង​ចំណោម​១០ នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​។ ស្ប៉ត​ពាណិជ្ជកម្ម​ទូរទស្សន៍​ដំបូង​គេ​នេះ មាន​ចំណងជើង​ថា «Anthem» (​ផលិត​ដោយ Merca do-McCann) ស្តែង​ពី​រឿងរ៉ាវ​ដែល​កើត​ឡើងជា​ធម្មតា​ដែល​ផ្សា​ភ្ជាប់​យ៉ាង​ជិត​ស្និត​ជាមួយ​ភេសជ្ជៈ កូ​កា​-​កូ​ឡា ដូច​ជា ការ​លេង​ជិះ​ស្គី​ទឹកកក​ជាមួយ​មិត្តភក្តិ ការ​ណាត់ជួប​គ្នា​ជាដំបូង ស្នាម​ថើប​ដំបូង និង​ស្នេហា​គ្រា​ដំបូង​។

បទ​ចម្រៀង​ថ្មី​ដែល​ផលិត​ឡើង​សម្រាប់​យុទ្ធនាការ​នេះ មាន​ចំណងជើង​ដូច​គ្នា​ទៅ​នឹង​យុទ្ធនាការ «​រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​» ឬ «Taste the Feeling» ដែល​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​យកចិត្តទុកដាក់​តាម​រយៈ​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន កូ​កា​-​កូ​ឡា និង​ក្រុមហ៊ុន Music Dealers ។ បទ​ចម្រៀង​នេះ ច្រៀង​ដោយ​លោក Conrad Sewell ដែល​ជា​តារាចម្រៀង​ទើបតែ​រះ​ថ្មី​។ លោក​កើត​នៅ​ទីក្រុង​ឡុ​ង​ដ៍ តែ​ធំ​ដឹងក្តី  និង​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​។ លោក​ធ្លាប់​ចេញ​អាល់​ប៊ុ​ម​ទោល​ដ៏​ល្បីល្បាញ​រួច​មក​ហើយ គឺ “Firestone” ដែល​ផលិត​បាន​ដល់​ទៅ​ជាង​៣០០​លាន ក្នុង​កម្មវិធី​ស្ទ្រី​ម​បទ​ភ្លេង Spotify និង​លក់​បាន​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ទូ​ទាំង​ពិភពលោក​។ ចម្រៀង​នេះ គឺជា​បទ​ភ្លេង​និពន្ធ​ថ្មី ដោយ​បំផុសគំនិត​ពី​បទ​ពិសោធន៍​ដ៏​រីករាយ​ស្រស់ស្រាយ​តាម​រយៈ​ការ​ញ៉ាំ កូ​កា​-​កូ​ឡា ដូច​ជា សំឡេង​គាស់​គម្រប​ដប ពពុះ​ហ្គា​ស និង​សំណើច​ក្អាកក្អាយ​នៃ​ភាព​រីករាយ​។ បទ​ភ្លេង​នេះ​នឹង​ត្រូវ​ប្រើ​រាល់​ការ​ផ្សព្វផ្សាយ​ក្នុង​យុទ្ធនាការ​នេះ ។

ចំពោះ​រូបភាព​ផ្សព្វផ្សាយ​ជាង​១០០​ផ្ទាំង ដែល​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ថ្មី​នេះ គឺ​ថត​ដោយ​អ្នក​ថតរូប​បង្ហាញ​ម៉ូ​ដ​ដ៏​ល្បីឈ្មោះ​ពីរ​រូប​គឺ លោក Guy Aroch និង លោក Nacho Ricci ដោយ​ផ្តិត​យក​សកម្មភាព​ផ្សេង​ៗ​របស់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក ពេល​កំពុង​ញ៉ាំ កូ​កា​-​កូ​ឡា ត្រជាក់​យ៉ាង​ភ្លើតភ្លើន​អារម្មណ៍​។ នៅ​ប្រទេស​កម្ពុជា រូបភាព​ទាំងនេះ នឹង​ត្រូវ​បាន​យក​មក​ផ្សព្វផ្សាយ​តាម​រយៈ​ផ្ទាំង​ប៉ាណូ​តាម​ទី​សាធារណៈ ក្នុង​ហាង​ទំនិញ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​ផ្សេង​ៗ​ទៀត​។ រូបភាព​មួយ​ចំនួន​ត្រូវ​បាន​ដាក់​បង្ហាញ​ទន្ទឹម​គ្នា​នឹង​កម្មវិធី​សម្ពោធ​យុទ្ធ​ធានា​ការ​នៅ​ប្រទេស​កម្ពុជា​នេះ​ផង​ដែរ​។