ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តន្ត្រី​ស្រា​បៀរ លី​អូ បាន​មក​ដល់​ខេត្តសៀមរាប ជាមួយ​និង​ការ​ប្រគល់​រង្វាន់​ជូន​អ្នក​ឈ្នះ

7 ឆ្នាំ មុន

បន្ទាប់​ពី​ការ​ប្រគំ​តន្ត្រី​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​សំខាន់​ៗ​នៅ​ទូ​ទាំង​ប្រទេស​រួច​មក ស្រា​បៀរ លី​អូ បាន​មក​ដល់​ចុង​កៅស៊ូ ខេត្តសៀមរាប ជាមួយ​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ ដោយ​មានការ​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស

បន្ទាប់​ពី​ការ​ប្រគំ​តន្ត្រី​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​សំខាន់​ៗ​នៅ​ទូ​ទាំង​ប្រទេស​រួច​មក ស្រា​បៀរ លី​អូ បាន​មក​ដល់​ចុង​កៅស៊ូ ខេត្តសៀមរាប ជាមួយ​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ ដោយ​មានការ​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស HD TV ព្រមទាំង​មាន​វត្តមាន​កំពូល​តារា​ល្បី​ៗ ដូច​ជា អ្នក​នាង ពេជ្រ សុភា​, កញ្ញា ឱ​ក សុគន្ធ​កញ្ញា និង​លោក ឆ​ន សុវណ្ណ​រាជ ក៏​ដូច​ជាតា​រា​ហង្ស​មាស​ជា​ច្រើន​រូប​ទៀត ដែល​ផ្តល់​ជូន​នូវ​ការ​សម្តែង និង​ក្បាច់​រាំ ដែល​ទាក់ទាញ​ទស្សនិកជន​ជា​ច្រើន​ឲ្យ​សប្បាយ​ហ៊ោកញ្ជ្រៀវ ច្រៀង​រាំ​ទៅ​តាម​តារាចម្រៀង​របស់​យើង​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ស្រា​បៀរ លី​អូ ក៏​បាន​ប្រគល់ រង្វាន់​ដល់​អ្នក​ឈ្នះ​រង្វាន់​ពី​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត ជា​ច្រើន​រូប នៅ​លើ​ឆាក​ប្រគំ​តន្ត្រី ដូចដែល​ធ្លាប់​បាន​ធ្វើ​កន្លង​មក​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​ខេត្តបាត់ដំបង​។

អតិថិជន​ស្រា​បៀរ លី​អូ នៅ​តែ​មានឱកាស​ឈ្នះ​ក្នុង​កម្មវិធី​គាស់​ភ្លាម ឈ្នះ​ភ្លែត ពី​ស្រា​បៀរ លី​អូ នៅ​ទូ​ទាំង​ប្រទេស រហូត​ដល់​បំណាច់​ឆ្នាំ​២០១៦​នេះ ដោយ​គ្រាន់តែ​គាស់​ក្រវិល​កំប៉ុង និង​គម្រប​ដប​ស្រា​បៀរ លី​អូ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​រថយន្ត Mazda Pick-Up ម៉ូតូ ទូរទស្សន៍ ទូរស័ព្ទ iPhone រង្វាន់​ជា​សាច់ប្រាក់ និង​រង្វាន់​ស្រា​បៀរ លី​អូ ជា​ច្រើន​រង្វាន់​ទៀត​។