ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ក៏​ថា​សាម​សុង Galaxy S7 edge ជា​ទូរស័ព្ទ​ឡូយ​អស្ចារ្យ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​វត្ត​មាននៅ​ក្នុង​ទីផ្សារ​ថ្មី​ៗ​នេះ ទូរស័ព្ទ​ទាំង​ពីរ​ស៊េរី​របស់​សាម​សុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង ខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ជុំវិញ​ពិភព​លោក​។ ពួក​គេ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាមួយ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​វត្ត​មាននៅ​ក្នុង​ទីផ្សារ​ថ្មី​ៗ​នេះ ទូរស័ព្ទ​ទាំង​ពីរ​ស៊េរី​របស់​សាម​សុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង ខ្លាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ជុំវិញ​ពិភព​លោក​។ ពួក​គេ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ការ​ច្នៃប្រឌិត​ថ្មី​របស់​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​យក្ស​មួយ​នេះ​។

គេហទំព័រ​របស់​អា​មេ​រិ​ក CNNMoney ក៏​បាន​បង្ហាញ​ពី​ការ​ស្ទង់​មតិ​របស់​អតិថិជន​ដែល​និយាយ​ថា ទូរស័ព្ទ​ទាំង​ពីរ​ស៊េ​រី​របស់​សាម​សុង​ពិតជា​ទូរស័ព្ទ​ដ៏​ល្អ​បំផុត ហើយ​អតិថិជន​គ្រប់​គ្នា​ពិតជា​មិន​ធ្លាប់​បាន​ប្រើប្រាស់​ទូរស័ព្ទ​ប្រភេទ​នេះ​ពី​មុន​មក​នោះ​ឡើយ ។ វា​មាន​កាមេរ៉ា​ទំនើប ថ្ម​ប្រើ​បាន​យូរ ប្រព័ន្ធ​ដំណើរការ​លឿន ហើយ​មាន​អេ​ក្រង់​ភ្លឺ​ច្បាស់ ។ លក្ខណៈ​ពិសេស​របស់​ទូរស័ព្ទ​ដែល​អាច​បន្ថែម​អង្គ​ចង​ចាំ និង​ការពារ​ទឹក​ជ្រាប បាន​ធ្វើ​ឲ្យ​ទូរស័ព្ទ​មួយ​នេះ​កាន់តែ​ត្រូវ​គេ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង ។

ទីភ្នាក់ងារ​ព័ត៌មាន​របស់​អៀរ​ឡង់​ឈ្មេ​ាះ RTE បាន​ពណ៌នា​ថា អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ដំបូង​គេ​ពី​ទូរស័ព្ទ S7 Edge នោះ​គឺ​រូបរាង​ដ៏​អស្ចារ្យ​របស់​វា ។ គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ វា​ជា​ទូរស័ព្ទ​ដែល​មាន​រូបរាង​ស្អាត​ជាងគេ​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​តែ​ត្រូវ​បាន​ផលិត​ពី​កែវ​និង​លោហៈ​ដែល​មើលទៅ​មាន​ភាព​ទាក់ទាញ​បំផុត ហើយ​មើលទៅ​ពិតជា​ទូរស័ព្ទ​កាលី​ប​ខ្ពស់ ។

ចំណែកឯ​គេហទំព័រ Yahoo Finance ដែល​ធ្វើការ​ស្ទង់​មតិ​របស់​អតិថិជន​បាន​លើក​ឡើង​ថា សាម​សុង Galaxy S7 ជា​ទូរស័ព្ទ​ដែល​អ្នក​ប្រើប្រាស់​បាន​ឲ្យ​ចំណាត់​ថ្នាក់ខ្ពស់​ជាងគេ ដោយសារ​ទូរស័ព្ទ​នេះ​អាច​ការពារ​ការ​ជ្រាប​ទឹក ហើយ​ថែម​អង្គ​ចង​ចាំ​បាន​ទៀត​ផង ។ អ្នក​ប្រើប្រាស់​ឲ្យ​ចំណាត់​ថ្នាក់ខ្ពស់​បំផុត​ទៅ​លើ​ថ្ម​ដែល​ប្រើ​បាន​យូរ​ក៏​ដូច​ជា​មុខងារ​ផ្សេង​ៗ​ទៀត​របស់​ទូរស័ព្ទ​ទាំង​ពីរ​នេះ​ផង​ដែរ ។ Samsung Galaxy S7 និង S7 edge មិន​ត្រឹមតែ​ជា​ទូរស័ព្ទ​ដ៏​ល្អ​បំផុត​របស់​សាម​សុង​នេ​ាះ​ទេ តែ​ទំនងជា​ទូរស័ព្ទ​ដ៏​ល្អ​បំផុត​របស់​ពិភពលោក ។

ដោយ​ធ្វើការ​ប្រៀបធៀប​ជាមួយ​ទូរស័ព្ទ​ផ្សេង​ដទៃ​ទៀត គេហទំព័រ Trustedreview បាន​លើក​ឡើង​ថា ទូរស័ព្ទ​ទាំង​ពីរ​ស៊េរី​នេះ ពិតជា​ទូរស័ព្ទ​ដែល​ស្ទើរតែ​ល្អ​ឥត​ខ្ចោះ ហើយ​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ធំ​ៗ​ដូច​ជា LG G5, HTC One M10 សូ​ម្បី​តែ Apple iPhone 7 ពិបាក​នឹង​យកឈ្នះ​បាន​ដោយ​ងាយ ។ វា​មាន​រូបរាង​ឡូយ​អស្ចារ្យ ហើយ​ធ្វើ​ឲ្យ​សូម្បី​តែ iPhone 6S Plus ក៏​មើលទៅ​ហួស​សម័យ និង​គួរ​ឲ្យ​ធុញទ្រាន់ ។

លក្ខណៈ​ពិសេស​ៗ​របស់​ទូរស័ព្ទ​ទាំង​ពីរ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​គេហទំព័រ Business Insider ចាប់អារម្មណ៍​ខ្លាំង​ផង​ដែរ ដោយ​បាន​លើកយក​នូវ​មុខងារ​មួយ​ចំនួន​ដែល​សាម​សុង GalaxyS អាច​ធ្វើ​បាន ប៉ុន្តែ​ទូរស័ព្ទ iPhone មិន​អាច ធ្វើ​បាន​ដូច​ជា​៖ ការ​ការពារ​ការ​ជ្រាប​ទឹក ការ​សាក​ថ្ម​បាន​លឿន ការ​សាក​ថ្ម​ដោយ​មិន​ប្រើ​ខ្សែ កាមេរ៉ា​ច្បាស់ និង​អាច​ចាប់​យក​រូបភាព​បាន​លឿន​ជាង iPhone 6s សមត្ថភាព​ថតរូប​នៅ​ក្នុង​កន្លែង​ងងឹត​បាន​ច្បាស់​ល្អ អាច​បន្ថែម​អង្គ​ចង​ចាំ​បាន សមត្ថភាព​ថ្ម​កាន់តែ​ខ្លាំង​ជាង​មុន ព្រមទាំង​មុខងារ Always On Display ជាដើម ។

នៅ​ក្នុង​ប្រទេស​កម្ពុជា ឥឡូវនេះ​សាម​សុង​មានការ​ផ្តល់​ជូន​បន្ថែម​ជា​ច្រើន​អតិថិជន​ដែល​ទិញ​ទូរស័ព្ទ​សាម​សុង Galaxy S7 ឬ​ក៏ Galaxy S7 Edge ដូច​ជា​ការ​ថែម​ជូន​នូវ​អង្គ​ចង​ចាំ​ទំហំ​៦៤​ជី​ហ្កា​បាយ ស៊ី​ម Cellcard ដែល​មានទឹក ប្រាក់​៣៦០​ដុល្លារ​អា​មេ​រិ​ក និង​ការ​បង់​រំលស់​គ្មាន​ការ​ប្រាក់​ជាមួយ​ធនាគារ​ឯកទេស​អីុ​អន ៕