ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស បានរកឃើញហើយ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​១ ខែឧសភា នៅ​វិទ្យាល័យ​១០​មក​រា មានការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​មក​ពី​រាជធានី​-​ខេត្ត​ទាំង​២៥ ក្នុង​ចំណោម​បេក្ខជន​គ្រប់មុខ​វិជ្ជា​ទាំង​២​កម្រិត គឺ​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២​សរុប​ចំនួន​៤៨០​នាក់ មក​ពី​គ្រឹះ ស្ថាន​មធ្យមសិក្សា​ទូ​ទាំង​ប្រទេស​ចំនួន​២២០ ក្រោម​អធិបតីភាព​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ។

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​១ ខែឧសភា នៅ​វិទ្យាល័យ​១០​មក​រា មានការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​មក​ពី​រាជធានី​-​ខេត្ត​ទាំង​២៥ ក្នុង​ចំណោម​បេក្ខជន​គ្រប់មុខ​វិជ្ជា​ទាំង​២​កម្រិត គឺ​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២​សរុប​ចំនួន​៤៨០​នាក់ មក​ពី​គ្រឹះ ស្ថាន​មធ្យមសិក្សា​ទូ​ទាំង​ប្រទេស​ចំនួន​២២០ ក្រោម​អធិបតីភាព​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ។ មានការ​កត់សម្គាល់​ឃើញ​ថា សិស្ស​មក​ពី​ខេត្តបាត់ដំបង​និង​រាជធានី​ភ្នំពេញ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​គ ។

ការ​ប្រឡង​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិត​វិទ្យា និង​រូបវិទ្យា ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ សម័យ​ប្រឡង​ថ្ងៃ​ទី​២៥ ខែមេសា ២០១៦ ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន​និង​កីឡា ជ្រើសរើស​យក​វិទ្យាល័យ​១០​មក​រា ១៩៧៩(​ខេត្តសៀមរាប​) ធ្វើ​ជា​មណ្ឌល​ប្រឡង ។

តាម​របាយការណ៍​បូក​សរុប​លទ្ធផល​នៃ​ការ​ប្រឡង​នេះ នា​រសៀល​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៦ ក្នុង​ឱកាស​បិទ​សម័យ​ប្រឡង​និង​ចែក​រង្វាន់​ជ័យ​លា​ភី​ដល់​សិស្ស​ពូកែ ​ដែល​បាន​រក​ឃើញ​ដោយ​ឆ្លងកាត់​ការ​ប្រឡង​នោះ​បានឱ្យ​ដឹង​ថា ការ​ទទួលស្គាល់​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស ក្នុង​មួយ​កម្រិត​ថ្នាក់​ស្មើនឹង​៣០​នាក់ ទាំង​២​កម្រិត​ថ្នាក់ ស្មើនឹង​៦០​នាក់ ដោយ​ចែក​ចេញ​លម្អិត​ក្នុង​មួយ​មុខ​វិជ្ជា​ត្រូវ​ជាប់​១០​នាក់ ។

លទ្ធផល​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ទី​៩ សិស្ស​មក​ពី​ខេត្តបាត់ដំបង មាន​អត្រា​ប្រឡង​ជាប់​ច្រើន​ជាងគេ ក្នុង​នោះ​ដែរ​ បើ​តាម​ការ​កត់ សម្គាល់  សិស្ស​នារី​ប្រឡង​ជាប់​លើ​មុខ​វិជ្ជា​ផ្នែក​អក្សរសិល្ប៍​ខ្មែរ ស្ថិត​ក្នុង​អត្រា​ខ្ពស់​ជាង​សិស្ស​ប្រុស​(១០​នាក់​សិស្ស​នារី​ដណ្តើម​បាន​ជ័យ​លា​ភី ៦​នាក់​) ។ ជាមួយ​នេះ លទ្ធផល​នៃ​ការ​ប្រឡង​សិស្ស​ពូកែ​ក្នុង​កម្រិត​ថ្នាក់​ទី​១២ គឺ​សិស្ស​មក​ពី​រាជធានី​ភ្នំពេញ ទទួល​បាន​អត្រា​ប្រឡង​ជាប់​ខ្ពស់​ជាងគេ ។

បើ​តាម​ការ​កត់សម្គាល់ ជា​ទូទៅ​សិស្ស​នារី​មាន​សមត្ថភាព​ខ្លាំង​ជាង​សិស្ស​ប្រុស​ខាង​ការ​ប្រឡង​យកជ័យ​លា​ភី​ផ្នែក​អក្សរ​សិ​ស្ប៍​ខ្មែរ (១០​នាក់ សិស្ស​នារី​ទទួល​បាន​ជ័យ​លា​ភី​៨​នាក់​)​។ ចំណែកឯ​សិស្ស​ប្រុស​វិញ ទទួល​បាន​លទ្ធផល​ប្រឡង​សិស្ស​ពូកែ​បាន​ច្រើន​លើ​ផ្នែក​មុខ​វិជ្ជា​គណិត​វិទ្យា និង​រូបវិទ្យា ។

លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ជ័យ​លា​ភី​នា​ពេល​នោះ​ថា ដើម្បី​រួមចំណែក​ពង្រឹងគុណភាព​អប់រំ ជា​រៀង​រាល់​ខែ ក្នុង​អំឡុង​ខែមេសា ក្រសួង​តែងតែ​រៀបចំ​ឱ្យ​មានការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​លើ​ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិត​វិទ្យា និង​រូបវិទ្យា សម្រាប់​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដើម្បី​រក​ឱ្យ​ឃើញ​សិស្ស​ឆ្នើម​ក្នុង​ការ​សិក្សា ដែល​ជា​ប្រភព​ធនធាន មនុស្ស ព្រោះ​នេះ​ជា​ទំពាំង​ស្នង​ប្ញ​ស្សី​ សម្រាប់​ក្មេង​ៗ​ជំនាន់​ក្រោយ​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ការ​ប្រឡង​ជ្រើសរើស សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​ឆ្នាំ​២០១៦​នេះ សិស្ស​ទាំងអស់​យកចិត្តទុកដាក់​ខិតខំ​ប្រឹង ប្រែង​ខ្លួនឯង ពុំ​មានការ​សូកប៉ាន់​មេ​ប្រយោគ​ណាមួយ​ឡើយ គឺ​ដោយ​សុក្រឹត និង​យុ​តិ្ត​ធម៌ ។ យុវតី ជៀម សៀវ​គី​ម សិស្ស​ថ្នាក់​ទី​១២ មក​ពី​វិទ្យាល័យ​ព្រះ​មុនី​វង្ស ខេត្តបាត់ដំបង ដែល​បាន​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​សិស្ស​ពូកែ​ផ្នែក​អក្ស​សិល្ប៍​ខែ្ម​រ បាន​ឡើង​ប្តេជ្ញា​ចិត្ត​ចំពោះ​មុខ​គណៈអធិបតី​ថា កញ្ញា​បាន​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​សិស្ស​ពូកែ​ផ្នែក​អក្ស​សិល្ប៍​ខែ្ម​រ​ នា​ពេល​នេះ គឺ​ដោយសារ​មានការ​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ​ដោយ​ខ្លួនឯង និង​បាន​លោកគ្រូ​អ្នកគ្រូ​ជួយ​ពន្យល់ ព្រមទាំង​ឪពុក​ម្តាយ​យក ចិត្តទុកដាក់ និង​ជួយ​អប់រំ ក្នុង​ការ​សិក្សា​រៀនសូត្រ​របស់​នាង ។

យុវតី​បន្ត​ទៀត​ថា ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស ថ្នាក់​ទី​៩ និង​ទី​១២ ពុំ​មានការ​បោះ​ប្រ៊ូ​យ៉ុ​ង ឬ​សូកប៉ាន់​គណៈ កម្មការ មេ​ប្រយោគ​ណាមួយ​ឡើយ គឺ​ខិតខំ​យ៉ាង​យកចិត្តទុកដាក់​ទាំងអស់​គ្នា ដោយ​សុក្រឹត និង​ភាព​យុត្តិធម៌ ។ កញ្ញា បាន​ស្នើ​ឱ្យ​យុវជន​ទាំងអស់​ខិតខំ​រៀនសូត្រ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ដែល​សង្គម​ស្អប់ខ្ពើម ព្រោះ​យើង​ទាំងអស់​គ្នា​ជា​ទំពាំង​ស្នង​ប្ញ​ស្សី​សម្រាប់​ប្រទេស​ជាតិ ៕