ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់សោម នៅថ្ងៃទី២ នៃពិធីបុណ្យអុំទូក ទទួលបានភ្ញៀវទេសចរសរុប ៤៤.២៤២ នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះសីហនុ​៖ រដ្ឋ​បាលខេត្ត​ព្រះសីហនុ បានប្រកាសថា ភ្ញៀវទេសចរ ដែល​មក​កម្សាន្ដ នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ព្រះ​រាជពិធី​បុ​ណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ…

ខេត្ត​ព្រះសីហនុ​៖ រដ្ឋ​បាលខេត្ត​ព្រះសីហនុ បានប្រកាសថា ភ្ញៀវទេសចរ ដែល​មក​កម្សាន្ដ នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ព្រះ​រាជពិធី​បុ​ណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ថ្ងៃទី​ពីរ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ធៀប​នឹង​ឆ្នាំ​២០២០ មាន​ដូចខាងក្រោម​៖

​ក​. ភ្ញៀវ​សរុប ៤៤.២៤២ កើនឡើង​១២៤,៣៨% ក្នុងនោះ​៖

+​ភ្ញៀវ​ជាតិ ៤១.៨០៦​នាក់ កើនឡើង​១២៣,៧៦%

+​ភ្ញៀវ​បរទេស ២.៤៣៦​នាក់ កើនឡើង​១៣៥,៥៨%

​ខ​. មាន​ភ្ញៀវ ចូល​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ ០១​ជើង ថយចុះ ០១​ជើង ស្មើនឹង ១៧​នាក់ ថយចុះ​៩២,២៧% ជាតិ ០០​នាក់ និង​អន្តរជាតិ​សរុប​១៧​។ 

​គ​. ភ្ញៀវទេសចរ ទៅ​កម្សាន្ត​តាម​កោះ​នានា មាន​៖

-​ភ្ញៀវ​សរុប ៨៦០​នាក់ កើនឡើង ៧២%

+​ភ្ញៀវ​ជាតិ ៧៣៩​នាក់ កើនឡើង​១៣៨,៣៨%

+​ភ្ញៀវ​បរទេស ១២១​នាក់ ថយចុះ​៣៦,៣១% ។

​ឃ​. ភ្ញៀវ​ទៅ​កម្សាន្ត​តាម​បណ្តា​ឆ្នេរ​និង រមណីយដ្ឋាន​នានា​៖

-​ភ្ញៀវ​សរុប ៤៣.៣៤២​នាក់ កើនឡើង​១២៩,០៥% ក្នុងនោះ​៖

+​ភ្ញៀវ​ជាតិ ៤១.០៣២​នាក់ កើនឡើង​១២៣,៩៦%

+​ភ្ញៀវ​បរទេស​២.៣១០​នាក់ កើនឡើង​២៨៤,៣៥%​។​

​សូម​រម្លឹកថា នៅ​ថ្ងៃទី​១៩​វិច្ឆិកា​នេះ ជា​ថ្ងៃទី​២ នៃ​ថ្ងៃ​ឈប់សម្រាក​បុណ្យអុំទូក នៅ​ភ្នំពេញ មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ប្រមាណ ៧​ម៉ឺន​នាក់​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ជា​ថ្ងៃទី​១ នៃ​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​អុំទូក ក្រសួងទេសចរណ៍ បានប្រកាសថា មាន​ភ្ញៀវទេសចរ ដើរ​កម្សាន្ដ ជាង ១៣​ម៉ឺន​នាក់ នៅ​ទូទាំងប្រទេស​។ ក្នុងនោះ ខេត្ត និង​រាជធានី ដែល​ទទួលបាន​ភ្ញៀវទេសចរ​ច្រើន រួមមាន ខេត្ត​ព្រះសីហនុ ១៨ ០៧៣​នាក់ ខេត្តកំពត ១៥ ៨៤០​នាក់ ខេត្តសៀមរាប ភ្ញៀវទេសចរ ១៥ ២៦០​នាក់ ខេត្ត​កែប ១២ ៨៨០​នាក់ ខេត្ដ​មណ្ឌលគិរី ១០ ០១០​នាក់ ខេត្តពោធិ៍សាត់ ៩ ៥៦៨​នាក់ ខេត្តបាត់ដំបង ៦ ៩៧៩​នាក់ រាជធានី​ភ្នំពេញ ៦ ០២៥​នាក់ និង​ខេត្តកណ្ដាល ៥ ១៦៤​នាក់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ