ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប ទទួលអ្នកទេសចរជាង ១៥ ០០០នាក់ នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ជា​ថ្ងៃទី​១ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ…

ខេត្តសៀមរាប​៖ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ជា​ថ្ងៃទី​១ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ខេត្តសៀមរាប ទទួលបាន​ភ្ញៀវទេសចរ ចំនួន​ប្រមាណ ១៥ ២៦០​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ មាន​ចំនួន​ប្រមាណ ១៥ ០០០​នាក់ (​ភ្ញៀវទេសចរ មកពី​តាម​បណ្តា​ខេត្ត មាន​ចំនួន​ប្រមាណ ៣៥ ទៅ ៤០%  ប្រមាណ​ជា ៥ ០០០​នាក់ ទៅ ៦ ០០០​នាក់​)​។ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍ ខេត្តសៀមរាប​។

​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានប្រកាសថា ក្នុងចំណោម​អ្នកទេសចរ​ជាង ១៥០០០​នាក់ ដែល​ចូល​មកលេង​ក្នុង​ខេត្តសៀមរាប គឺ​ធ្វើដំណើរ​កម្សាន្ត ជា​លក្ខណៈ​គ្រួសារ ទៅកាន់​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ប្រមាណ ៨ ០០០​នាក់

​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន មាន​ចំ​នួ​ប្រមាណ ២ ០០០​នាក់ សហគមន៍​ទេសចរណ៍​-​អេកូ​ទេសចរណ៍ និង​តំបន់​ផ្សេងៗ មាន​ចំនួន​ប្រមាណ ៥ ០០០​នាក់​។ ក្នុងនោះ មាន​ភ្ញៀវទេសចរ​បរទេស​ផ្ទៃក្នុង ចំនួន ២៦០​នាក់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ