ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវាកម្ម ផលិតកម្ម អាច​ដំណើរ​ពេញលេញ​នៅ​ដើមឆ្នាំ​ក្រោយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ទោះបី​ពេល​កម្ពុជា​បាន​ប្រកាសបើក​ប្រទេស​ពេញលេញ​រួម​ទាំង​បន្ធូរបន្ថយ​ជា​លើ​ការ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​របស់​បរទេស​ក្តី តែ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា​មើលឃើញ​ថា ​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ពី​កូ​វី​ដ​ ១៩ ​ប្រមាណ​ជា ​២ ​ឆ្នាំ​មកនេះ ទាំង​សេវាកម្ម​…

រាជធានី​ភ្នំពេញ ​៖ ​ទោះបី​ពេល​កម្ពុជា​បាន​ប្រកាសបើក​ប្រទេស​ពេញលេញ​រួម​ទាំង​បន្ធូរបន្ថយ​ជា​លើ​ការ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​របស់​បរទេស​ក្តី តែ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា​មើលឃើញ​ថា ​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ពី​កូ​វី​ដ​ ១៩ ​ប្រមាណ​ជា ​២ ​ឆ្នាំ​មកនេះ ទាំង​សេវាកម្ម​ និង​ផលិតកម្ម ត្រូវការ​ពេលវេលា​មួយ​ដើម្បី​រៀបចំ​ និង​ដំណើរ​អាជីវកម្ម​របស់​ខ្លួន​ឡើង​វិញ ​។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យ​ដឹង​ថា ក្នុង​ស្ថានការណ៍​កម្ពុជា​បើក​ប្រទេស​នា​ពេល​នេះ មាន​ន័យ​ថា ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នឹង​ចាប់ផ្តើម​ដំណើរការ​ហើយ​នៅ​ដើមឆ្នាំ ​២០២២​ ខាង​មុខ​នេះ​នឹង​មាន​សន្ទុះ​ជា​បណ្តើរ​ៗ​ចំពោះ​វិស័យ​ដែល​ធ្លាក់​ដល់​ចំណុចសូន្យ​កាលពី​ឆ្នាំ ​២០២០ ​និង ​២០២១ ​។

លោក ​ធឿ​ន វុ​ឌ្ឍី អ្នក​ម​គ្គុ​ទេស​ទេសចរណ៍​ម្នាក់​នៅ​ខេត្តសៀមរាប​មាន​សុទិដ្ឋិនិយម​ថា ​វិស័យ​ទេសចរណ៍​នឹង​បាន​ប្រសើរ​ឡើង​វិញ​ជា​បណ្តើរ​ៗ​ចាប់ពី​ចុងឆ្នាំ​ ២០២១​ នេះ​តទៅ​ ។ លោក​លើក​ឡើង​ថា បើ​ទោះ​នៅ​ពេល​ខ្លះ​ក្រុម​ដែល​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​នេះ ជា​ពិសេស​ក្រុមហ៊ុន​ទេស ឬ​ម​គ្គុ​ទេស​ទេសចរណ៍ ផ្ទះសំណាក់​សណ្ឋាគារ អាហារ​ដ្ឋា​ន​មិន​ទាន់​បាន​រៀបរយ​ឆ្លើយ​តប​ទៅ​តាម​តម្រូវការ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ព័ត៌មាន​ទាំង​អស់នេះ ​គឺជា​ការ​លើកទឹកចិត្ត​ឱ្យទាំងអស់​គ្នា​ប្រញាប់ប្រញាល់​រៀបចំ​សេវាកម្ម​របស់​ខ្លួន​ឡើង​វិញ​ ។

លោក​បញ្ជាក់​ថា ​«សម្រាប់​អាជីវកម្ម​បម្រើ​សេវាកម្ម​ទេសចរណ៍​របស់​ពួក​យើង​ក៏​ដូច​គ្នា​ដែរ តាំងពី​រង​ផល​ប៉ះពាល់​ដំបូង​មករ​ហូត​ដល់​ពេល​ឥលូវ​នេះ​យើង​មិន​ទុក​វិស័យ​ទេសចរណ៍​ចោល​នោះ​ទេ ទោះជា​មិន​មាន​ភ្ញៀវ​មក​ពី​បរទេស​ក៏​ដោយ ក៏​យើង​បង្វែរ​ការងារ​របស់​យើង​មក​បម្រើ​សេវាកម្ម​ជូន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ទោះ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​ត្រចះត្រចង់​យ៉ាងណា​ក៏​ដោយ យើង​​បាន​អនុវត្ត​ការងារ​របស់​យើង​កុំ​ភ្លេច​នៅ​ចំណេះ​ជំនាញ​ទាក់ទង​និង​វិស័យ​ទេសចរណ៍​យើង​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ