ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC ប្រកាស​គម្រោង​វិនិយោគ​ថ្មី​ ១៤ ​ផ្តល់​ការងារ​ជាង ​១ ​ម៉ឺន​កន្លែង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុង​រយៈពេល​ ២ ​ស​ប្ដា​ហ៍ ដំបូង​ក្រោយ​រដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​គ្រប់​វិស័យ​ឡើង​វិញ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា CDC បាន​អនុម័ត​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន ​១៤…

រាជធានីភ្នំពេញ ៖ ក្នុង​រយៈពេល​ ២ ​ស​ប្ដា​ហ៍ ដំបូង​ក្រោយ​រដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​គ្រប់​វិស័យ​ឡើង​វិញ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា CDC បាន​អនុម័ត​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន ​១៤ ក្នុង​ទឹកប្រាក់​សរុប ​៥៣២​ លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​លេប​ណ្តា​ញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​ថា ​ក្នុង​ចំណោម​គម្រោង​ទាំង​ ១៤ ​ដែល​បាន​អនុម័ត មាន​គម្រោង​សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី ​៥០០ ​គីឡូវ៉ុល ពី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា​ឡាវ មាន​ទុន​វិនិយោគ​ប្រមាណ​៣៣០​ លាន​ដុល្លារ​អា​មេ​រិ​ក និង​គម្រោង​សាងសង់​ខ្សែបណ្ដាញ​បញ្ជូន​អគ្គិសនី ​៥០០ ​គីឡូវ៉ុល ពី​បាត់ដំបង​ទៅ​ព្រំដែន​កម្ពុជា ថៃ មាន​ទុន​វិនិយោគ​ប្រមាណ​ ១១១ ​លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្រៅពី​គម្រោង​វិនិយោគ​ធំ​ៗ​ទាំង​ពីរ​នេះ គម្រោង​វិនិយោគ​ដទៃ​ទៀត​ភាគច្រើន​គឺជា​គម្រោង​វិនិយោគ​លើ​រោងចក្រ​ឧស្សាហកម្ម​ហើយ​ក្នុង​នោះ​ដែរ​ភាគច្រើន​កាត់ដេរ​សម្លៀក​បំពាក់ ​និង​ស្បែកជើង ដែល​សបញ្ជាក់​ឱ្យ​ឃើញ​ថា​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា នៅ​តែ​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន ។

គម្រោង​ធំ​ៗ​ដែល ​CDC បាន​អនុម័ត​នោះ​អាច​បង្កើត​ការងារ​ជាង​ ១ ​ម៉ឺ​ន ៣​ ពាន់​នាក់ ។ ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ជំនឿ​ថា​ នៅ​ឆ្នាំ​ ២០២២​ ខាង​មុខ​នេះ វិស័យ​ឧស្សាហកម្ម​នឹង​ស្រូប​យក​វិនិយោគិន​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​ចូល​កម្ពុជា ខណៈ​ប្រទេស​នេះ​វិបត្តិ​ផ្ទៃក្នុង​។

លោក​ឌឹ​ត ច​ណ្ណា​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី​បាន​មាន​ប្រសាសន៍​ថា ​វា​ជា​រឿង​ល្អ​ណាស់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​ការ​បើក​ប្រទេស​ឡើង​វិញ ដែល​ធ្វើ​ឱ្យ​លំហូរ​វិនិយោគិន​ចូល​កម្ពុជា​ឡើង​វិញ​បាន​ដែរ ប៉ុន្តែ​ដោយសារ​តែ​ប្រទេស​មួយ​ចំនួន​នៅ​តែ​មានការ​រឹត​បន្តឹង​ចំពោះ​ការ​ចេញចូល​នៃ​ប្រជាជន​ដូច្នេះ​វិនិយោគិន​មក​កម្ពុជា​អាច​នឹង​មិន​ទាន់​មាន​ច្រើន​ទេ​នៅ​ក្នុងឆ្នាំនេះ ហើយ​នៅ​ឆ្នាំ​ក្រោយ វិនិយោគិន​បរទេស​នឹង​ចូល​មក​ជា​បន្តបន្ទាប់​ ។

លោក​ ច្រឹ​ក សុខ​នី​ម ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​លើក​ឡើង​ថា វិនិយោគិន​បរទេស​ជា​ពិសេស​វិនិយោគិន​ជនជាតិ​ចិន​អាច​នឹង​ចូល​ម​កម្ពុជា នៅ​កំលុង​ត្រីមាស​ទី​ ១ ​ឆ្នាំ ​២០២២ ដើម្បី​ស្វែងរក​ការ​វិនិយោគ​ជា​បន្តបន្ទាប់​ឡើង​វិញ ពេល​នោះ វិនិយោគិន​ក្នុងស្រុក​ក៏​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការ​ស្វាគមន៍​វិនិយោគិន​បរទេស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ